Daily Archives: 30/06/2009

ភាសា​ខ្មែរ​នៅ​លើ​ផលិតផល​នាំ​ចូល​ពី​បរទេស

តាម​ការ​សង្កេត​របស់​ខ្ញុំ​កន្លងមក ព័ត៌មាន​សរសេរ​នៅ​លើ​ផលិតផល​ទាំង​ផលិត​ក្នុង​ស្រុក និង​​នាំ​ចូល​ពី​បរទេស​ច្រើន​តែ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​ ឬ​ភាសា​នៃ​​ប្រទេស​ដែល​ផលិត​របស់​របរ​ទាំង​នោះ ។ រីឯ​ព័ត៌មាន​ភាសា​ខ្មែរ​គឺ​មាន​តិច​តួច​បំផុត ហើយ​ឃ្លោងឃ្លា​ដែល​មាន​សរសេរ​នៅ​លើ​ផលិតផល​នាំ​ចូល​ខ្លះ​មិន​គោរព​តាម​វិធាន ​បង្កើត​ឃ្លា​ល្បះ​របស់​ខ្មែរ​ឡើយ ហើយ​​ពាក្យ​ពេចន៍​ទៀត​សោត​គឺ​សរសេរ​ខុស​ពី​អក្ខរាវិរុទ្ធ​ផ្លូវការ ។ លុះ​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ផលិតផល​ហូប​ចុក និង​ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​មាន​សរសេរ​ព័ត៌មាន​ជា​ ភាសា​ខ្មែរ​ច្រើន​គួរ​សម​ដែរ ។ កាល​ពី​២‑៣​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ជួប​នូវ​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​ ដោយ​ខំ​ព្យាយាម​អាន និង​រក​នឹក​ពី​អត្ថន័យ​ពាក្យ​ដែល​មាន​សរសេរ​នៅ​លើ​កញ្ចប់​នំ​ក្មេងៗ (ប្រហែល​ជា​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម) ដែល​សរសេរ​ថា «នំ​ពុម្ព​ការ៉ែម ម្នាស់​ឆ្ងា​ពញ់» ។ ពី​ដំបូង​ ខ្ញុំ​ព្យាយាម​អាន​ថា «ឆ្ងា ពញ់» ហើយ​ខំ​រក​អត្ថន័យ​នៃ​ពាក្យ «ឆ្ងា» និង​ «ពញ់» ។ លុះ​រក​ពុំ​ឃើញ ក៏​បណ្ដាល​ឲ្យ​ងាក​មក​គិត​ពី​កំហុស​អក្ខរាវិរុទ្ធ​វិញ គឺ​អាច​អាន​ថា «ឆ្ងាញ់» ដោយ​លើស​ព្យញ្ជនៈ «ព» ។ ប៉ុន្តែ​ក៏​អាច​មាន​លទ្ធភាព​មួយ​ទៀត «ឆ្ងា​ពញ់» អាច​ជា​ឈ្មោះ​ម្នាស់​មួយ​ប្រភេទ (ខ្ញុំ​ពុំ​ចេះ​អាន​ភាសា​វៀតណាម​​នៅ​លើ​កញ្ចប់​នេះ​ទេ) ៕ Advertisements

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | Leave a comment

ស្មៅ Salisb

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៦៣. ស្មៅ Salisb (Inschaemum rugosum) (រូប​១២៩) ពួក​ស្មៅ​ប្រភេទ​នេះ​គឺ​ជា​ក្រាមីនេ​ប្រចាំ​ឆ្នាំ​មួយ​ប្រភេទ​ដុះ​រាល​ដាល​ទ្រុបទ្រុល​ត្រដាង​ឡើង​ទៅ​លើ​ស្រប៉ាប​លើ​ដី​បែក​ជា​កញ្ចុំ មាន​កម្ពស់​ពី​០,៦ ទៅ​១,២​ម មាន​ខ្នែង​ផ្កា​វែងៗ​រាង​ដូច​កួរ​ផ្កា និង​មាន​អេពីយេ​ជ្រួញ​ខ្លាំង ។ ដើម​វា​មាន​ពណ៌​ក្រហម​ស្វាយ ហើយ​មាន​រោម​នៅ​តាម​ថ្នាំង​វា ។ តួ​ផ្កា​មាន​រោម​វែងៗ​ត្រង់​កន្លែង​ថ្នាំង​វា ។ តួ​ស្លឹក​មាន​សណ្ឋាន​ដូច​បន្ទាត់ ចេញ​ជា​លំពែង​ហើយ​មាន​បណ្ដោយ​ប្រវែង​១០​ ទៅ​៣០​សម និង​ទទឹង​ប្រវែង​ពី​៥ ទៅ​១៣​មម ដោយ​មាន​រោម​រាត់រាយ​នៅ​លើ​ផ្ទៃ​ពីរ​របស់​វា ។ ស្រទប​ស្លឹក​មាន​ពណ៌​បៃតង ឬ​ក្រហម​ស្វាយ​ស្រោប​ឡើង​យ៉ាង​ធូររលុង ហើយ​គែម​វា​មាន​រោម​ស្រម៉ូវ ។ នៅ​ពេល​ទុំ​កញ្ចុំ​ផ្កា​វា​បែក​ចេញ​ជា​ពីរ​ខ្នែង​ដែល​មាន​បណ្ដោយ​ប្រវែង​ពី ៥ ទៅ​១០​សម (រូប​១៣០) ។ អេពីយេ​វា​មាន​ពណ៌​លឿង​លាយ​បៃតង មាន​បណ្ដោយ​ប្រវែង​រហូត​ដល់​៦​មម ហើយ​ផ្ដុំ​គ្នា​ឡើង​ជា​ពីរៗ​គឺ​មួយ​គ្មាន​ទង មួយ​ទៀត​មាន​កូន​ទង​ដែល​មាន​បណ្ដោយ​ប្រវែង​៦​មម ។ កន្ទុយ​របស់​វា​មាន​ប្រវែង​ពី​១,៥ ទៅ​២,៥​សម មាន​សភាព​ឆ្មារៗ​ហើយ​រមួល​នៅ​គល់ ។ គ្លូម៉ែល​ក្រោម​មាន​គន្លង​ទទឹង​ពី​៣ ទៅ​៦ ដែល​លេច​ចេញ​ឡើង​យ៉ាង​ច្បាស់ ។ ផ្លែ​របស់​វា​ជា​ផ្លែ​គ្រាប់​សាច់ … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment