Monthly Archives: July 2009

ស្វែងយល់​ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍

  តើ​ពាក្យ​ ​“ប្រល័យ​ពូជសាសន៍” មាន​ប្រភព​ចេញ​មក​ពី​ណា ? មុន ​សង្គ្រាមលោក​លើក​ទី​ពីរ​ (១៩៣៩-១៩៤៥) ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។​ ​វា​ជា​ឧក្រិដ្ឋកម្ម​ដែល​មិន​ទាន់​មាន​ឈ្មោះ ។​ ​ពាក្យ​ប្រល័យ​ពូជសាសន៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេធាវី​ម្នាក់​ដែល​យល់​ថា ​ ​ការ​ប៉ុនប៉ង​កម្ទេច​ជនជាតិ​ជ្វីហ្វ​ដោយ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​ ​គឺជា​ឧក្រិដ្ឋកម្ម​ដែល​អាក្រក់​ជាង​ការ​សម្លាប់​ទៅ​ទៀត ។ អនុសញ្ញា ​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​១៩៤៨​ ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​បាន​បញ្ចប់​ ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ការ​បង្ការ​ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ។​ ​កម្ពុជា​ និង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ នេះ ។​ ​អនុសញ្ញា​ទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ថា​ ជា​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ បំផុត ។​ ​គ្រប់​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​អនុសញ្ញា​បាន​ធ្វើការ​ការពារ​ និង​ដាក់ទោស​អំពើ​ប្រល័យ​ពូជសាសន៍ ។ តើ​អ្វី​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ? ជន ​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​ដែល​ជន​នោះ​ ប្រព្រឹត្ដ​អំពើ​នោះ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​សាសនា​ ពូជសាសន៍​ ​ជាតិពន្ធ​ ​ឬ​ជនជាតិ ។​ ​អំពើ​ប្រល័យ​ពូជសាសន៍​មិន​ចាំបាច់​ថា​ត្រូវ​តែ​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ ក្រុម​ទាំងមូល​នោះ​ទេ​ គ្រាន់តែ​ជា​ការ​កំណត់​ទៅ​លើ​ផ្នែក​ណាមួយ​នៃ​ក្រុម​ដែល​ការ​ខូចខាត​របស់​ ក្រុម​នោះ​អាច​គម្រាមកំហែង​ដល់​ក្រុម​ទាំងមូល​ ​ក៏​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ ។ តើ​អ្វី​ជា​សកម្មភាព​ប្រល័យពូជសាសន៍ ? … Continue reading

Posted in អក្សរសាស្ត្រ | Leave a comment

ស្វេណូក្លេអា សីឡានីកា

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៦៧. ស្វេណូក្លេអា សីឡានីកា (Sphenochlea zeylanica Gaertn) រូប​១៣៦ គឺ​ជា​រុក្ខជាតិ​ប្រចាំ​ឆ្នាំ លូត​ឡើង​ទៅ​លើ​ មាន​ស្លឹក​ធំៗ​មាន​ដើម​ទន់​ សាច់​ច្រើន​ប្រហោង​ក្នុង​ហើយ​ច្រើន​ទៀត​ផង មាន​កម្ពស់​ពី​០,៣ ទៅ​១,៥​ម ។ ស្លឹក​វា​តម្រៀប​គ្នា​ជា​ក្បាច់​គូទ​ខ្យង​មាន​លក្ខណៈ​ជា​ស្លឹក​ទោល​រាង​ទ្រវែង ហើយ​មាន​រាង​ជា​លំពែង ។ ស្លឹក​វា​មាន​បណ្ដោយ​ប្រវែង​រហូត​ដល់​ទៅ​១០​សម និង​ទទឹង​ប្រហែល​៣​សម ហើយ​រួម​ជា​ចំណុច​មួយ​នៅ​ខាង​ចុង ។ ទង​ស្លឹក​វា​ខ្លី ហើយ​មាន​គែម​ចេញ​ទាំង​អស់ ។ កញ្ចុំ​ផ្កា​វា​មាន​ពណ៌​បៃតង គឺ​ជា​កួរ​រាង​ស៊ីឡាំង មាន​សភាព​ណែន ហើយ​ស្ថិត​នៅ​ខាង​ចុង មាន​បណ្ដោយ​ប្រវែង​ដល់​ទៅ​៨​សម ។ ផ្កា​វា​ច្រើន​ណាស់ មាន​ពី​ពណ៌​ស​ទៅ​បៃតង មាន​បណ្ដោយ​ប្រវែង​ប្រហែល​២,៥​មម និង​ទទឹង​ប្រវែង​២,៥​មម (រូប​១៣៧) ។ ផ្លែ​វា​ជា​ផ្លែ​កន្សោម​ដូច​ដុំ​មូល​មួយ មាន​ទទឹង​ប្រវែង​ពី​៤ ទៅ​៥​មម ហើយ​មាន​ប្រេះ​មាត់​កាត់​ទទឹង ។ គ្រាប់​វា​ច្រើន​ណាស់ ហើយ​មាន​ពណ៌​លឿង​ត្នោត និង​មាន​ប្រវែង​០,៥​មម ។ ការ​ដុះដាល​នៃ​រុក្ខជាតិ​នេះ​ប្រព្រឹត្ត​ទៅ​ដោយសារ​គ្រាប់ ។ … Continue reading

