Daily Archives: 19/06/2009

កម្ពុជា​ច្រាន​ចោល​សំណើ​អាប់ភីស៊ីត​ចុះ​ប្រាសាទ​ព្រះវិហារ​រួម​គ្នា

លោក​ អាភីស៊ីត វាចាជីវ៉ា នាយករដ្ឋមន្ត្រី​សៀម ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០០៩ មន្ដ្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មក​ប្រកាស​ជា ​ផ្លូវការ​ដោយ​ទាត់​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​របស់​លោក​នាយក​ រដ្ឋមន្ដ្រី​សៀម​ ​អាប់ភីស៊ីត​ ​វាចាជីវ៉ា​ ​ដែល​លោក​បាន​លើក​ឡើង​ថា​ ​ប្រាសាទ​ព្រះវិហារ​គួរតែ​ត្រូវ​បាន​ចុះ​បញ្ជី​រួម​គ្នា​រវាង​ប្រទេស​ កម្ពុជា​ ​និង​ប្រទេស​សៀម​ ​ដើម្បី​ជៀសវាង​បង្ក​នូវ​បញ្ហា​កើតឡើង​រវាង​ប្រជាជន​ទាំង​ពីរ​ប្រទេស ។ ឯកឧត្ដម​ ​ផៃ​ ​ស៊ីផាន​ ​មន្ដ្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ ថ្ងៃ​ពុធ​ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០៩​ថា​ ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្ដរជាតិ​ទីក្រុង​ឡាអេ​ ​ប្រកាស​សាលក្រម​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ហើយ​នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ​ឆ្នាំ​២០០៨ ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ ពិភពលោក​ ​ដូច្នេះ​ការ​ប៉ុនប៉ង​របស់​សៀម​គ្មាន​សិទ្ធិ​នៅ​ក្នុង​រឿង​នេះ​ទេ ។ ឯកឧត្ដម​បាន​បន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​ការ​ជ្រៀតជ្រែក​របស់​សៀម​ក្នុង​រយៈពេល​កន្លង​មក​រដ្ឋាភិបាល​សៀម ​គួរតែ​ផ្លាស់​ប្ដូរ​នូវ​យុទ្ធសាស្ដ្រ​នយោបាយ​ជាមួយ​ប្រាសាទ​ព្រះវិហារ​ដាច់ ​ដោយឡែក​វិញ​ទៅ ។ … Continue reading

Posted in រឿងរ៉ាវទាន់កាល | Leave a comment

ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ

អ្វី​ទៅ​ជា​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ ​(ប.វ.ស) ? ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ ធម្មជាតិ​ ​ដែល​ហៅ​កាត់​ថា​ ​“ប.វ.ស” គឺជា​ការ​ផ្គុំ​ចូល​គ្នា​នូវ​បច្ចេកទេស​ ​ឬ​ការ​អនុវត្ដ​ល្អៗ​ ​ដើម្បី​ជួយ​ឱ្យ​ស្រូវ​លូតលាស់​បាន​ល្អ​ ​និង​បាន​ផល​ច្រើន​តាម​សក្ដានុពល​ធម្មជាតិ​របស់​វា ។​ ​គោលការណ៍​ ​និង​បច្ចេកទេស​ ​ប.វ.ស​ ​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​ដោយ​លោក​ ​ហង់រី​ ​ដឺឡាឡូន្យេ​ ​(ជនជាតិ​បារាំង​) នៅ​ប្រទេស​ម៉ាដាហ្កាស្កា​ ​(កោះ​មួយ​នៅ​ទ្វីប​អាហ្វ្រិក) នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ។ គោលការណ៍​ ​និង​បច្ចេកទេស​របស់​ប.វ.ស គោលការណ៍​សំខាន់ៗ​សម្រាប់​បង្កើន​ទិន្នផល​ស្រូវ​រួម​មាន​ ​៥​ចំណុច​ដូច​ខាងក្រោម ៖ ស្រូវ​មិនមែន​ជា​ដំណាំ​ដុះ​ក្នុង​ទឹក​ ​ប្រសិនបើ​មាន​ទឹក​ដក់​ជាប់​នៅ​ក្នុង​ស្រែ​ធ្វើ​ឲ្យ​ឫស​ស្រូវ​មិន​អាច​លូតលាស់​បាន​ពេញលេញ​ល្អ ស្រូវ​នឹង​បាត់បង់​នូវ​សក្ដានុពល​នៃ​ការ​បែក​គុម្ព​របស់​វា​ជា​ច្រើន​ ​ប្រសិនបើ​គេ​ដក​យក​ទៅ​ស្ទូង​​នៅ​ពេល​សំណាប​មាន​អាយុ​លើស​ពី​១៥​ថ្ងៃ ស្រូវ​លូតលាស់​បាន​លឿន​ល្អ​ប្រសិនបើ​ក្នុង​ពេល​ស្ទូង​ ​ភាព​ខូចខាត​ ​និង​ភាព​រន្ធត់​របស់​សំណាប​ ​និង​ឫស​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​ជា​កម្រិត​ ​អប្បបរមា ស្រូវ​ ប្រសិនបើ​វា​ដុះ​តែឯង​ ​ដុះ​រាង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ​វា​អាច​មាន​លទ្ធភាព​ដុះ​ឫស​ ​និង​បែក​គុម្ព​បាន​ច្រើន ដី​ដែល​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ ​និង​សម្បូរ​ទៅ​ដោយ​សារធាតុសរីរាង្គ​ … Continue reading

Posted in កសិកម្ម | Leave a comment