Daily Archives: 17/06/2009

រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ

មុន​នឹង​លើក​យក​ប្រវត្តិ និង​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឌូមេ បច្ចុប្បន្ន​ជា​ស្ពាន​ឡុងបៀន ​មក​អត្ថាធិប្បាយ ខ្ញុំ​សូម​ទាញ​អារម្មណ៍​មិត្ត​អ្នកអាន​ដោយ​រំឮក​រឿង​ពិត​គួរ​ឲ្យ​សោកស្ដាយ​ មួយ ។ បង​ស្រី​ម្នាក់ (សូម​រក្សា​មិន​បញ្ចេញ​ឈ្មោះ) ដែល​បាន​ទៅ​ចូល​រួម​វគ្គ​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ជាមួយ​ខ្ញុំ​កាល​ពី​ចុង​ឆ្នាំ​២០០៧ បាន​ដំណាល​ថា កាលពី​ឪពុក​របស់​គាត់​នៅ​មានជីវិត បាន​មក​លេង​ទីក្រុង​ហាណូយ ហើយ​គាត់​មាន​បំណង​ចង់​ឃើញ​ស្ពាន​ឌូមេ ព្រោះ​ធ្លាប់​បាន​ឮ​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​នេះ ។ ប៉ុន្តែ​ គួរ​ឲ្យ​ស្ដាយ នៅ​ពេល​សួរ​គេឯង​ទៅ គ្មាន​នរណា​ម្នាក់​ស្គាល់​ស្ពាន​ឈ្មោះ​ថា ឌូមេ ឡើយ ។ លុះ​ដល់​ពេល​ទៅ​ចូល​រួម​សិក្ខាសាលា​នោះ​បាន​ជួប​នឹង​សិក្ខាកាម​ជនជាតិ​ វៀតណាម​ដែល​ដឹង​ប្រវត្តិ ទើប​ស្គាល់​ថា ស្ពាន​ឡុងបៀន​បច្ចុប្បន្ន​គឺ​ជា​ស្ពាន​ឌូមេ​នោះ​ឯង ។ ជា​ការ​ហួស​ពេល ! គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែល​ឪពុក​របស់​គាត់​បាន​ទទួល​អនិច្ចកម្ម​បាត់​ទៅ​ហើយ គឺ​ពុំ​មាន​ឱកាស​នឹង​បំពេញ​បំណង​របស់​គាត់​បាន​ឡើយ ។ ខ្ញុំ​ក៏​សូម​ឧទ្ទិស​អត្ថបទ​មួយ​នេះ​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោកអ៊ំ​ផង​ ដែរ ។ ស្ពាន​ឡុងបៀន​ គឺជា​ស្ពាន​ដែក​ប្រវត្តិសាស្ត្រ​មួយ​ ត​ភ្ជាប់​ទន្លេ​ក្រហម​ពី​ត្រើយ​ខាងលិច​ទៅ​ត្រើយ​ខាងកើត​នៃ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ។ ​ស្ពាន​នេះ​មាន​ប្រវែង​២.៥០០​ម៉ែត្រ (ជា​ស្ពាន​វែង​ជាង​គេ​នៅ​ទ្វីបអាស៊ី​កាល​ជំនាន់​នោះ) ​កសាង​ដោយ​លោក Daydé និង​លោក Pillé … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment