Daily Archives: 24/06/2009

ការ​គ្រប់គ្រង​គម្រោង

១-ការ​គ្រប់គ្រង​គម្រោង (Project Management) ១.១-តើ​គម្រោង​ជា​អ្វី​? (What is a project?) គម្រោង​គឺជា​ការ​ប្រមូលផ្ដុំ​នៃ​សកម្មភាព​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​គ្នា ដែល​នឹង​ត្រូវ​អនុវត្ដ​តាម​បែបបទ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​មាន​ចំណុច​ចាប់ផ្ដើម និង​បញ្ចប់​ច្បាស់លាស់ ។ គោលបំណង​របស់​គម្រោង​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ជាក់លាក់ ដើម្បី​បំពេញ​តាម​តម្រូវការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព​មួយ ។ ការងារ​របស់​គម្រោង​គឺ​លើស​ពី​សកម្មភាព​អាជីវកម្ម​ធម្មតា​របស់​អង្គភាព​មួយ ។ សកម្មភាព​នានា​របស់​គម្រោង​មាន​ទំនាក់ទំនង​ជា​លំដាប់​លំដោយ ពោល​គឺ សកម្មភាព​ជាក់ស្ដែង​មួយ​ចំនួន​ត្រូវ​តែ​ធ្វើ​ឱ្យ​រួចរាល់ មុន​នឹង​សកម្មភាព​ថ្មី​មួយទៀត​អាច​ចាប់ផ្ដើម​បាន ដោយ​ផ្អែក​លើ​លក្ខណៈ​បច្ចេកទេស ឬ​រដ្ឋបាល ។ ឧទាហរណ៍​សាមញ្ញ​មួយ​ចំនួន​នៃ​គម្រោង​មាន​ដូច​ខាងក្រោម ៖ ការ​ស្ថាបនា​ស្ថានីយ៍​ថាមពល​កម្ដៅ​ដែល​មាន​កម្លាំង​៥០០​MW​ ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ការ​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​ ការ​ស្ថាបនា​ភោជនីយដ្ឋាន ឬ​រោងចក្រ​ ការ​បោះពុម្ព​សៀវភៅ​/ព្រឹត្តិបត្រ​ព័ត៌មាន​ ១.២-ការ​គ្រប់គ្រង​គម្រោង (Managing a project) ការ​គ្រប់គ្រង​គម្រោង​គឺ​ជា​ដំណើរការ​ប្រកបដោយ​ថាមពល​យ៉ាង​សកម្ម​ដែល​ត្រូវ​ប្រើប្រាស់​ធនធាន​របស់​អង្គភាព​ឱ្យ​បាន​សម​ស្រប​តាម​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដើម្បី​សម្រេច​គោលបំណង​ច្បាស់លាស់​មួយ​ចំនួន​ដែល​បាន​កំណត់​នៅ​ក្នុង​តម្រូវការ​ជា​យុទ្ធសាស្ដ្រ ។ គម្រោង​ត្រូវ​គ្រប់គ្រង​នៅ​ក្នុង​រង្វង់​នៃ​បញ្ហា​ដែល​ប្រឈម​នឹង​ពេលវេលា … Continue reading

Posted in ចំណេះ​ធ្វើ | Leave a comment