Daily Archives: 25/06/2009

ភស្តុតាង​ថ្មី​បញ្ជាក់​ពី​ចំណាស់​នៃ​​រាជធានី​ភ្នំពេញ

ក្រោយ​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម នៅ​ក្នុង​ឆ្នាំ​១៤៣១​ទីក្រុង​សៀមរាប​អង្គរ​ត្រូវ​បាន ​បោះបង់​ចោល​ក្រោយ​ពី​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ ហើយ​ព្រះរាជា​ខ្មែរ​ព្រះបាទ​ចៅ​ពញាយ៉ាត​ចាប់ពី​ឆ្នាំ​១៤៣៤​បាន​សាងសង់​ព្រះ​ រាជធានី​ថ្មី​មួយទៀត​គឺ​ “រាជធានី​ភ្នំពេញ”​ បច្ចុប្បន្ន ។ វឌ្ឍនភាព​នៃ​ទីក្រុង ឬ​បុរី​នេះ​បាន​ធ្វើ​ឱ្យ​គេ​ភ្លេច​គិត​ថា​ ភូមិភាគ​រាជធានី​ភ្នំពេញ​មុន​សតវត្សរ៍​ទី​១៥​មិន​មែន​ជា​តំបន់​ស្វយ័ត​ទេ ក៏​ប៉ុន្ដែ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​ចេនឡា​ អង្គរ​ និង​ក្រោយ​អង្គរ ។ ដោយសារ​ភាព​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លូតលាស់​នៃ ​ភូមិភាគ​នេះ​ (រាជធានី​ភ្នំពេញ) លោក​បណ្ឌិត​សាស្ដ្រាចារ្យ​បុរាណវិទ្យា​ឯកទេស​ប្រវត្ដិសាស្ដ្រ​ប្រទេស​ កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នៅ​វត្ដ​ជើងឯក​ ឧស្សាហកម្ម​កុលាលភាជន៍​ (គ្រឿង​ស្មូន​ដី​ដុត) និង​ផ្លូវ​គមនាគមន៍​ទាំង​ទឹក​ និង​គោក​ខ្វាត់ខ្វែង​ជាដើម​នោះ គឺ​គួរ​ឱ្យ​ខ្មែរ​យើង​មាន​មោទនៈ​ជាទី​បំផុត ។ លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ទៀត​ថា​ដោយសារ​កត្ដា​សង្គ្រាម​បំផ្លិចបំផ្លាញ​ និង​ការ​អភិវឌ្ឍ​មិន​ឈប់​ឈរ​ដែល​បាន​ធ្វើ​ឱ្យ​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​ នេះ​បាន​ប្រែប្រួល​មិន​ឈប់​ឈរ​មួយ​ភាគ​ធំ​ ស្លាកស្នាម​វប្បធម៌​បុរាណ​ត្រូវ​បាន​លុប​បំបាត់​ ឬ​ត្រូវ​គេ​បំភ្លេច​ចោល ។ លោក​បណ្ឌិត​គិត​ថា កត្ដា​អវិជ្ជមាន​ធំ​មួយទៀត​គឺ​មក​ពី​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ឱ្យ​ស៊ី​ ជម្រៅ​ណាមួយ​ទាក់ទិន​ទៅ​នឹង​អតីតភាព​នៃ​រាជធានី​នេះ​នៅឡើយ ។ ក្រោយ​ពី​ការ​រក​ឃើញ​នូវ​បុរាណដ្ឋាន​មួយ​ចំនួន​ ដោយ​ឡែក​ឡ​ដុត​ចាន ឆ្នាំង​បុរាណ​នា​សម័យ​អង្គរ​មួយ​ចំនួន​នៅ​ពី​ខាង​ត្បូង​វត្ដ​ជើងឯក​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ បុរាណ​វិទូ​យើង​យល់​ឃើញ​ថា​ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment