Daily Archives: 03/04/2010

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ប្រទេស​ខ្មែរ​យើង​ពី​ដើម​គឺ​ចាប់​ពី​ត្រឹម​សម័យ​នគរធំ​ឡើង​ទៅ​ (មុន​សម័យ​ក្រុង​នគរធំ) ជនជាតិ​ខ្មែរ​យើង​និយម​ប្រើ ​ចន្ទគតិ​ ជា​សំខាន់ ទើប​កំណត់​លេខ​រៀង​យក​ខែ​មិគសិរ ជា​ខែ​ទី​១​នៃ​ការ​ចូល​ឆ្នាំថ្មី រីឯ​ខែ​កត្តិក​ ជា​ខែ​១២​នៃ​ការ​បញ្ចប់​ឆ្នាំ ។ ​ការ​ចូល​ឆ្នាំ​ខែ​មិគសិរ​នេះ​ក៏​មាន​ចែង​សេចក្ដី​កត់​ហេតុ​របស់​ អ្នកប្រាជ្ញ​ចិន​ម្នាក់​ឈ្មោះ​ ជីវ តាក្វាន់ ដែល​បាន​មក​ស្រុក​ខ្មែរ​នា​គ្រិស្ត​សករាជ​១២៩៥​នោះ​ដែរ ។ លុះ​ក្រោយ​មក ប្រហែល​ពី​ពេល​ក្រោយ​ដែល​ចាប់​ផ្ដើម​ប្រើ​ចុល្លសករាជ​មក​ ទើប​ខ្មែរ​យើង​និយម​ប្រើ​ សុរិយគតិ​ ជា​សំខាន់​វិញ​ ហើយ​បាន​កំណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​ ជាដើម​ឆ្នាំ​ជាប់​រហូត​មក​តាម​កំណត់​ព្រះអាទិត្យ​ចរ​ចូល​កាន់​មេសា​រាសី ក្នុង​រដូវ​ក្ដៅ ជា​រៀង​រាល់​ឆ្នាំ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​រមែង​ចំ​នឹង​ថ្ងៃ​ទី​១៣​ ខែមេសា​ជា​រៀង​រាល់​ឆ្នាំ ក៏​ប៉ុន្តែ​យូរៗ​ម្ដង​ប៉ះ​ចំ​ថ្ងៃ​ទី​១៤ ខែ​មេសា​ដែរ ។​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​សុរិយគតិ មាន​ឈ្មោះ​ថា​ សាមញ្ញ​សង្ក្រាន្ត​ គឺ​ព្រះ​អាទិត្យ​ដើរ​ចំ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត ។ រីឯ​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​ចន្ទគតិ ឈ្មោះ​ថា អាយន្ត​សង្ក្រាន្ត គឺ​ព្រះអាទិត្យ​ដើរ​បញ្ឆៀង មិន​ចំ​ពី​លើ​ក្បាល ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​ជាប់​នឹង​សុរិយគតិ​មិន​អាច​លប់​ចោល​បាន ព្រោះ​ចន្ទគតិ​មាន​ជាប់​ទំនាក់​ទំនង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ជាដើម ។​ កាលណា​ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​ដើរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ល្មម​បូក​គ្នា​ទៅ​បាន​មួយ​ខែ ត្រូវ​គិត​តាម​សុរិយាត្រា … Continue reading

Posted in អរិយធម៌​ខ្មែរ | 1 Comment