Posted in កសិកម្ម | Tagged , , | Leave a comment

មនុស្ស​ល្បីៗ​លំដាប់​ពិភពលោក​នឹង​ចូល​មក​កម្ពុជា

មនុស្ស​ល្បីៗ​លំដាប់​ពិភពលោក​ ៩​ នាក់​ នឹង​ចូល​មក​កម្ពុជា​ម្នាក់​ម្ដង​ ពី​ខែវិច្ឆិកា ឆ្នាំ​២០០៩ ​ដល់​ខែមេសា​ ឆ្នាំ​២០១០ អង្គការ ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​ (International Peace Foundation) ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​រដ្ឋធានី​វីយ៉េន​ ​នៃ​ប្រទេស​អូទ្រីស​ ​បាន​ចាត់ចែង​គម្រោង​មួយ​រៀប​ចំ​ការ​បណ្ដាក់​គ្នា​ចូល​មក​កម្ពុជា​នៃ​ ឥស្សរជន​ល្បីឈ្មោះ​លំដាប់​ពិភពលោក​៩​នាក់​តាម​ការ​ស្នើ​អញ្ជើញ​របស់​ ព្រះមហាក្សត្រ​ខ្មែរ​ ​និង​មេដឹកនាំ​កម្ពុជា ។​ ​លោក​ ​Uwe Morawetz​ ​ដែល​ជា​នាយក​ប្រតិបត្ដិ​របស់​អង្គការ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​ ​គឺជា​អ្នក​រៀបចំ​គម្រោង​នេះ​ដែល​ដាក់​ឈ្មោះ​ថា​ ​«ស្ពាន​ភ្ជាប់​ប្រទេស​អាស៊ាន (ASEAN Bridges)»​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ ឱ្យ​ពិភពលោក​ស្គាល់​ ​ជា​ជាង​ការ​ដែល​មនុស្ស​លើ​ផែនដី​នេះ​ស្គាល់​ស្រុក​ខ្មែរ​ត្រឹមតែ​ដោយសារ​ ប្រាសាទ​អង្គរវត្ដ​ ​និង​របប​ខ្មែរក្រហម​ប៉ុល​ ​ពត​ ​នោះ ។ នាយក ​របស់​អង្គការ​នេះ​បាន​ថ្លែង​ថា​ នេះ​គឺជា​ឱកាសល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​ក្លាយជា​ឱកាស​នៃ​ការ​បាន​ ទទួល​ជួប​ពិភាក្សា​ជាមួយ​មនុស្ស​ល្បីៗ​ក្នុង​ពិភពលោក​ … Continue reading

Posted in កំសាន្ត | Leave a comment

រង់ចាំ

ខ្ញុំបាន​ប្រទះ​ឃើញ​អត្ថបទ​ដ៏​លន្លង់លន្លោច​ខ្លោចផ្សា​មួយ​នៅ​លើ​គេហទំព័រ​ សារព័ត៌មាន​កោះសន្តិភាព​ដែល​ទទួល​បាន​ពី​មិត្ត​អ្នកអាន​ម្នាក់រៀបរាប់​ពី​ រឿងរ៉ាវ​ស្នេហា​មួយ ។ ដាវីត​ដែល​ពី​ដំបូង​គ្រាន់​តែ​ចង់​លលេង​សើច​ល្បែង​ស្នេហា​ជាមួយ​នីតា​ដែល​ជា ​មិត្ត​រួម​ថ្នាក់​តែ​ប៉ុណ្ណោះ ។ លទ្ធផល​នៅ​ទីបំផុត ដាវីត​សុខ​ចិត្ត​នៅ​ព្រៅ​រង់ចាំ​ជួប​នីតា​អស់​រយៈ​ពេល​២០​ឆ្នាំ​ទើប​ដឹង​ការ ​ពិត ។ ប្រសិនបើ​រឿង​នេះ​ជា​រឿង​ពិត គួរ​ឲ្យ​ស្ងើច​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ដាវីត​ពេក​ណាស់ ។ ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់​ខ្ញុំ អត្ថបទ​នេះ​គឺ​គ្រាន់​តែ​ជា​រឿង​ប្រលោមលោក​ខ្លី​មួយ​ប៉ុណ្ណោះ ។ តាម​ដំណើរ​រឿង ទំនាក់​ទំនង​រវាង​កំលោះ​ដាវីត និង​កញ្ញា​នីតា​បាន​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន ហើយ​មាន​រៀប​រាប់​បង្ហាញ​អំពី​ការ​ប្រើប្រាស់​ទូរស័ព្ទ (អាច​ជា​ទូរស័ព្ទ​ដៃ) យ៉ាង​ទូលាយ ។ ជាក់ស្ដែង កាល​ពី​២០​ឆ្នាំ​មុន ប្រសិនបើ​គិត​ថយ​ពី​ឆ្នាំ​២០០៩ គឺ​ត្រូវ​នឹង​ទសវត្សរ៍​ទី​៩០ ។ នៅ​ពេល​នោះ ទូរស័ព្ទ​ដៃ​ពិត​ជា​ពុំ​ទាន់​បាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​ចំណោម​និស្សិត ​មហាវិទ្យាល័យ​នៅ​ឡើយ ជាពិសេស និស្សិត​ក្រីក្រ​ដូចជា​នីតា ។ នីតា​ជា​កូនកំព្រា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដូច្នេះ​នាង​គួរ​តែ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ណាមួយ គឺ​ពុំ​មែន​ស្នាក់​នៅ​ផ្ទះ​ជួល​តាម​ដំណើរ​រឿង​នោះ​ទេ ។ ប្រសិនបើ​ជា​រឿង​ពិត​មែន​នោះ ស្ថានភាព​ជម្ងឺ និង​មរណភាព​របស់​នីតា​មិន​អាច​រំលង​ពី​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​នាង​បាន ​ឡើយ ហើយ​នៅ​ពេល​នោះ ទាំង​មិត្តភក្ដិ​ និង​អ្នកគ្រូ​ពេទ្យ​ជៀស​មិន​ផុត​ពី​ផ្ដល់​ព័ត៌មាន​ដល់​ដាវីត​ភ្លាមៗ​ខាន​ពុំ ​បាន ដោយ​ពុំ​រង់ចាំ​២០​ឆ្នាំ​ក្រោយ​មក​នោះ​ទេ ។ … Continue reading

Posted in កំសាន្ត | Leave a comment

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះយក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២ ​នៃ​គ្រិស្តសករាជ ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក ​ស្ថិត​​ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (មតិឈូកខ្មែរៈ ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។ ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។ ​តួនាទី​អ្នកម្នាងផ្ទះ ​គឺ​ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

ក្រសាំងទាប នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​ អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់» ។ «រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់ ​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។ … Continue reading

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | 13 Comments

ស្រូវ​ក្រហម

បញ្ហានានាអំពីដំណាំស្រូវ ការណែនាំនៃអត្តសញ្ញាណកម្ម ៦៦. ស្រូវ​ក្រហម (Red rice) oryza sativa L. រូប​១៣៥ ស្រូវ​ក្រហម​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ស្រូវ​ដែល​គេ​ដាំ​ដែរ ហើយ​ស្រូវ​ទាំង​ពីរ​ប្រភេទ​នេះ​អាច​កាត់​ពូជ​គ្នា​នៅ​ក្នុង​លក្ខណៈ​ធម្មជាតិ​បាន​ដោយ​ងាយ ។ ប៉ុន្តែ​ផ្ទុយ​ពី​ស្រូវ​ដែល​គេ​ដាំ​ទៅ​វិញ គ្រាប់​ស្រូវ​ភាគ​ច្រើន​នៃ​ពួក​ស្រូវ​ក្រហម​នេះ​ឆាប់​ជ្រុះ​គ្រាប់​យ៉ាង​ស្រួល​មុន​ពេល​វា​ទុំ ហើយ​កួរ​របស់​វា​នៅ​ងើយ​ឈរ ។ ប៉ុន្តែ​ប្រភេទ​ពិសេស​ខ្លះ​នៃ​ស្រូវ​ក្រហម​មិន​ជ្រុះ​គ្រាប់ ក៏​មាន​កួរ​កោង​ធ្លាក់​មក​ក្រោម​ដែរ ។ ជួនកាល​អេពីយេ​របស់​វា​មាន​កន្ទុយ ជួនកាល​ក៏​គ្មាន ហើយ​កន្ទុយ​ទាំង​ឡាយ​នេះ​មាន​ប្រវែង​ខុសៗ​គ្នា ។ សម្បក​ផ្លែ​វា​មាន​ពណ៌​ដិត​បន្តិច ហើយ​ច្រើន​មាន​ពណ៌​ប្រផេះ ឬ​ពណ៌​ក្រហម​នៅ​ពេល​វា​ទុំ ។ គ្រាប់​វា​អាច​កប់​ខ្លួន​សំងំ​នៅ​ក្នុង​ដី​បាន​យូរ ប៉ុន្តែ​ប្រសិនបើ​គេ​ច្រូត​វា​ដូច​ស្រូវ​ដាំ​ដែរ នោះ​បាតុភូត​សំងំ​ខ្លួន​របស់​វា ក៏​ត្រូវ​កាត់​តែ​ម្ដង​ដែរ ។   បញ្ហាស្រូវដទៃទៀត  

Posted in កសិកម្ម | Tagged , , | Leave a comment

កំណើត​សត្វ​ឆ្មា

អតីត​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​ វុឌ្ឍីបព៌ត​ ​តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ​ជា​អង្វែង​ឆ្នាំ​មក ។​ ​នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​ ​គឺ​ទិស​បូព៌ា​១​ ​ទក្សិណ​១​ ​បស្ចិម​១​ ​និង​ឧត្ដរ​១ ។ ស្រះ​នោះ​មាន​ទឹកថ្លា​ ​មាន​ដុះ​ឈូក​ក្រហម​ ​ឈូក​ស​ ​និង​បុប្ផា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ​ឯ​មាត់​ច្រាំង​ក៏​ជ្រាល​មុខ​គួរ​ឱ្យ​សប្បាយ​ពេក​ណាស់ ។​ ​ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍​ ​ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។​ ​មាន​សម័យ​ថ្ងៃមួយ​ ​ព្រះ​ឥសី​គង់​ចម្រើន​មេត្ដា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ ថា ៖ ឱ​! មាន​ទេពធីតា​មក​ចាប់​កំណើត​ក្នុង​ផ្កា​ឧត្បល​ (បុទមជាតិ, ព្រលិត, លំចង់) ​ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ​ ​អាត្មាអញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ ។​ ​ព្រះ​ឥសី​ក៏​ដាក់​ស្មឹងស្មាធិ៍​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​ បីបាច់​ថែរក្សា​ចុះ​ ​គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្ដរ​ ​ដល់​ស្រះ​ហើយ​ ​ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ​ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ​ ​ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក​ ​ហើយ​និមន្ដ​ត្រឡប់​មក​កាន់​អាស្រម​វិញ​ ​ចិញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ​ ​ក៏​ឱ្យ​ឈ្មោះ​ថា​ ​“ឧត្ដរបុប្ផា” លុះ​ បាន​អាយុ​១៥​វស្សា​ ​លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី​ … Continue reading

Posted in កំសាន្ត, អរិយធម៌​ខ្មែរ | Leave a comment

ព្យញ្ជនៈ​​គួរ​ដឹងពេល​បក​ប្រែ​ឯកសារ

កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ ការ ​សរសេរ​ជា​ភាសា​ខ្មែរ​នូវ​សូរ​បរទេស​មួយ​ចំនួន​ ដែល​យើង​តែង​ប្រទះ​តាម​រយៈ​ពាក្យ​កម្ចី និង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០០៩ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ.) ៖ [g] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្គ] [f] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្វ] [] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្ស] [∫] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ស្ហ] [s] / [z] ដែល​យើង​ត្រូវ​ប្រើ​ព្យញ្ជនៈ [ស] ដោយ ស សុខនី សមាជិក​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ  

Posted in វាក្យសព្ទខ្មែរ | Leave a comment

បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង ។ សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖ ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ ។ល។ សមាសនាម ​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។ល។ ពាក្យ​ថា «ផ្សៃ» មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយ គឺ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃ​ផ្សៃ … Continue reading

Posted in វាក្យសព្ទខ្មែរ | Leave a comment