Daily Archives: 07/06/2009

ប្រាសាទ​បឹងមាលា ឬ បេងមាលា

នាគ​នៅ​អម​ផ្លូវ​ចូល​ប្រាសាទ​បឹងមាលា​ពី​ទិស​ខាងត្បូង ប្រាសាទ​បឹងមាលា (ឈ្មោះ​មាន​សរសេរ​ក្នុង​ឯកសារ​អរិយធម៌​ខ្មែរ) ឬ បេងមាលា (ឈ្មោះ​មាន​សរេសរ​នៅ​តាម​បង្គោល​គីឡូម៉ែត្រ​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ) មាន​ន័យ​ថា “បឹងឈូក” ។ តាម​សៀវភៅ​អរិយធម៌​ខ្មែរ​របស់​សាស្ត្រាចារ្យ ​ត្រឹង ងា បាន​ឲ្យ​ដឹង​ថា មុន​នឹង​កសាង​ប្រាសាទ​អង្គរវត្ត​ប្រកប​ដោយ​ប្លង់​ដ៏​ល្អ​វិចិត្រ ស្ថាបត្យករ​ខ្មែរ​បាន​សាកល្បង​សាង​ប្រាសាទ​បឹងមាលា​ដែល​មាន​ប្លង់​ដូច​អង្គវត្ត​ដែរ ក៏ប៉ុន្តែ​ប្រាសាទ​បឹងមាលា​នេះ​សង់​នៅ​លើ​ដីរាប​ស្មើ ។ ខ្ញុំ​តែង​តែ​មាន​បំណង​ទៅ​ទស្សនា​ប្រាសាទ​បឹងមាលា​ដោយ​ផ្ទាល់​ ដើម្បី​ពិនិត្យ​មើល​ពី​ភាព​ដូចគ្នា​នៃ​ប្រាសាទ​នេះ​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត ។ ប៉ុន្តែ​កម្រ​នឹង​មាន​ឱកាស​ណាស់​ព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​សៀមរាប​ពេក ។ លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់ទី​ប្រាសាទ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ពី​សៀមរាប​ទៅ​ភ្នំពេញ និង​បត់​ឆ្វេង​តាម​ផ្លូវ​មួយ​នៅ​ជាប់​នឹង​ផ្សារ​ដំដែក ។ ផែនទី​ផ្លូវ​ទៅ​កាន់​ប្រាសាទ​បឹងមាលា ប្លង់​នៃ​ប្រាសាទ​បឹងមាលា (បែរ​មុខ​ទៅ​ទិស​ខាងកើត) ប្លង់​នៃ​ប្រាសាទ​អង្គរវត្ត (បែរ​មុខ​ទៅ​ទិស​ខាង​លិច) ប្រាសាទ​បឹងមាលា​ត្រូវ​បាន​សាង់សង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​១​គីឡូម៉ែត្រ​ការ៉េ (ទំហំ​ប្រាសាទ​ ១៨១​ x ១៥២​ ម៉ែត្រ) មាន​គូទឹក​ព័ទ្ធ​ជុំ​វិញ បច្ចុប្បន្ន គេ​អាច​ចូល​ទៅ​កាន់​តួ​ប្រាសាទ​តាម​ឃ្លោង​ទ្វារ​ទិសខាងត្បួង ។ នៅ​ពេល​ចូល​ទៅ​ដល់ ​ខ្ញុំ​មាន​ការ​ស្រងាក​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​ឃើញ​ប្រាសាទ​ទាំង​មូល​រលំ​បាក់​បែក​អស់​ស្ទើរ​តែ​១០០​ភាគរយ … Continue reading

Posted in បូជនីយដ្ឋាន | 3 Comments

ផលប្រយោជន៍​របស់​ជីវៈឥន្ធៈ

ប្រេងឥន្ធៈ​សម្រាប់​យានយន្ត និង​កាកសំណល់​សម្រាប់​បសុសត្វ ការស្រាវជ្រាវ​ពី​ជីវៈឥន្ធៈ​ពុំ​មែន​គ្រាន់តែ​ជា​ការ ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ប្រភេទ​ជីវៈម៉ាស​សមស្រប ដូចជា ពោត សណ្ដែក​ប្រេង ឬ​វត្ថុធាតុដើម​ផ្សេងៗ​ទៀត បន្ទាប់មក​បំប្លែង​វា​ទៅ​ជា​ឥន្ធៈ​នោះ​ទេ ។ អ្នកវិទ្យាសាស្ត្រ​ក៏​ត្រូវតែ​រក​ឲ្យ​ឃើញ​នូវ​ការ​ប្រើប្រាស់​ដែល​មិន​ធ្វើ​ ឲ្យ​​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​គុណប្រយោជន៍​ខាង​សេដ្ឋកិច្ច​នៃ​ផលិតផល​នានា​ដែល​បាន​មក​ពី​ផលិតកម្ម ​ជីវៈឥន្ធៈ ។ ឧទាហរណ៍ ការផលិត​ជីវៈឥន្ធៈ​១​ហ្កាឡុន (Gallon, ១​ហ្កាឡុន ស្មើ ៣,៧៨​លីត្រ) ពី​សណ្ដែក​ប្រេង ក៏​បាន​ផ្ដល់​ផងដែរ​នូវ​គ្លីសេរីន​ឆៅ (Glycerin, ជា​សារធាតុ​ខាប់ ផ្អែម​ ​គ្មាន​ពណ៌​ ចម្រាញ់​ចេញ​ពី​ជាតិ​ខ្លាញ់​និង​ជាតិ​ប្រេង ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​គ្រឿង​សម្អាង ឱសថ និង​ជាតិ​ផ្ទុះ និង​សម្រាប់​បន្ថែម​ជាតិ​ផ្អែម​ទៅ​លើ​ម្ហូបអាហារ) ប្រមាណ​០,៦៧​ផោន (១​ផោន ស្មើ ០,៤៥​គក) ។ នៅ​ពេល​ដែល​គ្លីសេរីន​ឆៅ​នេះ​ត្រូវ​បាន​បន្សុទ្ធ​ឲ្យ​មាន​ភាពសុទ្ធ​ចំនួន​៩៩ ​ភាគរយ វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ផលិតផល​ជាច្រើន រួមមាន ឱសថ ម្ហូបអាហារ … Continue reading

Posted in វិទ្យាសាស្ត្រ​ថ្មី | Leave a comment