Daily Archives: 26/06/2009

ត្រកួន

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៦២. ត្រកួន (Ipomoea aquatica Forsk) (រូប​១២៧) ត្រកួន​គឺ​ជា​រុក្ខជាតិ​វល្លិ​ឋិតឋេរ​មួយ​ប្រភេទ គ្មាន​រោម ហើយ​លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​មួយ​ធំ ។ ដើម​ត្រកួន​វារ ហើយ​ជួនកាល​បត់បែន​នៅ​ក្នុង​ភក់ ។ នៅ​ពេល​ដែល​វា​មាន​ប្រហោង​ក្នុង កាលណា​ឬ​នៅ​ពេល​ដែល​វា​រីកប៉ោង​បន្តិច​នោះ វល្លិ​នោះ​ក៏​អណ្ដែត​ទៅ​លើ​ផ្ទៃ​ទឹក ។ ថ្នាំង​វា​មាន​ឫស ។ ស្លឹក​វា​ជា​ស្លឹក​ទោល​មាន​បណ្ដោយ​ប្រវែង​ពី​៧​ ទៅ​ ១៥​សម និង​ទទឹង​ប្រវែង​ប្រហែល​៣,៥​សម ។ ស្លឹក​វា​ទាំង​នោះ​មាន​រាង​ទ្រវែង​ពងក្រពើ​ទៅ​ទ្រវែង​ដូច​បេះដូង ដោយ​មាន​ចុង​ស្លឹក​រាង​ស្រួច ។ គែម​ស្លឹក​វា​ជួនកាល​មាន​សភាព​ពេញ​ទាំងមូល ជួនកាល​មាន​សណ្ឋាន​ឆែកៗ ។ ទង​ស្លឹក​វា​មាន​ប្រវែង​២,៥​ ទៅ ​១៥​សម​ ផ្កា​របស់​វា​មាន​ពណ៌​ស​លាយ​ក្រហម​ព្រឿងៗ​រហូត​ដល់​ពណ៌​ស្វាយ ឋិត​នៅ​ទោល​ឯកឯង ហើយ​ដុះ​ចេញ​ពី​ដើម​ផ្ទាល់​តែ​ម្ដង​ និង​មាន​ទង​ប្រវែង​ពី​៥ ទៅ ​១៥​សម (រូប​១២៨) ។ ផ្លែ​របស់​វា​ជា​ផ្លែ​កន្សោម រាង​ពងក្រពើ មាន​បណ្ដោយ​ប្រវែង​ប្រហែល​១​សម ព្រម​ទាំង​មាន​ថត​២ និង​គ្រាប់​៤ ។ … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment