Monthly Archives: May 2009

ស្មៅ​អេគីណូក្លូអា ក្លាប្រេសង់

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៥៩. ស្មៅ​អេគីណូក្លូអា ក្លាប្រេសង់ (E. glabrescens) (រូប​ទី​១២២) ស្មៅ​អេគីណូក្លូអា ក្លាប្រសង់ គឺ​ជា​ក្រាមីនេ​មួយ​ប្រភេទ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ពួក​ស្មៅ​បែកក្បាល​ដែរ​ ប៉ុន្តែ​មាន​កម្ពស់​ត្រឹម​ពី​០,៥ ទៅ​១​ម​ប៉ុណ្ណោះ ។ តួ​ស្លឹក​វា​ស្រួច​នៅ​ខាង​ចុង ។ ស្រទប​ស្លឹក​វា​មាន​គែម​ស្ទើរ​តែ​គ្រប​ប៉ះ​គ្នា​ហើយ​ជួនកាល​មាន​រាង​សំប៉ែត ។ អេពីយេ​វា​មាន​រាង​ពងក្រពើ ហើយ​មាន​បណ្ដោយ​ប្រវែង​ប្រហែល​៣​មម ។ ឡឹម​ផ្កា​ដំបូង​ទ្រង់​ប៉ោង​កណ្ដាល​ហើយ​មាន​សភាព​រលើប​ទៀត​ផង ។ ប្រសិន​បើ​មាន​កន្ទុយ​អេពីយេ​លេច​ចេញ​មក​នោះ​បណ្ដោយ​វា​មាន​ប្រវែង​ប្រហែល​១​សម ។   បញ្ហាស្រូវដទៃទៀត   Advertisements

Posted in កសិកម្ម | Tagged , , | Leave a comment

អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក

អភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​រុះរើ រៀប​ចំ​សៀវភៅ​ចាស់ៗ​ឡើង​វិញ ហើយ​ក៏​បាន​ប្រទះ​ឃើញ​កិច្ចការ​មួយ​ដែល​ចៅហ្វាយនាយ​របស់​ខ្ញុំ​បាន​ដាក់​ឲ្យ ​ធ្វើ​ កាល​នៅ​បម្រើការ​ដោយ​ស្ម័គ្រចិត្ត​នៅ​ក្នុង​អង្គភាព​មួយ​កាលពី​៦​ឆ្នាំ​មុន (ឆ្នាំ​២០០៣) ។ កិច្ចការ​នោះ​ គឺ​បកប្រែ​ជាភាសា​ខ្មែរ​នូវ​ស្នាដៃ​របស់​លោក John C. Maxwell ដែល​មាន​ចំណងជើង​ថា «ការអភិវឌ្ឍ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ខ្លួន​អ្នក “Developing The Leader Within You”» ។ កាលនោះ ទាំង​ជំនាញ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​របស់​ខ្ញុំ​​មាន​ការ​ខ្វះខាត​ច្រើន​ណាស់ ។ ដំបូង ខ្ញុំ​ធ្វើ​ការ​បកប្រែ​ដោយ​សរសេរ​ដៃ ផ្ទៀងផ្ទាត់​ពាក្យ​មិន​ចេះ​ជាមួយ​វចនានុក្រម​អង់គ្លេស‑ខ្មែរ​មួយ​ ក្បាល ។ បន្ទាប់មក ទើប​អង្គុយ​វាយ​កុំព្យូទ័រ​ប៉ិកប៉ក់ៗ  ។ ការ​អនុវត្ត​កិច្ចការ​បកប្រែ និង​កុំព្យូទ័រ​នេះ ចំណាយ​ពេល​អស់​៦​ខែ​ទើប​បាន​សម្រេច ។ បច្ចុប្បន្ន ខ្ញុំ​ពុំ​មាន​ឯកសារ​កិច្ចការ​នេះ​ជាទម្រង់​អេឡិចត្រូនិច​ទេ គឺ​មាន​សល់​តែ​សៀវភៅ​ថត​ចម្លង​​មួយ​ក្បាល​ប៉ុណ្ណោះ ជា​អនុស្សាវរីយ៍ ។ ដោយ​យល់​ឃើញ​ថា ឯកសារ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រិយមិត្ត​ដែល​នឹង​ក្លាយខ្លួន​ទៅ​ជា​អ្នកដឹកនាំ ទោះបី​ការ​បកប្រែ​កាលនោះ​មាន​ការ​ខុសឆ្គង​ខ្លះ​ក៏​ដោយ … Continue reading

Posted in ចំណេះ​ធ្វើ | 1 Comment

គោរមងារ​ចៅហ្វាយ​ខេត្ត ចៅហ្វាយស្រុក ចៅតំបន់​ ក្នុង​រាជ្យ​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស

ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម ៖ ១. ខេត្ត​កណ្ដាល ចៅហ្វាយខេត្ត: ឧកញ៉ា​រាជាមេត្រីសិរីមជ្ឈឹមគ្រាស​សេដ្ឋាវរារក្សសិទ្ធិស័ក្តិឧត្ដមក្រមពាហុ ភូឈួយខេត្ត​ទី​១: ជំនិតមេត្រី ភូឈួយខេត្ត​ទី​២: ពិភ័តមេត្រី បាឡាត់ខេត្ត: គិរិរដ្ឋា ចៅហ្វាយស្រុក​ភ្នំពេញ: បំរុងរាជា បាឡាត់ស្រុក​ភ្នំពេញ: ពិភ័ត្តរាជាសង្គ្រាម ចៅតំបន់​ថ្នល់ទទឹង: ជំនិតភូធរ ចៅហ្វាយស្រុក​ពញាឮ: ឧទ័យសេនា ចៅហ្វាយស្រុក​ខ្សាច់កណ្ដាល: សេនាមេត្រី បាឡាត់ស្រុក:​ខ្សាច់កណ្ដាល: មេត្រីសេនា ចៅហ្វាយស្រុក​មុខកំពូល: ជលសាភិមុខ ចៅតំបន់​វិហារសួគ៌: សូគ៌ានុរក្ស ចៅហ្វាយស្រុក​គៀនស្វាយ: មេត្រីភូធរ បាឡាត់ស្រុក​គៀនស្វាយ: … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ស្មៅ​បែកក្បាល

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៥៨. ស្មៅ​បែកក្បាល [Echinochloa crus-galli (L.) Beauv. spp. hispidula (Retz.) Honda] (រូប​ទី​១២០) ស្មៅ​បែកក្បាល​ គឺ​ជា​ក្រាមីនេ​ប្រចាំ​ឆ្នាំ​មួយ​ប្រភេទ​មាន​កម្ពស់​រហូត​ដល់​ទៅ​២​ម ហើយ​មាន​ឫស​ក្រាស់ និង​ដើម​ស្ពោត​យ៉ាងមាំ ។ ផ្នែក​ខាង​គល់​នៃ​ដើម​ស្មៅ​នេះ​ឡើង​រួម ។ ស្លឹក​វា​មាន​សណ្ឋាន​ដូច​ខ្សែ​បន្ទាត់​ ហើយ​មាន​បណ្ដោយ​ប្រវែង​រហូត​ដល់​ទៅ​៤០​សម និង​ទទឹង​ប្រវែង​ពី​៥ ទៅ​១៥​មម ។ កញ្ចុំ​ផ្កា​វា​មាន​ពណ៌​ផ្កា​ឈូក និង​ក្រហម​ស្វាយ ហើយ​ជួនកាល​ពណ៌​បៃតង​ផង​ក៏​មាន ។ កញ្ចុំ​ផ្កា​នេះ​គឺ​ជា​កួរ​ផ្កា​មួយ មាន​បណ្ដោយ​ប្រវែង​ពី​១០ ទៅ​២៥​សម ហើយ​មាន​សណ្ឋាន​ទ្រង់​កោង​បន្តិច និង​មាន​អេពីយេ​ញឹក (រូបទី​១២១) ។ ខ្នែង​បែក​នៅ​ក្រោមៗ​មាន​ទ្រង់ទ្រាយ​វែង​ជាង​ខ្នែង​បែក​នៅ​ខាង​លើ ហើយ​អាច​មាន​បណ្ដោយ​រហូត​ដល់​ទៅ​១០​សម ។ កួរ​ត្រដាង​របស់​វា​នៅ​ពេល​ដែល​វា​ឡើង​ចាស់ ។ ថ្នាំង​នៃ​អ័ក្ស​កួរ​ច្រើន​តែ​មាន​រោម​ស្រម៉ូវ ។ អេពីយេ​វា​រាង​អេលីប​ ហើយ​ស្រួចៗ​មាន​បណ្ដោយ​ប្រវែង​ពី​៣ ទៅ​៣,៥​មម ។ អេពីយេ​ទាំង​នោះ​ក៏​ច្រើន​មាន​រោម​បន្តិចៗ​ដែរ ។ នៅ​ពេល​ទុំ​វា​ឆាប់​រលេះ​គ្រាប់​ណាស់ ។ … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment

កោះ​សំពៅមាស​នៅ​ខេត្ដពោធិ៍សាត់

កោះ​សំពៅមាស​ ​មើល​ពី​ស្ពានថ្ម​ខាងត្បូង ដី​មួយ​ដុំ​ដែល​ដុះ​កណ្ដាល​ស្ទឹង​នៅ​ផ្នែក​ខាងកើត​ ឆៀង​ខាងជើង​ដែល​មាន​សណ្ឋាន​ដី​ទទឹង​៥០​ម៉ែត្រ​ ​បណ្ដោយ​ជាង​២០០​ម៉ែត្រ​ត្រូវ​បាន​អ្នក​ខេត្ដពោធិ៍សាត់​ឱ្យឈ្មោះ​ថា​ “កោះ​សំពៅមាស” ។ កោះ​នេះ​ត្រូវ​បាន​គេ​ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​ ​ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បាន​ធ្វើ​សួនច្បារ​ដាំ​ដើមឈើ​ធ្វើ​ជា​រោង​វេទិកា​ ដាក់​ដងក្ដោង​ ដងទង់​ជាតិ​ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន​ ដែល​មើលទៅ​ដូច​ជា​សំពៅ​ដ៏​ថ្មី​សន្លាង​កំពុង​បើក​កណ្ដាល​ស្ទឹង​បញ្ច្រាស​ទឹក ​ហូរ​មក​ជាប់​នៅ​មុខ​សាលាខេត្ដ​ក្នុង​ទីប្រជុំជន​យ៉ាងដូច​នេះ​ដែរ ។ មន្ដ្រី​សាលាខេត្ដ​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​កោះ​សំពៅមាស​ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង ​ទន្ទឹម​គ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាង​លិច​ទៅ​លើ​កោះ ​សំពៅមាស​កាលពី​ដើមឆ្នាំ​២០០៨ ។ ដី​កោះ​ដែល​ធ្វើ​ឱ្យ​ដូច​សំពៅ​នោះ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ​ឆ្នាំ​២០០៩ ។ ស្ពានថ្ម​ចូល​ទៅ​កាន់​កោះ​សំពៅមាស ប្រវត្ដិ​ខ្លះៗ​ទាក់ទង​នឹង​កោះ​សំពៅមាស កោះ​សំពៅមាស​នេះ​មិន​មាន​ឯកសារ​ណា​ច្បាស់លាស់​ទេ​ គ្រាន់តែ​ឮ​គេ​តំណាល​តៗ​គ្នា​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។ តាម​ចាស់ៗ​និយាយ​ថា​ មាន​សំពៅ​មួយ​ដែល​មក​ពី​ស្រុក​ចិន​បាន​ចូល​មក​ដឹក​ទំនិញ​នៅ​ម្ដុំ​ផ្សារ​ ក្រោម​ខេត្ដពោធិ៍សាត់​នេះ​តែ​បាន​លិច​ ហើយដោយ​មិន​អាច​ស្រង់​វិញ​បាន ។​ ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មក​ព័ទ្ធ​ជុំ​ជិត​ទីនោះ​ហើយ​ក៏​បាន​ ក្លាយទៅជា​កោះ ។ រឿង​នេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មក​ហើយ​នោះ​ទេ ។ តែ​អ្នកខ្លះ​បាន​តំណាល​ថា​ កោះ​សំពៅមាស​នោះ​ ​គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​លោក​ជំទាវ​ខាន់​ ​ខៀវ​ ​ប្រពន្ធ​លោក​ឧកញ៉ា​ឃ្លាំង​ ​មឿង​ ​បាន​ទៅ​លោតទឹក​សម្លាប់​ខ្លួន​តាម​ចៅហ្វាយ​ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ស្វែងយល់ពាក្យ «រាត្រីទឹកឃ្មុំ ឬ​ចន្ទ​ទឹកឃ្មុំ»

«រាត្រី​ទឹកឃ្មុំ» ឬ​ «ចន្ទ​ទឹកឃ្មុំ» ជាពាក្យ​ដែល​ខ្មែរ​យើង​ប្រើ​សំដៅ​លើ​រយៈពេល ឬ​រាត្រី​ដែល​គូ​ស្វាមី​ភរិយា ទើប​តែ​រៀបការ​ថ្មោងថ្មី ស្ថិត​នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម ។ ពាក្យ​រាត្រី​ទឹកឃ្មុំ​ ឬ​ចន្ទ​ទឹកឃ្មុំ​នេះ ជួនកាល​ក៏​ប្រើ​សំដៅ​លើ​រាត្រី​ផ្សំដំណេក ឬ​រួមដំណេក​ទី១​បន្ទាប់​ពី​រៀបការ​រួច​ផង​ដែរ ។ ជាមតិ​ឯកជន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ពាក្យ​ «រាត្រី​ទឹកឃ្មុំ» ឬ «ចន្ទទឹកឃ្មុំ» ប្រហែល​ជា​ខ្មែរ​យើង​ប្រើ​តាម​ភាសា​បរទេស ដូច​ជា​ពាក្យ​អង់គ្លេស “Honeymoon” ដែល​សំដៅ​ទៅ​លើ​រយៈពេល​១​ខែ​ដំបូង​នៃ​មង្គលការ​ថា​ជា​ពេលវេលា​ដ៏​ផ្អែមល្អែម​បំផុត ដែល​ពាក្យ​នេះ​ត្រូវ​បាន​គេ​យក​មក​​ប្រើ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៥៤៦ ។ ប៉ុន្តែ ​វចនានុក្រម ឬ​សៀវភៅ​ផ្សេងៗ​ បាន​ផ្ដល់​អត្ថន័យ ឬ​ការ​ពន្យល់​ខុសៗ​ពី​គ្នា ។ ពាក្យ “Honeymoon” ផ្សំ​ឡើង​ពី​ពាក្យ​ពីរ​មាត់​គឺ “ទឹកឃ្មុំ” និង “ព្រះចន្ទ” ។ បើ​តាម​សៀវភៅ​មួយ​បាន​និយាយ​ពី​ប្រវត្តិថា កាល​ដ៏​យូរលង់​មក​ហើយ (ប្រហែល​ជា​កាល​មនុស្ស​រស់​នៅ​ជា​កុលសម្ព័ន្ធ) នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍ កូនកំលោះ​តែង​តែ​នាំ​កូនក្រមុំ​គេច​ចេញ​ពី​មនុស្សម្នា មិន​ឲ្យ​សាច់ញាតិ​តាម​រក​ឃើញ​ឡើយ ។ ការ​រត់​គេច​នេះ ភាគច្រើន​គឺ​ចូល​ទៅ​ក្នុង​ព្រៃភ្នំ​ជ្រលង​ដងអូរ … Continue reading

Posted in វាក្យសព្ទខ្មែរ | Leave a comment

ការវាស់កម្រិតខ្លាញ់នៅក្នុងរាងកាយកូនជ្រូក

អ្នកវិទ្យាសាស្ត្រ​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) សាកល្បងប្រើ​ឧបករណ៍ MRI ដើម្បី​វាស់​កម្រិត​ខ្លាញ់​នៅ​ក្នុង​រាងកាយ​កូនជ្រូក ឧបករណ៍​ដែល​ផ្អែក​លើ​រូបភាព​ខ្ទរ​ម៉ាញេទិច (MRI-ប្រព័ន្ធ​ផលិត​រូបភាព​អេឡិចត្រូនិច​នៃ​សរីរាង្គ​នៅ​ក្នុង​រាងកាយ​ មនុស្ស​ដោយ​ប្រើ​រលកវិទ្យុ និង​ដែន​ម៉ាញេទិច​ខ្លាំង) អាច​វាស់វែង​ប្រកប​ដោយ​ភាពជាក់លាក់​អំពី​ខ្លាញ់​នៅ​ក្នុង​រាងកាយ​កូនជ្រូក​ ដោយ​ប្រើ​គោលការណ៍​បរិមាណ​ភាពខ្ទរ​ម៉ាញេទិច (QMR) ។ ឧបករណ៍​នេះ ដែល​គេ​ហៅ​ថា “EchoMRI” ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ប្រព័ន្ធ​អេកូ​វិជ្ជសាស្ត្រ និង​មាន​ភាព​ជឿនលឿន​ជាង​បច្ចេកវិទ្យា​បច្ចុប្បន្ន​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ ​តេស្ត​សមាសភាព​រាងកាយ ។ ប្រព័ន្ធ​ស្តង់ដារ​MRI ត្រូវ​បាន​ប្រើប្រាស់​ជាទូទៅ​ដើម្បី​ស្កេន (Scan) និង​មើល​ជាលិកា​មនុស្ស ប៉ុន្តែ​ប្រព័ន្ធ​រូបភាព​ទាំង​នេះ មាន​អត្រា​មិនជាក់លាក់​ខ្ពស់ ។ EchoMRI ប្រើ​ប្រភេទ​ថ្មី​នៃ​វិធីសាស្ត្រ QMR ដើម្បី​ទទួល​បាន​លទ្ធផល​សមាសភាព​រាងកាយ ផ្អែក​លើ​ដង់ស៊ីតេ​ណ្វៃយ៉ូ​អ៊ីដ្រូសែន និង​លក្ខណៈរូប​របស់​ជាលិកា ។ លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា EchoMRI គឺជា​វិធី​ត្រឹមត្រូវ​ជាក់លាក់​ដែល​សមស្រប​សម្រាប់​វាស់​កូន​ជ្រូក​អំពី​ សមាសភាព​រូបរាង ខ្លាញ់​សរុប​របស់​រាងកាយ ម៉ាស​ជាលិកា​គ្មាន​ខ្លាញ់ ម៉ាស​គ្មាន​ទឹក និង​ទឹក​សរុប​របស់​រាងកាយ ។ EchoMRI អនុញ្ញាត​ឲ្យ​ការ​វាស់​វែង​អាច​ធ្វើ​ឡើង​បាន​ឆាប់​រហ័ស​ដោយ​គ្មាន​ភាពស្ពឹក … Continue reading

Posted in វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ស្មៅ​អេគីណូ ក្លូអា កូឡូណា

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៥៧. ស្មៅ​អេគីណូ ក្លូអា កូឡូណា (Echinochloa colona L.) (រូប​ទី​១១៨) ស្មៅ​អេគីណូ ក្លូអា កូឡូណា គឺ​ជា​ក្រាមីនេ​ប្រចាំ​ឆ្នាំ គ្មាន​រោម​បែក​ចេញ​ជា​កញ្ចុំៗ ហើយ​មាន​កម្ពស់​ពី​៧០ ទៅ​៧៥​សម ។ ដើម​វា​ច្រើន​មាន​រាង​ទេរ​មក​ក្រោម ហើយ​មាន​ចេញ​ឫស​នៅ​ថ្នាំង​ក្រោមៗ​នៃ​ដើម ។ ដើម​វា​សំប៉ែត​ហើយ​ច្រើន​មាន​ពណ៌​ក្រហម​រាង​ស្វាយ​នៅ​ផ្នែក​ខាង​ក្រោម ហើយ​ច្រើន​ប៉ោង​នៅ​ត្រង់​ថ្នាំង ។ ស្រទប​ស្លឹក​វា​មាន​សភាព​រលីង ហើយ​ច្រើន​សំប៉ែត ដោយ​មាន​គែម​វា​ដាច់​ដោយ​ឡែក​នៅ​ត្រង់​ផ្នែក​លើ រីឯ​គល់​វា​ច្រើន​មាន​ពណ៌​ក្រហម ។ តួ​ស្លឹក​វា​គ្មាន​រោម ហើយ​សំប៉ែត​ដែរ​មាន​សណ្ឋាន​ដូច​ខ្សែ​បន្ទាត់‑លំពែង (Lineaire-lanceole) មាន​លក្ខណៈ​ទន់​បង្គួរ ហើយ​បណ្ដោយ​វា​មាន​ប្រវែង​រហូត​ដល់​ទៅ​២៥​សម និង​ទទឹង​វា​ប្រវែង​ពី​៣ ទៅ​៧​មម ។ គេ​សង្កេត​ឃើញ​មាន​ឆ្នូត​កាត់​ទទឹង​ពណ៌​ក្រហម​រាង​ស្វាយ​នៅ​លើ​តួ​ស្លឹក​នោះ ។ កញ្ចុំ​ផ្កា​វា​ចែក​ចេញ​ជា​៤ ទៅ​៨​ខ្នែង មាន​ពណ៌​បៃតង​លាយ​ក្រហម​រាង​ស្វាយ ។ ខ្នែង​វា​មាន​បណ្ដោយ​ប្រវែង​ពី​១ ទៅ​៣​សម និង​ទទឹង​វា​មាន​ប្រវែង​ពី​៣ ទៅ​៤​មម … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment