ពូជស្រូវ Golden Rice-2 ផ្ដល់​ពន្លឺ​នៅ​ក្នុង​ការ​សិក្សា​អំពី​អាហារូបត្ថម្ភ

ដើម​ស្រូវ Golden Rice-2 ដាំ​នៅ​ក្នុង​ផ្ទះកញ្ចក់ដើម​ស្រូវ Golden Rice-2 ដាំ​នៅ​ក្នុង​ផ្ទះកញ្ចក់

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ស្រូវ​មាន​អ្នក​និយម​បរិភោគ​ក្នុង​ចំណោម​អ្នក​ដែល​ចូលចិត្ត​នំស្រួយ​ធ្វើ​ពី ​ម្សៅ​អង្ករ​​សម្រាប់​អាហារ​ពេល​ព្រឹក បាយ​ចំហុយ (អង្ករ​សម្រិត) ​ជាមួយ​ម្ហូប​ចំណូល​ចិត្ត​ចម្បង​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ឬ​បាយ​សង់ខ្យា​ជា​បង្អែម​នៅ​ពេល​ល្ងាច ។

ប៉ុន្តែ​ការ​បរិភោគ​ស្រូវ​នៅ​ សហរដ្ឋ​អាមេរិក ប្រហែល​២១​ផោន​ក្នុង​មនុស្ស​ម្នាក់​ក្នុង​១​ឆ្នាំ គឺ​ស្ថិត​ក្នុង​បរិមាណ​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​នឹង​មនុស្ស​រស់​នៅ​តំបន់​ បរិភោគ​ស្រូវ​នៃ​ពិភពលោក ដែល​មាន​ទ្វីប​អាស៊ី​ទាំងមូល ស្ទើរ​តែ​ទាំងអស់​នៃ​ទ្វីប​អាមេរិក​ឡាទីន និង​ភាគច្រើន​នៃ​ទ្វីប​អាហ្វ្រិក ។

ដោយសារ​ខ្វះ​វីតាមីន A និង​ផលប៉ះពាល់​របស់​វា​លើ​សុខភាព​ កើត​មាន​ជាទូទៅ​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​តំបន់​បរិភោគ​ស្រូវ​ទាំង​នេះ អ្នកវិទ្យាសាស្ត្រ​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ដើម្បី​រៀបចំ​ ផ្នែក​សេណេទិច​ដំណាំ​ស្រូវ​​ដែល​វា​នឹង​ផ្ដល់​សារធាតុ Beta-carotene ។ រាងកាយ​របស់​យើង​បំប្លែង Beta-carotene ទៅ​ជា​វិតាមីន A 

អង្ករ​សម្រិត​ជា​ធម្មតា​ពុំ​មាន​សារធាតុ Beta-carotene ទេ ប៉ុន្តែ អង្ករ​រៀបចំ​សេណេទិច​ពូជ Golden Rice-2 របស់​ក្រុមហ៊ុន Syngenta Corporation មាន ។ ទោះ​បីជា​យ៉ាងណា មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្ត្រ​មិន​បាន​ដឹង​អំពី​ប្រសិទ្ធភាព​ដែល​រាងកាយ​របស់​យើង​អាច​ បំប្លែង Beta-carotene នៅ​ក្នុង​អង្ករ Golden Rice-2 ទៅ​ជា​វិតាមីន A ទេ ។

ការ​ស្រាវជ្រាវ​បោះពុម្ព​នៅ​ឆ្នាំ​២០០៩​នៃ​ ទស្សនាវដ្ដី​អាហារូបត្ថម្ភ (American Journal of Clinical Nutrition) ផ្ដល់​នូវ​ចម្លើយ​ជាក់​លាក់ ។ សរីរវិទូ​រុក្ខជាតិ​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Michael A. Grusak អ្នកស្រាវជ្រាវ​អំពី​សារធាតុ Carotene លោក Guangwen Tang និង ​សហការី​ បាន​រាយការណ៍​ជា​លើក​ដំបូង​អំពី​ការ​រក​ឃើញ​របស់​ពួក​គេ​ថា អង្ករ Golden Rice-2 ឆ្អិន​មួយ​ពែង​ទម្ងន់​៨​ផោន ​ផ្ដល់​វិតាមីន A ប្រមាណ​៤៥០​មីក្រូក្រាម គឺ​បរិមាណ​៥០ ទៅ​៦០%​នៃ​វិតាមីន A ដែល​បាន​ណែនាំ​សម្រាប់​របប​អាហារ​របស់​មនុស្ស​ពេញវ័យ ។

លោក Guangwen Tang ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស​លើ​ភាព​ចាស់​ ជរា Jean Mayer នៃ ARS ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក នៅ​សាកលវិទ្យាល័យ Tufts University ក្រុង Boston រដ្ឋ Massachusetts ហើយ​លោក Michael A. Grusak បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាហារូបត្ថម្ភ​កុមារ​នៃ ARS នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor ស្ថិត​ក្នុង​ក្រុង Houston រដ្ឋ Texas ។

សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) វិទ្យាស្ថាន​ជាតិ​សុខភាព និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ជា​អ្នក​ផ្ដល់​ថវិកា​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ ។

ការ​កំណត់​លទ្ធផល​​របស់​អ្នកវិទ្យាសាស្ត្រ​ទាំងនេះ​ គឺ​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​ជាមួយ​មនុស្ស​ពេញវ័យ​ស្ម័គ្រ​ចិត្ត​ និង​មាន​សុខភាព​ល្អ​ ​ចំនួន​៥​នាក់ ដែល​បរិភោគ​បាយ​មួយ​ពេល​នៅ​ពេល​ចាប់​ផ្ដើម​ការ​សិក្សា​រយៈ​ពេល​៣៦​ ថ្ងៃ ។ ឈាម​របស់​អ្នកស្ម័គ្រ​ចិត្ត​ត្រូវ​បាន​បូម​យក​សំណាក​ចំនួន​៣០​ដង​តាម​ពេល​ វេលា​ទៀងទាត់​ក្នុង​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ ។ ដោយ​វិភាគ​សំណាក​ឈាម​ទាំង​នោះ អ្នក​ស្រាវជ្រាវ​អាច​កំណត់​បរិមាណ Beta-carotene (និង​វិតាមីន A) ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ស្រូប​យក (និង​បំប្លែង​ទៅ​ជា​វិតាមីន A) ពី​បាយ​ស្រូវ Golden Rice-2 ។

ប្រសិទ្ធភាព​នៃ​ការ​បំប្លែង Beta-carotene របស់​ស្រូវ Golden Rice-2 ទៅ​ជា​វិតាមីន A បាន​ផ្ដល់​អនុសាសន៍​ថា ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​សាកល្បង​បន្ថែម​ទៀត អង្ករ​ពិសេស​នេះ​អាច​ជួយ​កាត់​បន្ថយ​ឧប្បត្តិហេតុ​នៃ​ជំងឺ​ខ្វាក់​មាន់ និង​ឥទ្ធិពល​ផ្សេង​ទៀត​នៃ​កង្វះ​វិតាមីន A នៅ​ក្នុង​តំបន់​នានា​ដែល​បរិភោគ​ស្រូវ ។ បច្ចុប្បន្ន​នេះ មាន​មនុស្ស​ច្រើន​ជាង​២០០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​ទទួល​វិតាមីន A គ្រប់​គ្រាន់​ទេ ។

លោក Michael A. Grusak បាន​ធ្វើ​ពិសោធន៍​ដែល​អាច​ឲ្យ​ក្រុម​របស់​លោក Guangwen Tang អាច​កំណត់​រក​ឃើញ​សារធាតុ Beta-carotene (និង​វិតាមីន A) ទទួល​បាន​ពី​ស្រូវ Golden Rice-2 ខុស​គ្នា​ពី​សារធាតុ Beta-carotene ឬ​វិតាមីន A ទទួល​បាន​ពី​ប្រភព​ផ្សេងទៀត ។

នៅ​ក្នុង​ការ​ពិសោធន៍​របស់​គាត់ លោក Michael A. Grusak កំណត់​ពី​វិធី​ដើម្បី​យក​ស្រូវ Golden Rice-2 ទៅ​ដាំ​នៅ​ក្នុង​ផ្ទះកញ្ចក់​នៅ​លើ​ដំបូល​អាគារ​របស់​គាត់​នៅ​ទីក្រុង Houston ពី​វិធី​ជ្រើស​យក​ធាតុ​តាមដាន (Tracer) មិន​មាន​គ្រោះ​ថ្នាក់ រួច​បញ្ចូល​ទៅ​ក្នុង​ Beta-carotene នៃ​គ្រាប់​ស្រូវ​ដែល​កំពុង​អភិវឌ្ឍ ។ ធាតុ​តាមដាន គឺ​ជា​ទម្រង់​ធម្មជាតិ​នៃ​អ៊ីដ្រូសែន​កម្រ និង​មាន​សុវត្ថិភាព អាច​កំណត់​រក​ឃើញ​ដោយ​ឧបករណ៍​វាស់​រលក​ពន្លឺ ជា​ប្រភេទ​ឧបករណ៍​ដែល​ក្រុម​របស់​លោក Guangwen Tang នៅ​ក្រុង Boston ប្រើប្រាស់​ដើម្បី​វិភាគ​សំណាក​ឈាម​របស់​ស្ម័គ្រ​ចិត្ត ។

ធាតុ​តាមដាន (D2O) មិន​មែន​ជា​ធាតុ​ថ្មី​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​វិតាមីន A ទេ ។ ប៉ុន្តែ​ការ​សិក្សា​របស់​លោក Michael A. Grusak គឺ​ជា​លើក​ដំបូង​ដែល​បង្ហាញ​ពី​ធាតុ​តាមដាន​អាច​រួម​បញ្ចូល​ប្រកប​ដោយ​ ជោគជ័យ​ទៅ​ក្នុង​គ្រាប់​ស្រូវ​នៅ​លើ​ដើម​រស់​សម្រាប់​ការ​អង្កេត​ពី​វិតាមីន A ។

លោក Michael A. Grusak មាន​ប្រសាសន៍​ថា «វា ​គឺ​ជា​ឧបាយកល​ក្នុង​ការ​កំណត់​ថា​តើ​ត្រូវ​ប្រើប្រាស់​ធាតុ​តាមដាន​ក្នុង​ កម្រិត​ប៉ុណ្ណា និង​នៅ​ពេល​ណា​ក្នុង​ការ​បន្ថែម​ធាតុ​តាមដាន​ចូល​ទៅ​ក្នុង​ល្បាយ​សារធាតុ​ ចិញ្ចឹម​ដែល​យើង​ដាក់​ដាំ​ស្រូវ» ។ វិធីសាស្ត្រ​របស់​លោក Michael A. Grusak នឹង​យក​ទៅ​ប្រើ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្សេងទៀត​ដើម្បី​លើក​ស្ទួយ​តម្លៃ​ អាហារូបត្ថម្ភ​នៃ​ធញ្ញជាតិ​ដទៃ​ទៀត​នៅ​ទូទាំង​សកល​លោក ៕ អត្ថបទ​ដោយ Marcia Wood បុគ្គលិក​​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/May-June 2010

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s