Monthly Archives: June 2010

ពូជស្រូវ Golden Rice-2 ផ្ដល់​ពន្លឺ​នៅ​ក្នុង​ការ​សិក្សា​អំពី​អាហារូបត្ថម្ភ

ដើម​ស្រូវ Golden Rice-2 ដាំ​នៅ​ក្នុង​ផ្ទះកញ្ចក់ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ស្រូវ​មាន​អ្នក​និយម​បរិភោគ​ក្នុង​ចំណោម​អ្នក​ដែល​ចូលចិត្ត​នំស្រួយ​ធ្វើ​ពី ​ម្សៅ​អង្ករ​​សម្រាប់​អាហារ​ពេល​ព្រឹក បាយ​ចំហុយ (អង្ករ​សម្រិត) ​ជាមួយ​ម្ហូប​ចំណូល​ចិត្ត​ចម្បង​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ឬ​បាយ​សង់ខ្យា​ជា​បង្អែម​នៅ​ពេល​ល្ងាច ។ ប៉ុន្តែ​ការ​បរិភោគ​ស្រូវ​នៅ​ សហរដ្ឋ​អាមេរិក ប្រហែល​២១​ផោន​ក្នុង​មនុស្ស​ម្នាក់​ក្នុង​១​ឆ្នាំ គឺ​ស្ថិត​ក្នុង​បរិមាណ​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​នឹង​មនុស្ស​រស់​នៅ​តំបន់​ បរិភោគ​ស្រូវ​នៃ​ពិភពលោក ដែល​មាន​ទ្វីប​អាស៊ី​ទាំងមូល ស្ទើរ​តែ​ទាំងអស់​នៃ​ទ្វីប​អាមេរិក​ឡាទីន និង​ភាគច្រើន​នៃ​ទ្វីប​អាហ្វ្រិក ។ ដោយសារ​ខ្វះ​វីតាមីន A និង​ផលប៉ះពាល់​របស់​វា​លើ​សុខភាព​ កើត​មាន​ជាទូទៅ​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​តំបន់​បរិភោគ​ស្រូវ​ទាំង​នេះ អ្នកវិទ្យាសាស្ត្រ​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ដើម្បី​រៀបចំ​ ផ្នែក​សេណេទិច​ដំណាំ​ស្រូវ​​ដែល​វា​នឹង​ផ្ដល់​សារធាតុ Beta-carotene ។ រាងកាយ​របស់​យើង​បំប្លែង Beta-carotene ទៅ​ជា​វិតាមីន A ។ អង្ករ​សម្រិត​ជា​ធម្មតា​ពុំ​មាន​សារធាតុ Beta-carotene ទេ ប៉ុន្តែ អង្ករ​រៀបចំ​សេណេទិច​ពូជ Golden Rice-2 របស់​ក្រុមហ៊ុន Syngenta … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , , , , | Leave a comment

ខឹង​គោ វាយ​រទេះ

និយមន័យៈ ការ​បន្ធូរ​បន្ថយ​ភាព​ក្រេវក្រោធ ។ អត្ថាធិប្បាយ អត្ថានុរូប អ្នក​បរ​រទេះ​ខ្លះ​ពេល​ខឹង​នឹង​គោ​ដើរ​យឺត​ពេក មិន​ហ៊ាន​វាយ​គោ​ទេ ដោយ​ឃើញ​គោ​ស្គម ឬ​ខ្លាច​គោ​មាន​ស្លាក​ស្នាម ។ ម៉្លោះ​ហើយ​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​ខ្លះ​ក៏​ស្រែក​ខ្លាំងៗ និង​វាយ​គោះ​រទេះ ធ្វើ​ឲ្យ​គោ​ភ្ញាក់​ស្ទុះ​ដើរ​លឿន​បន្តិច​ទៅ ។ អត្ថប្បដិរូប មនុស្ស​ខ្លះ ពេល​ខឹង​ក្រេវក្រោធ​ខ្លាំង​នឹង​អ្នកណា​ម្នាក់ មិន​ហ៊ាន​ទៅ​វាយ​គេ​ទេ ដោយ​ឃើញ​គេ​ធំ​ជាង ឬ​មាន​កម្លាំង​ជាង ឬ​ក៏​ដោយ​ប្រការ​ណា​មួយ ។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ភ្លើង​កំហឹង​ខ្លះ គេ​ក៏​ទៅ​កាប់​បំផ្លាញ​ដំណាំ​ដាំដុះ​របស់​គូ​វិវាទ ។ នៅ​ក្នុង​គ្រួសារ​ខ្លះ ប្រពន្ធ​ខឹង​នឹង​ប្ដី​ខ្លាំង​ពេក តែ​មិន​ហ៊ាន​វាយ​ប្ដី​ទេ បែរ​ជា​សំពង​ម៉ូតូ​ដែល​គ្នា​ឥត​ដឹង​អី​សោះ ជួនកាល​បោក​ចាន បោក​ឆ្នាំង​ខ្ទេច​អស់ ។   សុភាសិត​ផ្សេងទៀត  

Posted in ឃ្លាំង​គំនិត | Leave a comment

ស្វែង​យល់​ពាក្យ «ក្រញេង​ក្រញាង»

«ក្រញេង​ក្រញាង» ពាក្យ​នេះ​តាម​វចនានុក្រម​បាន​សេចក្ដី​ថា មិន​រៀប​រយ ។ ម្រាម​ដៃ​ក្រញេង​ក្រញាង ។ បរិវាស័ព្ទ «ក្រញាង» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រញេង​ពុំ​រាប​ថាង» គឺ «ក្រញាង​ពុំ​រាប​ធេង» ពោល​គឺ ក្រញាង​ពុំ​រៀប​រយ ។   បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត  

Posted in វាក្យសព្ទខ្មែរ | Leave a comment

ប្រាសាទ​តាព្រហ្មកិល

ប្រាសាទ​តាព្រហ្មកិល​ ជា​ប្រាសាទ​ដែល​ភ្ញៀវ​ទេសចរ​ភាគច្រើន​បំផុត​ទៅ​ហួស​មក​ហួស អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​ប្រាសាទ​នេះ​ផង (ព្រោះ​គ្មាន​ស្លាក​បញ្ជាក់​ឈ្មោះ​ប្រាសាទ​នៅ​មុខ​ផ្លូវ​ចូល) ស្ថិត​នៅ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​មុខនាគ​ប្រាសាទ​អង្គរវត្ត ។ ប្រាសាទ​តាព្រហ្មកិល​ត្រូវ​បាន​កសា​ឡើង​ជា​ប្រាង្គ​ទោល​នៅ​ចុង​សតវត្ស​ទី​១២ ដោយ​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ។ បច្ចុប្បន្ន​ប្រាសាទ​នេះ​អន្តរាយ​អស់​ជាច្រើន​អន្លើ ។ ការ​រុក​រក​កាល​ពី​ឆ្នាំ​១៩២៨ គេ​បាន​រក​ឃើញ​សិលាចារឹក​មួយ​ដែល​មាន​ចុះ​ព្រះរាជ​បញ្ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ឆ្លាក់​ជាប់​នៅ​នឹង​មន្ទីរ​ព្យាបាល​រោគ ។ តាម​សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម​ប្រាប់​ថា ប្រាសាទ​នេះ​ជា​ធម្មមន្ទីរ​សម្រាប់​ស្វាធ្យាយ​ធម៌​ប៉ែក​ខាង​ព្រះពុទ្ធ​សាសនា ។ បើ​តាម​រឿង​ព្រេង​វិញ បាន​និទាន​ថា ប្រាសាទ​តាព្រហ្មកិល មាន​ទាក់ទង​ទៅ​នឹង​រឿង​ពញាក្រែក ដែល​ជា​ជន​ពិការ​អវយវៈ ធ្វើ​ដំណើរ​ចេញ​ទៅ​ណា​មក​ណា​ពុំ​បាន លុះ​ត្រា​តែ​ព្រះឥន្ទ្រ​ប្រទាន​សេះ​មួយ​ ព្រម​ទាំង​គ្រឿង​អម្ពរ ។ លុះ​ក្រោយ​មក ទើប​ពញាក្រែក​យក​គ្រឿង​អម្ពរ​មក​ស្លៀក​ពាក់​ហើយ​ឡើង​ជិះ​សេះ​ហោះ​ចេញ​បាត់​ ទៅ ។ នៅ​ប្រាសាទ​តាព្រហ្មកិល គេ​ប្រទះ​ឃើញ​រូប​ព្រះពោធិសត្វ​អវលោកេស្វរៈ ដែល​ជា​អ្នក​ជួយ​ព្យាបាល​រោគ​សត្វ​លោក ។ ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ត្រូវ​កាត់​តាម​គោបុរៈ​មួយ​តូច​សាង​ពី​ថ្មភក់ (បច្ចុប្បន្ន​រលំ​បាក់​បែក​អស់​ហើយ) ទើប​ចូល​ដល់​តួប្រាសាទ​សង់​ឡើង​ជា​បី​ថ្នាក់​តូចៗ បែរ​មុខ​ទៅ​ទិស​ខាងកើត មាន​ទ្វារ​បញ្ឆោត​៣ ។ ការ​រចនា​ប្រាសាទ​នេះ មិន​សូវ​មាន​ការ​ផ្ចិតផ្ចង់​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​បាយ័ន​ដែរ ព្រោះ​ក្បាច់​ចម្លាក់​មាន​សភាព​កោងៗ និង​មាន​ឆ្លាក់​ជា​រូប​ទេវតា​នៅ​តាម​សសរ​ជ្រុង​ប្រាសាទ ។ នៅ​សសរ​មាត់​ទ្វារ​ចូល គេ​ឃើញ​មាន​ក្បាច់​រចនា​យ៉ាង​ល្អ​ឆើត … Continue reading

Posted in បូជនីយដ្ឋាន | Leave a comment

កិរិយា​ដេក​ពួន​របស់​មនុស្ស​លោក

តើ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​និយាយ​ថា «ដេក​លើ​គ្រែ» បារាំង​ថា «ដេក​នៅ​ឯ​គ្រែ (Coucher où lit)» និង​អង់គ្លេស​ថា «ដេក​ក្នុង​គ្រែ (Sleep in bed)» ? ដេក (កិ.) សម្រេច​ឥរិយាបថ​មួយ​ផ្សេង​ពី​ឥរិយាបថ​បី​គឺ ដើរ ឈរ អង្គុយ គឺ​ដាក់​ខ្លួន​ដេក​លើ​ទី បញ្ឈប់​អារម្មណ៍​សម្ងំ​ឲ្យ​លក់ ។ តាម​ន័យ​នេះ «ដេក» មាន​លក្ខណៈ​២​យ៉ាង​គឺ (១) ការ​ទម្រេត​ខ្លួន​រាប​ដើម្បី​សម្រាក​ទាំង​លក់​ក្ដី និង​មិន​លក់​ក្ដី និង​ (២) សង្រួម​ចិត្ត​ឲ្យ​ស្ងប់​ដើម្បី​លក់ ទោះ​ក្នុង​ឥរិយាបថ​ណា​ក៏​ដោយ ដូចជា សិស្ស​អង្គុយ​លក់​ក្នុង​ថ្នាក់ ឬ​អ្នក​ក្លាហាន​ក្នុង​រឿង​បុរាណ​ចិន​ដេក​ដោយ​អង្គុយ ជាដើម ។ គ្រែ​ដេក​របៀប​ខ្មែរ គ្រែ​ដេក​របៀប​អឺរ៉ុប ក្រៅ​ពី​ឥរិយាបថ​នៃ​ការ​ដេក គេ​ឃើញ​មាន​ការ​ខុស​គ្នា​ខ្លះ​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​បញ្ជាក់​ទីតាំង​ នៃ​ការ​ដេក​ ដូចជា … Continue reading

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | Leave a comment

តើ​តោ​នៅ​មុខ​នាគ​ប្រាសាទ​អង្គរវត្ត​ជា​ញី ឬ​ឈ្មោល ?

ការ​ទៅ​ទស្សនា​ប្រាសាទ​អង្គវត្ត​ធ្វើ​ឡើង​ជាច្រើន​ដងណាស់​ តាំង​ពី​ខ្ញុំ​មក​បម្រើ​ការងារ​នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០០៦​មក​ទល់​បច្ចុប្បន្ន ប៉ុន្តែ​មិន​ដែល​បាន​ចាប់​អារម្មណ៍​ថា ដូនតា​ខ្មែរ​បាន​ឆ្លាក់​រូប​តោ​ដោយ​មាន​បង្ហាញ​អំពី​ភេទ​ផង​ទេ ។ លុះ​ដល់​ថ្ងៃ​សៅរ៍ ទី២៦ ខែ​មិថុនា ឆ្នាំ​២០១០​នេះ ខ្ញុំ​បាន​ប្រទះ​ឃើញ​កេរ្តិ៍ភេទ​របស់​តោ​នៅ​មុខ​នាគ​ដោយ​ចៃដន្យ ។ តើ​តោ​ទាំង​នេះ​ជា​ញី ឬ​ឈ្មោល ? សូម​ពិនិត្យ​មើល​រូប​រូប​ខាងក្រោម​ជាមួយ​គ្នា​ដើម្បី​ទទួល​បាន​ចម្លើយ ។ ចម្លាក់​តោ​នៅ​មុខនាគ​ប្រាសាទ​អង្គរវត្ត ចម្លាក់​តោ​នៅ​មុខនាគ​ប្រាសាទ​អង្គរវត្ត ចម្លាក់​តា​នៅ​មុខនាគ​ប្រាសាទ​អង្គរវត្ត បង្ហាញ​ពី​កេរ្តិ៍ភេទ តោ​ទាំង​អស់​នេះ​គឺ​ជា​តោ​ឈ្មោល ក្នុង​ថ្ងៃ​នោះ​ដែរ ខ្ញុំ​បាន​ប្រទះ​ឃើញ​នារី​អប្សរា​ទាំង​បី​នាក់​នេះ​នៅ​ទ្វារ​ដំរី​ទិស​ខាងជើង ដែល​មាន​រូបរាង​ស្វែល ស្លីម ។ តាម​ធ្លាប់​ឃើញ​មក ប្រហែល​មាន​តែ​នាង​អប្សរា​បី​នាក់​នេះ​ទេ​ដែល​មាន​រាង​ស្វែល​ជាង​គេ​នៅ​ប្រាសាទ​អង្គរវត្ត  

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment

អង្កាម​បាច​ច្រាស​ខ្យល់ តែង​មក​ដល់​អ្នក​បាច​វិញ

អត្ថាធិប្បាយ នៅ​ទី​នេះ «អង្កាម» គឺ​ពោល​សំដៅ​ទៅ​លើ​អំពើ​អាក្រក់​ណា​មួយ ទោះ​ជា​កាយកម្ម​ក្ដី វចីកម្ម​ក្ដី ដែល​ជន​ណា​ម្នាក់​បាន​ធ្វើ​ទៅ​លើ​ជន​ម្នាក់​ទៀត ដែល​តាម​ពិត​ជា​មនុស្ស​ឥត​មាន​កំហុស​អ្វី​សោះ​ជាមួយ​ខ្លួន ។ ឧបមា​ថា បុរស​ឈ្មោះ​ ក មាន​ចិត្ត​ស្អប់​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ ខ ។ គាត់​បាន​ប្រឌិត​រឿង​… និយាយ​ដើម​មួល​បង្កាច់​ឈ្មោះ​ ខ ដើម្បី​ឲ្យ​អ្នក​ផង​ជួយ​ស្អប់​ជាមួយ​ខ្លួន ។ តាម​ពិត​ឈ្មោះ ខ ជា​មនុស្ស​ល្អ​សោះ ឥត​មាន​កំហុស​អ្វី​ជាមួយ​ឈ្មោះ​ ក នោះ​សោះ​ឡើយ ។ ដំណើរ​បែប​នេះ គេ​ហៅ​ថា បាច​អង្កាម​ច្រាស​ខ្យល់ ។ ខ្យល់​មុខ​ជា​ផាត់​អង្កាម​នោះ​ឲ្យ​ធ្លាក់​ស្រោច​មក​លើ​ក្បាល​អ្នក​បាច​វិញ ពេល​ណា​មួយ​ដ៏​ឆាប់​មិន​ខាន ។ ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ  

Posted in ឃ្លាំង​គំនិត | Leave a comment

ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ

និយមន័យៈ គុណសម្បត្តិ​អ្នក​នយោបាយ​ជើង​ចាស់​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ។ អត្ថាធិប្បាយ អត្ថានុរូប ធម្មតា មើម​ខ្ញី​ពេល​ចាស់​យូរ​ទៅ វា​កាន់​តែ​មាន​រសជាតិ​ហឹរ​ខ្លាំង ទោះ​បី​វា​ក្រៀម​ស្វិត រឹង​ក្រញង់​ក៏​ដោយ​ក៏​នៅ​តែ​រក្សា​គុណភាព​របស់​វា ហឹរ​ល្អ​ដដែល ។ បើ​ត្រូវ​យក​ធ្វើ​ថ្នាំ ក៏​គេ​រើស​យក​ខ្ញី​ចាស់ៗ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ ។ អត្ថប្បដិរូប អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នក​នយោបាយ ។ល។ ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ មាន​ទេព្យកោសល​ខ្ពស់ ។ កាលណា​ធ្វើការ​ជា​រាល់​ថ្ងៃ ជា​យូរ​ទៅ ឬ​កាន់​តែ​ចាស់​ទៅ កាន់​តែ​មាន​បទពិសោធន៍​ខ្ពស់ ដោយសារ​អស់​លោក​ទាំង​នេះ​ធ្លាប់​ឆ្លង​កាត់​ការងារ​ជាច្រើន​ក្នុង​ជីវិត​របស់​គាត់ ។ ព្រោះ​ការងារ​ហ្នឹង​ហើយ​ដែល​បង្រៀន ដែល​បង្វឹក​ឲ្យ​គាត់​កាន់​តែ​ចេះ​ល្បិច​កិច្ចការ​បាន​ប្រសើរ​ឡើង​កាន់​តែ​យល់​ច្រើន​ឡើង ។ រីឯ​អ្នក​នយោបាយ​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពស់ សមត្ថភាព​ខ្ពស់ កាលណា​ធ្វើ​នយោបាយ​កាន់​តែ​យូរ​ទៅ​កាន់​តែ​មាន​បទពិសោធន៍ ល្បិច​កល​ច្រើន​ដែល​គេ​ហៅ​ថា អ្នក​នយោបាយ​ជើង​ចាស់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដូច​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ អីចឹង​ដែរ ។ គឺ​គេ​មាន​មធ្យោបាយ​ដឹកនាំ​ប្រទេស​ឲ្យ​ដើរ​ទាន់​សភាពការណ៍​សកល​លោក គ្រប់​ចង្វាក់​នយោបាយ​អន្តរជាតិ ។ … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ខ្មាស​គ្រូ​អាប់​ប្រាជ្ញា ខ្មាស​ភរិយា​គ្មាន​កូន

និយមន័យៈ ការ​អៀន​ខ្មាស​ពុំ​សម​ហេតុ​ផល ។ អត្ថាធិប្បាយ សិស្ស​ណា​ដែល​មិន​ហ៊ាន​សួរ​ដេញដោល​គ្រូ​ឲ្យ​ជួយ​ពន្យល់​នូវ​ចម្ងល់​អ្វី​មួយ ដោយសារ​ខ្មាស​គ្រូ និង​ខ្លាច​គ្រូ​ដៀល​ថា ល្ងង់​អី​ម្ល៉េះ ។ សិស្ស​ណា​មាន​គំនិត​បែប​នេះ សិស្ស​នោះ​ប្រាកដ​ជា​អាប់​ឱន​ប្រាជ្ញា​ហើយ ។ ព្រោះ​គ្រូ​ម្នាក់​ណា​ក៏​ពេញ​ចិត្ត សប្បាយ​ចិត្ត​នឹង​ទទួល​សំណួរ​ពី​សិស្ស​ដែរ ។ ម្យ៉ាងទៀត គ្រូ​មាន​នាទី​ជា​អ្នក​ណែនាំ​បង្ហាត់​បង្រៀន​សិស្ស ។ ម្ល៉ោះ​ហើយ គ្រូ​ពេញ​ចិត្ត​នឹង​រង់​ចាំ​ទទួល​សំណួរ​ពី​សិស្ស​ជានិច្ច ។ ដូច្នេះ សិស្ស​មិន​ត្រូវ​ខ្លាច​ញញើត​ញញើម​នឹង​តាំង​សំណួរ​ចំពោះ​គ្រូ​ទេ ព្រោះ​តែ​ល្ងង់​ហើយ​បាន​ជា​សួរ​ដើម្បី​ឲ្យ​ចេះ​ឡើង ព្រោះ​តែ​មិន​ចេះ​ហើយ បាន​ជា​សួរ​ដើម្បី​ឲ្យ​បាន​ដឹង បាន​យល់​ឡើង ។ ហេតុ​នេះ​សិស្ស​ណា​ដែល​ខ្មាស​មិន​ហ៊ាន​សួរ​គ្រូ ច្បាស់​ជា​អាប់​ប្រាជ្ញា​ហើយ ។ ឯ​ប្ដី​ណា​ដែល​ចេះ​តែ​ខ្មាស​ប្រពន្ធ​ឯង​នោះ ដោយ​មិន​ហ៊ាន​ទៅ​ក្បែរ​គេ ប្ដី​នោះ​ច្បាស់​ជា​គ្មាន​កូន​ហើយ ។   សុភាសិត​ផ្សេងទៀត  

Posted in ឃ្លាំង​គំនិត | Leave a comment

ប្រវត្តិ​អំពី ទ្រខ្មែរ​ខ្សែ​៣

ទ្រខ្មែរ​ខ្សែ​បី ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ​ប្រភេទ​នេះ​ថា «ទ្រខ្មែរ» ឬ​ «ទ្រ​ខ្សែ​៣» ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​ទ្រ​នេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រ​នេះ​មាន​ខ្សែ​សំនៀង​៣​ខុស​ពី​ទ្រ​ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែ​សំនៀង​តែ​២ ។ ឧបករណ៍​ទ្រខ្មែរ គឺជា​ឧបករណ៍​ដែល​មាន​មុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់ភ្លេង​អារក្ស និង​នៅ​ក្នុង​វង់​ភ្លេងការ​បុរាណ ។ នៅ​ពេល​ប្រគំ​ម្ដងៗ ឧបករណ៍​នេះ​តែងតែ​ចេញ​ផ្ដើមបទ​មុន​ឧបករណ៍​ដទៃ ។ កាលពី​សម័យ​ដើម អ្នក​កូត​ទ្រខ្មែរ គឺជា​អ្នក​ច្រៀង​ផង​កូត​ផង ក្រោយ​មក​អ្នក​ទះ​ស្គរ គឺជា​អ្នក​ច្រៀង ចុង​ក្រោយ​បង្អស់​នេះ​ អ្នក​ច្រៀង​គឺជា​អ្នក​គោះ​ឈិង ឬ​ជា​អ្នក​ទំនេរ​គ្មាន​កាន់​ឧបករណ៍​អ្វី​ទេ ។ តាម​ដឹង​របស់​ដូនតា​យើង​ច្រើន​តំណ​មក​ហើយ​លោក​ដឹង​ថា ឧបករណ៍​ទ្រខ្មែរ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ គឺ​មាន​តាំង​ពី​មុន​គ្រិស្ដសករាជ​ទៅ​ទៀត នៅ​ក្នុង​តំបន់​អូស្ដ្រូអាស៊ី​នេះ ដែល​មាន​ជនជាតិ​ខ្មែរ (ទ្រខ្មែរ) និង​ជនជាតិ​ឥណ្ឌូណេស៊ី (Rabab) ប្រើប្រាស់​វា ប៉ុន្ដែ​ក្រោយ​មក​ជនជាតិ​ថៃ (សោ​សាម​សៃ So Sam Sai) … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment