Daily Archives: 04/07/2010

ជីវិត និង​ស្នាដៃ​របស់ ណាប៉ូឡេអុង បូណាប៉ារត៍

ណាប៉ូឡេអុង បូណាប៉ារត៍ (Napoléon Bonaparte, 1769-1821) ណាប៉ូឡេអុង កើត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៧៦៩ ក្នុង​ត្រកូល​ជនជាតិ​អ៊ីតាលី ដ៏​ក្រីក្រ​ មាន​កូន​ច្រើន ។ ការ​បាន​ជា​អធិរាជ​ប្រទេស​បារាំង​ នេះ អស្ចារ្យ​ណាស់ ដោយ​​បាន​ទទួល​ការ​អនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត។ ​អាយុ​១១​ឆ្នាំ បាន​ចូល​រៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ បាន​ឋានន្តរសក្តិ​ជា អនុសេនីត្រី នៅ​រវាង​នេះ​ឯង​ដែល​ណាប៉ូឡេអុង បាន​ដំណើរ​ជីវិត​យ៉ាង​លំបាក​តោកយ៉ាក​បំផុត ។ អាយុ​២៥​ឆ្នាំ បាន​ជា អនុសេនីឯក ធ្វើការ​បាន​ល្បី​ឈ្មោះ​ជា​ដំបូង​នៅ​ក្រុង ទូឡុង តែ​ក៏​ឥត​បាន​ទទួល​ផល​តបស្នង​ឲ្យ​បាន​ស័ក្តិសម​ដែរ ។ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខងារ​ឯ​ប្រទេស​ទួរគី​ ទៅ​ហើយ ។ តែ​ចៃដន្យ​គាត់​ត្រូវ​បាន​ជ្រើស​ឲ្យ​ជា​អ្នក​បង្ក្រាប​ប្រឆាំង​នឹង​រដ្ឋការ​ ថ្មី ហើយ​គាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជា​ហេតុ​ឲ្យ​គាត់​បាន​ទទួល​ឋានៈ​គ្រាន់​បើ​ឡើង ។ គាត់​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ហ្សូសែហ្វីន ដែល​ជា​អ្នក​មាន​ការ​ស្និទ្ធស្នាល​នឹង​វីរជន​ជាច្រើន ជាហេតុ​ឲ្យ​ណាប៉ូឡេអុង បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជា​លំដាប់ ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment