Daily Archives: 16/06/2009

របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ

កាល​ពី​ប្រហែល​ជាង​១​ឆ្នាំ​មុន​នេះ​ ខ្ញុំ​បាន​ទទួល​ Slide show ពី​មិត្តភក្តិ​ដែល​និយាយ​អំពី​«មាន​របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​ មក​វិញ (4 things that you can not recover)» ហើយ​ដែល​ខ្ញុំ​សូម​ជូន​សេចក្ដី​ប្រែសម្រួល​នៅ​ទីនេះ ​ទុក​ជា​ជំនួយ​ស្មារតី​ និង​ជា​គំនិត​សម្រាប់​ត្រិះរិះ​ពិចារណា ៖ ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​រងចាំ​ឡើង​យន្តហោះ​នៅ​ក្នុង​បន្ទប់​រងចាំ​នៃ​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ ដោយសារ​នាង​ត្រូវ​រងចាំ​ជាច្រើន​ម៉ោង នាង​បាន​សម្រេច​ចិត្ត​ទិញ​សៀវភៅ​មួយ​ក្បាល​ដើម្បី​អាន​បន្លប់​ពេលវេលា ។ នាង​ក៏​បាន​ទិញ​នំ Cookies មួយ​កញ្ចប់​តូច​ផងដែរ នាង​បាន​អង្គុយ​នៅ​ក្នុង​កៅអី​មាន​ដៃ​មួយ​នៅ​បន្ទប់​ពិសេស​នៃ​អាកាសយានដ្ឋាន ដើម្បី​សម្រាក និង​អាន​សៀវភៅ​ដោយ​ស្ងប់​ស្ងាត់ នៅ​ក្បែរ​កៅអី​មាន​ដៃ​ដែល​មាន​ដាក់​ នំ​Cookies មាន​បុរស​ម្នាក់​អង្គុយ​នៅ​ជាប់​នោះ ដែល​កំពុង​តែ​​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​របស់​គាត់​ដែរ នៅ​ពេល​ស្ត្រី​វ័យ​ក្មេង​យក​នំ​មួយ​ ដុំ​មក​ញ៉ាំ បុរស​នោះ​ក៏​យក​មួយ​ដែរ ។ នាង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ទេ ។ នាង​គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា «មនុស្ស​អី​មិន​ចេះ​ខ្មាស​អៀន ! ប្រសិនបើ​ខ្ញុំ​ទប់​អារម្មណ៍​មិន​បាន ខ្ញុំ​នឹង​ដាល់​គាត់​ឯង​ចំពោះ​ការ​ហ៊ាន​ឥត​ញញើត​ខ្មាស» នៅ​រាល់​ពេល​ដែល​ស្ត្រី​វ័យ​ក្មេង​យក ​នំ​មួយ​ដុំ … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment