Daily Archives: 06/07/2010

ប្រវត្តិ​អំពី​ទ្រ​ខ្សែ​២

ឧបករណ៍​ទ្រ​ខ្សែ​២​នៅ​ក្នុង​ កម្ពុជា​មាន ៖ ទ្រអ៊ូ (វង់ភ្លេង​មហោរី) ទ្រអ៊ូ​ចំហៀង (វង់ភ្លេង​បាសាក់) ទ្រ​ធំ ទ្រសោ​ធំ ទ្រសោ​តូច ទ្រឆេ​អ៊ូ ទ្រឆេ​សោ ។ ទ្រ​ទាំង​អស់​នេះ​មាន​ខ្សែ​សំនៀង​២ ខ្សែ​តូច​ឈ្មោះ​ខ្សែ​ឯក ខ្សែ​ធំ​ឈ្មោះ​ខ្សែ​គ ។ មាន​ព្រលួត​២​សម្រាប់​រឹត​ខ្សែ​សំនៀង ។ មាន​ខ្សែ​ក​ ដូច​គ្នា​សម្រាប់​ចង​ខ្សែ​សំនៀង​ទាំង​២​ឱ្យ​កៀក​ទៅ​នឹង​ដង​ត្រង់​ក្រោម​ ព្រលួត ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ម្រាមដៃ​ចុច​លើ​ខ្សែ ។ មាន​យ៉ង ​ប្រហាក់​ប្រហែល​គ្នា​ដាក់​លើ​សន្ទះ​ដើម្បី​ទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​គែម​ បំពង់​សំនៀង ។ ពួក​ទ្រ​បែប​នេះ​ត្រូវ​ដាក់​ខ្សែ​ឆាក​ក្នុង​ចន្លោះ​ខ្សែ​សំនៀង​ទាំង​២​ មិន​ដាក់​ក្រៅ​ដូច​ឆាក​ទ្រខ្មែរ​ទេ ។ ខ្សែ​ឆាក​ធ្វើ​ អំពី​សំណុំ​សរសៃ​សូត្រ សំណុំ​ជក់​ត្នោត​ សំណុំ​កន្ទុយ​សេះ ឬ​សំណុំ​សរសៃ​ធាង​ម្នាស់ កាលពី​សម័យ​មុន ប៉ុន្ដែ​បច្ចុប្បន្ន​នេះ គេ​យក​សំណុំ​សរសៃ​ជ័រ​នីឡុង​ឆ្មារៗ​មក​ប្រើ​ជំនួស​វិញ ។ គេ​យក​ជ័រ​ឈើ​ស្រល់​មក​រូត​ចុះ​ឡើង​លើ​ខ្សែ​ឆាក​ដើម្បី​ឱ្យ​ខ្សែ​ឆាក​ជាប់​ ជិត​ស្អិត​ងាយ​នឹង​ទាញ​សំនៀង​ចេញ​ពី​ខ្សែ​ទាំង​ពីរ ។ ខ្សែ​សំនៀង​ សម័យ​ដើម​ធ្វើ​អំពី​សរសៃ​សូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​នេះ គេ​ប្រើ​ខ្សែ​លោហធាតុ​ជំនួស​វិញ ។ ដង និង​ព្រលួត​ច្រើន​តែ​យក​ឈើ​រឹង​មក​ធ្វើ​ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ប្រវត្តិ​ឧបករណ៍​ភ្លេង «តាខេ»

ខ្មែរ​ហៅ​ថា «តាខេ» ស្រដៀង​គ្នា​នឹង​ភាសា​សៀម​ហៅ​ថា «ចរខេ៍» ឬ​ «តៈខេរ៍» មាន​ន័យ​ថា សត្វ​ក្រពើ ។ ពាក្យ​ថា «តាខេ» ក៏​មាន​ន័យ​ថា សត្វ​ក្រពើ​ដែរ ពីព្រោះ​ឧបករណ៍​តាខេ​នេះ​មាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តាខេ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើ​អស់​ហើយ ។ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ ខ្លះ​ហៅ​ថា «តៈខេ» ខ្លះ​ទៀត​ហៅ​ថា «តាខេ» ។ ឧបករណ៍​នេះ​មាន​មុខងារ​សំខាន់​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អាយ៉ៃ វង់​ភ្លេងការ​សម័យ​ទំនើប និង​ប្រគំ​ម្នាក់ឯង ជួនកាល​ចម្រៀង​ដេញ​បែប​ចាប៉ី​ដង​វែង​ក៏​មាន ។ នៅ​ក្នុង​វង់ភ្លេង​មហោរី គេ​ច្រើន​តែ​យក​តាខេ​ណា​ធំ​ៗ មាន​សំនៀង​ក្រាង​ក្រអៅ​ធ្ងន់​មក​ចូលរួម​ប្រគំ ប៉ុន្ដែ​នៅ​ក្នុង​វង់ភ្លេង​អាយ៉ៃ និង​វង់​ភ្លេងការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែ​យក​តាខេ​តូច​ជាង​បន្ដិច​មាន​សំនៀង​ចចាត​ស្រាល​មក​ប្រគំ ។ តាខេ​មាន​ដំណើរ​សាច់​បទ​ចិញ្ច្រាំ​ញាប់​ធ្វើ​ឱ្យ​សំនៀង​ចង្អៀត​ជាង​ឧបករណ៍​ ដទៃ ។ សព្វថ្ងៃ​តាខេ​នៅ​កម្ពុជា​យើង​ធ្វើ​អំពី​ឈើខ្នុរ ដែល​ជា​ប្រភេទ​ឈើ​ឱ្យ​សំនៀង​ល្អ​ជាង​ឈើ​ដទៃ ។ ដូនតា​យើង​បាន​បែង​ចែក​តាខេ​ទាំងមូល​ជា​៣​ផ្នែក​គឺ​ ក្បាល ដងខ្លួន និង​ពោះ ។ … Continue reading

Posted in អរិយធម៌​ខ្មែរ | 1 Comment

ប្រវតិ្ត «គងរីង»

ពាក្យ​ «គង​រីង» គឺជា​ពាក្យ​ដើម​របស់​ជនជាតិ​ព្នង ដែល​រស់នៅ​ក្នុង​ខេត្ដ​មណ្ឌលគិរី ក្នុង​ឃុំ​ប៊ូទយ ។ តាម​ប្រសាសន៍​របស់​លោកតា​ បូត ខាំ ហៅ​ក្អាត់ ជា​ជនជាតិ​ព្នង​ថា «គង​រីង​មាន​ន័យ​ថា​ភ្លេង​កេះ» ។ ឧបករណ៍​នេះ​មិន​ប្រើ​ប្រាស់​នៅ​ក្នុង​វង់ភ្លេង​ណា​ឡើយ គឺ​សម្រាប់​កេះ​ស្ដាប់​កំសាន្ដ​ក្នុង​ពេល​អផ្សុក ក្នុង​ពេល​មាន​ទុក្ខព្រួយ​ បន់ស្រន់ ឬ​ថ្វាយ​អ្នកតា អ្នក​កេះ​គង​រីង​កេះ​ផង​ច្រៀង​ផង ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៦៥ ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ផ្នែក​តន្ដ្រី​បុរាណ រួម​ជាមួយ​ក្រុមរបាំ​ប្រពៃណី​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ ឆេង ផុន បាន​ចុះ​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តន្ដ្រី និង​របាំ​នៅ​តំបន់​ខាងលើ​នេះ ។ នៅ​ទីនោះ​ពួកគេ​បាន​សិក្សា និង​បាន​ទិញ​ឧបករណ៍​គង​រីង​នេះ​ពី​ជនជាតិ​ព្នង​ផ្ទាល់ ថែម​ទាំង​បាន​យក​ឧបករណ៍​នោះ​មក​ទុក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ សិល្បៈ​ទៀត​ផង ។ ឧបករណ៍​នេះ​មាន​២​បែប ៖ ១​បែប​មាន​ខ្សែ​សំនៀង​ធ្វើ​អំពី​សរសៃ​សម្បក​ឫស្សី ១​បែប​ទៀត​ធ្វើ​អំពី​សរសៃ​លោហធាតុ (ហ្វ្រាំ​កង់) ។ គង​រីង​ដែល​ប្រើ​សរសៃ​សម្បក​ឫស្សី​ជា​ខ្សែ​សំនៀង គឺជា​គង​រីង​ដើម​ដែល​ធ្វើ​ឡើង​ដោយ​មាន​បំពង់​សំនៀង​ធ្វើ​អំពី​បំពង់​ឫស្សី​ មួយ សាច់​មាន​ថ្នាំង​សងខាង ។ ខ្សែ​សំនៀង​ធ្វើ​ឡើង​ដោយ​យក​ចុង​កាំបិត​ស្រួច​ឆ្កឹះ​សម្បក​ឫស្សី​ពី​បំពង់​ សំនៀង​ឱ្យ​មាន​សរសៃ​ឆ្មារៗ​ចំនួន​៧ រាយ​ចន្លោះ​ស្មើគ្នា​ជុំវិញ​បំពង់​នោះ ។ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ប្រវតិ្ត «ប៉ីអ»

«ប៉ីអ»​ ជា​ឧបករណ៍​ប្រើ​ខ្យល់​ផ្លុំ​ដោយ​បៀម​លាំ (អណ្តាត) នៅ​ក្នុង​មាត់ ។ ឧបករណ៍​នេះ​មាន​មុខងារ​សំខាន់​ក្នុង​វង់​ភ្លេង​អារក្ស និង​ក្នុង​វង់​ភ្លេងការ​បុរាណ ។ ក្នុង​ពេល​ប្រគំ​រួម​ម្តងៗ ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ទាំង​ពីរ​ខាង​លើ​នេះ ត្រូវ​រឹត​តាម​សំនៀង​ប៉ីអ ដោយ​យក​សំនៀង​ប៉ីអ​ជា​សំនៀង​កំណត់ ។ ឧបករណ៍​នេះ​មាន​អាយុកាល​ចំណាស់​បំផុត​នៅ​លើ​ទឹកដី​យើង​នេះ ។ ជា​ច្រើន​តំណ​មក​ហើយ រូបភាព​របស់​វា​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ ។ រូបភាព​ដើម​ដូច​ប្រើ​សព្វ​ថ្ងៃ​នេះ មាន​ឃើ​ញេ​នៅ​ប្រទេស​ជប៉ុន​ផ្លុំ​ប៉ោង​មាត់​ដូច​ខ្មែរ​ដែរ​ដោយ​តន្ត្រីករ​ ជនជាតិ​ជប៉ុន​ស្លៀក​ពាក់​បែប​ប្រទេស​ឥណ្ឌូណេស៊ី ។ សំនៀង​របស់​ប៉ីអ​លាន់​ឮ​រ៉ែ ពីរោះ​ដូច​គ្នា​នឹង​សំនៀង​ធម្មជាតិ​របស់​សត្វ​រៃ​យំ​ក្នុង​ព្រៃ​ ព្រឹក្សា ។ ឧបករណ៍​ប៉ីអ​នេះ​ប្រើ​សំនៀង​ជាប់​ដូច​រៃ​យំ​ពី​ដើម​បទ​រហូត​ដល់​ចប់​ បទ ។ អ្នក​ផ្លុំ​ប៉ីអ​ត្រូវជា​អ្នក​ពូកែ​ខាង​បច្ចេកទេស​ដក​ដង្ហើម​រក្សា​ខ្យល់​ ទុក​ផ្លុំ​មិន​ឱ្យ​ដាច់​សំនៀង ។ ក្នុង​ការ​បិទ​បើក​រន្ធ​សំនៀង តន្ត្រីករ​ខ្លះ​ប្រើ​ចុង​ម្រាមដៃ ខ្លះ​ទៀត​ប្រើ​គល់​ម្រាម​ដៃ ។ តួ​ប៉ីអ​ ធ្វើ​អំពី​ដើម​ឫស្សី​ឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ ឬ​ក៏​ប្រភេទ​ឈើ​រឹងៗ​ដូច​ជា ឈើ​គ្រញូង ឈើ​នាងនួន ឈើខ្មៅ ។ល។ ដើម​ឫស្សី​ឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ គឺ​ជា​ប្រភេទ​ឫស្សី​ដែល​មាន​ប្រហោង​រន្ធ​តូច សាច់​ក្រាស់​ត្រូវ​នឹង​សំណុំ​ប្រហោង​របស់​ប៉ីអ ។ គេ​យក​ត្រឹមតែ​ប្រវែង​១​សាច់​ឫស្សី គ្មាន​ជាប់​ថ្នាំង​មក​ធ្វើ​តួ​ប៉ីអ ។ នៅ​លើ​តួ​ប៉ីអ​មាន​ចោះ​រន្ធ​សំនៀង​ច្រើន​ដូច​ជា​រន្ធ​សម្រាប់​បិទ​ក្រដាស​ … Continue reading

Posted in អរិយធម៌​ខ្មែរ | 2 Comments

ប្រវត្តិ «ខ្លុយ»

«ខ្លុយ» ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ព្រឹត្តិបត្រ Annales de l’Extreme Orient ឆ្នាំ​១៩៣៥ ទំព័រ​១២ សរសេរ​ថា «នៅ​សម័យ​នគរ​ភ្នំ​សតវត្ស​ទី​៣ (ឆ្នាំ​២៤៣) ទូត​ខ្មែរ​បាន​ធ្វើ​តង្វាយ​ទៅ​ស្រុក​ចិន​នូវ​ក្រុម​ភ្លេង​មួយ​ក្រុម​មាន​អ្នក​ផ្លុំ​ខ្លុយ» ។ ខ្លុយ​ជា​ឧបករណ៍​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ឧបករណ៍​ភ្លេង​មួយ​ដែល​ងាយ​ធ្វើ​ងាយ​ រៀន​ងាយ​ចេះ ជាង​ឧបករណ៍​ដទៃ ។ ឧបករណ៍​នេះ​ប្រើ​មិន​ចំពោះ​វង់​ណា​ជា​វង់​ណា​ឡើយ ជួនកាល​គេ​ផ្លុំ​លេង​តែ​ម្នាក់​ឯង​តាម​វាល​ស្រែ តាម​ផ្ទះ តាម​វត្ត​អារាម ឬ​តាម​ទីផ្សារ ជួនកាល​គេ​ប្រើ​ជាមួយ​នឹង​ឧបករណ៍​ដទៃ​ទៀត​ក្នុង​វង់ភ្លេង​មហោរី វង់​ភ្លេងការ​សម័យ​ទំនើប វង់ភ្លេង​អាយ៉ៃ វង់ភ្លេង​ល្ខោន​បាសាក់ និង​វង់ភ្លេង​ប្រជាប្រិយ​ផ្សេងៗ​ទៀត ។ គ្រប់​ឧបករណ៍​ដែល​ត្រូវ​ប្រគំ​ជាមួយ​ខ្លុយ​ត្រូវ​រឹត​សំនៀង​តាម​ខ្លុយ​ ទាំងអស់ ។ ខ្លុយ​ប្រើ​ខ្យល់​ផ្លុំ​បាន​២​យ៉ាង ៖ កាលណា​ប្រគំ​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប និង​វង់ភ្លេង​ល្ខោន​បាសាក់ ខ្លុយ​ត្រូវ​ប្រើ​ខ្យល់​ជាប់​ដូច​ប៉ីអ​ដែរ ដើម្បី​តម្រូវ​ទៅ​តាម​លំនាំ​បទ​ភ្លេងការ និង​លំនាំ​បទ​ភ្លេង​បាសាក់ ដែល​ជា​បទ​មាន​លក្ខណៈ​ត្រូវ​ប្រើ​សំនៀង​លញ់​គ្រលឺត តម្អែ​តម្អូញ ។ កាលណា​ប្រគំ​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អាយ៉ៃ ឬ​វង់ភ្លេង​ដទៃ​ទៀត … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

យីអ៊ុន​ដាក់ អារក្ស​ធើ

អត្ថាធិប្បាយ តើ​អ្វី​ទៅ​ដែល​គេ​តែង​ហៅថា «យីអ៊ុន» ? មនុស្ស​ម្នាក់ៗ​តែង​មាន​ដំណើរ​ “ចុះ” និង​ “ឡើង” នៅ​ពេល​មួយ​នោះ​ដែល​គេ​មិន​អាច​ដឹង​ជា​មុន​បាន ។ ពេល​ចុះ​បាន​សេចក្ដី​ថា «ចុះ​អន់ មាន​ជំងឺ បាត់បង់ បែកបាក់ ខាត មាន​រឿងរ៉ាវ​…​ខាត​…​ខាត​…​ខាត» ស្ទើរ​តែ​គ្រប់​ពេល ។ ពេល​ឡើង គឺ​នៅ​ពេល​មួយ​នោះ ដែល​ចេះ​តែ​ជួប​ប្រទះ​ការ​លូត​លាស់ រក​ស៊ី​បាន​ចំណេញ មិន​បង់​ខាត សប្បាយ ដំណាំ​គ្រប់​យ៉ាង​ផ្ដល់​ផល​ជា​ទី​ពេញ​ចិត្ត ។ល។ ដំណើរការ​របស់​ជីវិត​ទាំង​ពីរ​បែប​នេះ គេ​ហៅ​ថា «យីអ៊ុន» ដែល​ជួនកាល​គេ​ហៅ​ថា «រាសី» ត្រូវ​នឹង​ពាក្យ​អង់គ្លេស​ថា «Fate» ។ យីអ៊ុន ឬ រាសី គឺ​ជា​ឥទ្ធិពល​មួយ​ដែល​សម្រេច​វាសនា​ឲ្យ​ទៅ​មនុស្ស​ម្នាក់ៗ ដោយ​មាន​កម្រិត​ពេល​វេលា​មិន​អាច​ទាយ​ទុក​ជាមុន​បាន​ឡើយ ។ ដោយសារ​ឥទ្ធិពល​សម្ងាត់​នេះ ក៏​កើត​មាន​ជា​ហោរា​សាស្ត្រ មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក ។ គ្មាន​នរណា​អាច​ពន្យល់​បាន​ថា ហេតុ​អ្វី​បាន​ជា​យីអ៊ុន​ចុះ ? … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ខ្លា​ចាស់​ចាំ​សីល

និយមន័យៈ មធ្យោបាយ​បោក​ប្រាស់​របស់​មនុស្ស​អស់​ឫទ្ធិ​អំណាច ។ អត្ថាធិប្បាយ ទាក់ទង​ក្នុង​ន័យ​ខាងលើ​នេះ បុរាណាចារ្យ​បាន​លើក​រឿង​មួយ​មក​និទាន​ថា មាន​ខ្លា​ចាស់​មួយ​ដែល​មាន​ធ្មេញ ចង្កូម និង​ក្រចក​រេចរឹល ចាប់​សត្វ​អ្វី​ស៊ី​ក៏​ពុំ​បាន ។ ថ្ងៃ​មួយ ខ្លា​ចាស់​បាន​ជួប​នឹង​បុរស​ឆោត​ល្ងង់​ម្នាក់ ក៏​និយាយ​ថា ចូរ​បុរស​ឯង​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​នេះ រួច​រាវ​យក​កង​មាស​កង​ប្រាក់​ទៅ​ចុះ ។ ខ្ញុំ​ថែរក្សា​ទុក​ជាយូរ​ហើយ ។ ខ្ញុំ​និយាយ​នេះ​ជា​ពាក្យ​ពិត ព្រោះ​ខ្ញុំ​ជា​ខ្លា​ចាស់​ចាំ​សីល មិន​ចេះ​ភូត​ភរ​ទេ ។ លុះ​បុរស​នោះ​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ត្រឹម​ទ្រូង​ហើយ ខ្លា​ចាស់​នោះ​ក៏​លោត​ទៅ​សង្គ្រប់​ចាប់​បុរស​នោះ​ខាំ​ស៊ី​បាត់​ទៅ ។ ខ្លា​ចាស់​នេះ​ លោក​ប្រៀប​ទៅ​នឹង​មន្ត្រី​ចាស់ ខឹល​ខូច​ម្នាក់​ចូល​និវត្តន៍ ។ កាល​ដែល​នៅ​កាន់​អំណាច កាច​សាហាវ​ដូច​ខ្លា គ្មាន​អ្នកណា​ហ៊ាន​មើល​មុខ​ចំ​ទេ ។ ប៉ុន្តែ​លុះ​ដល់​អស់​បុណ្យ​ទៅ ឫទ្ធិ​អំណាច​ក៏​គ្មាន ឯ​លាភ​សក្ការៈ​ទាំង​ប៉ុន្មាន​ក៏​អស់​រលីង​ទៅ​ដែរ ។ គាប់ជួន​ថ្ងៃ​មួយ មាន​បុរស​ម្នាក់​ចូល​ទៅ​ពឹង​បុណ្យ ។ ខ្លា​ចាស់​នោះ​និយាយ​ថា សព្វ​ថ្ងៃ​ពិត​មែន​តែ​ចូល​និវត្តន៍​មែន តែ​ខ្ញុំ​នៅ​តែ​មាន​អ្នក​តូច អ្នក​ធំ គេ​រាប់​អាន​ខ្ញុំ​ច្រើន​ដដែល ។ ដូច្នេះ អ្នក​ឯង​ទុក​ចិត្ត​ចុះ ខ្ញុំ​ចាស់​ហើយ​ខ្ញុំ​កាន់​សីល​៥ ចាំ​សីល​៨ … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ស្វែង​យល់​ពាក្យ «ក្រមុំ​ក្រមាក់ ក្រមុំ​ក្រមាច់ និង​ក្រមុំ​ក្រមាប់»

ក្រមុំ​ក្រមាក់ ពាក្យ «ក្រមុំ​ក្រមាក់» មាន​អត្ថន័យ​ប្រហាក់​ប្រហែល​នឹង​ពាក្យ «ក្រមុំ​ក្រមាច់» ដែរ ។ បរិវាស័ព្ទ «ក្រមាក់» អាច​គន្លាស់​ជា​ពាក្យ «ក្រមាក់​ជួយ​ទុក​ដុំ» គឺ «ក្រមុំ​ជួយ​ទុក​ដាក់» ពោល​គឺ រក​ប្រពន្ធ​ប្រភេទ​នេះ​ដើម្បី​បាន​ជា​គ្នា ជួយ​ទុក​ដាក់​ថែរក្សា​របស់​ទ្រព្យ ។ ក្រមុំ​ក្រមាច់ «ក្រមុំ​ក្រមាច់» ពាក្យ​អ្នក​ផង​ច្រើន​ពោល​ទៅ​រក​ជន​ពោះម៉ាយ​ថា យ៉ាង​ដូចម្ដេច​ក៏​ពុំ​គួរ​រក​ក្រមុំ​ក្រមាច់​មួយ​មក​បាន​ជា​គ្នា ។ល។ បរិវាស័ព្ទ «ក្រមាច់» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រមាច់​ដើម្បី​គក់​ច្របុំ» គឺ «ក្រមុំ​ដើម្បី​គក់​ច្របាច់» ។ ក្រមុំ​ក្រមាប់ «ក្រមុំ​ក្រមាប់» តាម​លំនាំ​បរិវាស័ព្ទ «ក្រមាប់» នេះ អស់​លោក​អ្នកប្រាជ្ញ​បុរាណ​ប្រហែល​ជា​ចង់​សម្ដែង​ថា «ក្រមាប់​ប្រសប់​ចំណុំ» គឺ «ក្រមុំ​ប្រសប់​ចំណាប់» ពោល​គឺ ស្រី​ក្រមុំ​គ្រប់​លក្ខណ៍ មាន​តម្រិះ​វិជ្ជា​ជ្រៅជ្រះ ហើយ​ប៉ិនប្រសប់​ផង ។   បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត … Continue reading

Posted in វាក្យសព្ទខ្មែរ | Leave a comment