Daily Archives: 07/07/2010

កំសាន្ត​ថ្ងៃ​នេះ

ក្រៅ​ពី​បំពេញ​ការងារ​តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ? ក្រៅ​ពីការងារ​រក​ចំណូល​ចិញ្ចឹម​ជីវិត​ដើម្បី​រស់​ពី​ម្ង៉ៃ​ទៅ​ម្ង៉ៃ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​​ធំដុំ​ណាស់ គឺ​សម្ងំ​នៅ​ក្នុង​ផ្ទះ​នៅ​មុខ​កុំព្យូទ័រ មើល​កុន​ឌីវីឌី ។ រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជា​រឿង​ស៊ើប​អង្កេត ខ្មោច រន្ធត់ របក​គំហើញ និង​លំនាំ​បែប​ប្រវត្តិសាស្ត្រ ។ ទម្លាប់​នេះ​កើត​ឡើង​កាល​ពី​៥-៦​ឆ្នាំ​មុន ជាមួយ​មិត្តភក្តិ​នៅ AIT ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​គេ​ឈប់​​បោះ​បង់​ចោល​អស់​ហើយ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ ! មូលហេតុ​ប្រហែល​មក​ពី​ពួកគេ​រវល់​ពេក ពុំ​មាន​ពេល​ទំនេរ ឬ​ចាយ​ពេល​ទំនេរ​ធ្វើ​អី​ផ្សេង​វិញ ។ មាន​ចុងសប្ដាហ៍​ខ្លះ​ណា​នោះ ខ្ញុំ​ចំណាយពេល​១​យប់​១​ថ្ងៃ​មើល​រហូត​ដល់​ទៅ​៨​រឿង​បន្ត​បន្ទាប់​គ្នា តាម​រយៈ​ឌីវីឌ 8in1 ។  មិនត្រឹម​តែ​ឌីវីឌី​ទេ វីស៊ីឌី​ក៏​មាន​ទិញ ឬ​ជួល​មក​មើល​ផង​ដែរ ។ ភាគ​ច្រើន​ឌីវីឌី​ជា​រឿង​អាមេរិកាំង ហើយ​វីស៊ីឌី​ជា​រឿង​ចិន ជប៉ុន សៀម និង​ឥណ្ឌា ។ មាន​វីស៊ីឌី​ខ្លះ … Continue reading

Posted in កំសាន្ត | Leave a comment