Daily Archives: 14/07/2010

ប្រទះឃើញ​ចម្លាក់​តោ​បុរាណ​អាយុ​១.០០០​ឆ្នាំ​នៅ​ប្រាសាទ​ស្នឹង

ចម្លាក់​តោ​បុរាណ​កប់​ក្នុង​ដី​ក្បែរ​ប្រាសាទ​ស្នឹង គ្រឿងចក្រ​កាយ​សាងសង់​ប្រព័ន្ធ​លូ​ជុំវិញ​ប្រាសាទ​ស្នឹង ប្រទះ​ឃើញ​រូប​ចម្លាក់​តោ​បុរាណ​អាយុ​១.០០០​ឆ្នាំ រូបចម្លាក់​សត្វ​តោ ដែល​មន្ដ្រី​ជំនាញ​អះអាង​ថា ធ្វើ​អំពី​ថ្មភក់​មាន​អាយុកាល​ប្រហែល​១.០០០​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ក្នុង​ដី​ក្បែរ​ប្រាសាទ​ស្នឹង នៅ ​ប្រាសាទ​យាយ​ទែន ។ ការ​ប្រទះ​ឃើញ​តោ​ថ្ម​បុរាណ​នេះ គឺ​ក្នុង​គ្រា​ដែល​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៧ កាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ក្បែរ​ប្រាសាទ​នោះ ។ លោក​ ពាញ ពាក សមាជិក​គណៈកម្មការ​វត្ថ​ស្នឹង​ដែល​រូប​លោក​បាន​ឃើញ​ភ្លាមៗ​នា​ពេល​នោះ​និយាយ ​ថា តោ​ថ្ម​បុរាណ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៥​ និង​៤០​នាទី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១០ ដែល​កប់​ក្នុង​ដី​ជ្រុង​ខាង​ជើង​ប្រាសាទ​ចម្ងាយ​ប្រហែល​៧​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ស្នឹង​ខាងលិច ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ក្រៅពី​ប្រទះ​ឃើញ​រូប​តោ​ថ្ម គេ​ក៏​ប្រទះ​ឃើញ​ប្រអប់ដៃ​ឆ្វេង​កាន់​ឈើច្រត់​មួយ​កំណាត់​ផង​ដែរ ដែល​ធ្វើ​ពី​ថ្ម​ដូច​គ្នា ។ គាត់​បញ្ជាក់​ថា គ្រឿងចក្រ​បាន​កាយ​ប្រព័ន្ធ​បង្ហូរទឹក​ពី​ជុំវិញ​ប្រាសាទ​ក្នុង​ជម្រៅ​ជា​ កន្លះ​ម៉ែត្រ ក៏​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នេះ រួច​មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ចោមរោម​មើល ហើយ​អាជ្ញាធរ​ក៏​លើក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​វត្ដ​ស្នឹង ដើម្បី​រង់ចាំ​មន្ដ្រី​ជំនាញ​ទៅ​ពិនិត្យ ។ ការ​កាយ​ធ្វើ​ប្រព័ន្ធ​លូ​ការពារ​ប្រាសាទ​ប្រទះ​ឃើញ​ចម្លាក់​តោ លោក​ គឹម សោភ័ណ្ឌ … Continue reading

Posted in បូជនីយដ្ឋាន | Leave a comment