Daily Archives: 24/07/2010

ស្វែងយល់​ពាក្យ «ក្រវេច​ក្រវៀន»

«ក្រវេច​ក្រវៀន» ឆ្កែ​ដេក​តាម​ក្រវេច​ក្រវៀន​ផ្ទះ គឺ​ដេក​វៀន​វង់​តាម​កៀន​កោះ ។ បរិវារស័ព្ទ «ក្រវៀន» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រវៀន​នៅ​កេច» គឺ «ក្រវេច​នៅ​កៀន» ពោល​គឺ ឆ្កែ​ដេក​មួយ​ក្រវេច​នៅ​កៀន​ផ្ទះ ។   បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែងយល់​ពាក្យ «ក្រវេ​ក្រវូ»

«ក្រវេ​ក្រវូ» គ្រាម​ភាសា​នេះ យើង​និយាយ​ក្លាយ​ពី​ពាក្យ «វីវរ» ដែល​ក្លាយ​ត​ពី​ពាក្យ «វឹក​វរ» ។ បាន​សេចក្ដី​ថា រវល់ ឈឺ​ឆ្អាល ។ កុំ​មក​ក្រវេ​ក្រវូ​ការ​របស់​គេ គឺ​កុំ​មក​រវល់​ឈឺ​ឆ្អាល​ចង់​ដឹង​រឿង​ហេតុ​គេ ។ បរិវាស័ព្ទ «ក្រវេ» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រវេ​រឿង​ហេតុ​របស់​កូ» ពោល​គឺ «ក្រវូ​រឿង​ហេតុ​របស់​គេ» ។ ពាក្យ​នេះ អ្នក​ខ្លះ​និយាយ​ថា «ក្រវី​ក្រវរ» ។   បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment

ISO ជា​អ្វី? មាន​តួនាទី​ដូច​ម្ដេច​ខ្លះ?

ISO ជា​អក្សរ​កាត់​របស់ International Standardization Organization មាន​ន័យ​ថា ជា ​អង្គការ​ស្តង់ដារ​អន្ដរជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​១៩៤៧ ដោយ​ក្រុមប្រឹក្សា​ស្ដង់ដារ សហព័ន្ធ​ពិភពលោក​ដែល​មាន​សមាជិក​ចូលរួម​ជាង ១៦៣​ប្រទេស និង​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ។ គោល​បំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​កម្រិត​ស្តង់ដារ​រួម​ជា​លក្ខណៈ​អន្ដរជាតិ​ទៅ​លើ ​ផលិតកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ទូទាំង​ពិភពលោក និង​មាន​បេសកកម្ម​សំដៅ​លើ​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ស្ដង់ដារ​រួម ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ទំនិញ និង​សេវាកម្ម​ជា​អន្ដរជាតិ និង អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិបតិ្ដការ​ផ្នែក​បញ្ញា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង​សេដ្ឋកិច្ច ។ អត្ថប្រយោជន៍​នៃ​ការ​ចុះបញ្ជី ISO មាន​កត្តា​ជា​ច្រើន​សម្រាប់​ការ​អនុវត្ដ​តាម​ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ដែល​អនុលោម​តាម​ស្ដង់ដារ ISO និង​មាន​អត្ថប្រយោជន៍​ចំពោះ​ក្រុមហ៊ុន និង​ជួយ​ឱ្យ​ក្រុមហ៊ុន​សម្រេច​បាន​នូវ​លទ្ធផល​ធ្វើ​ជំនួញ​ល្អ​ប្រសើរ​ជាង​ មុន ដោយ​ធានា​ថា … Continue reading

Posted in ចំណេះ​ធ្វើ | Leave a comment

អំពើ​ល្អ​របស់​ខ្មែរក្រហម

ប៉ែន សូភី សព្វថ្ងៃ​រស់នៅ​ស្រុក​សំរោង ខេត្ដ​តាកែវ បាន​រៀបរាប់​ថា «ខ្មែរក្រហម​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ច្រើន ប៉ុន្ដែ​ក៏​មាន​ខ្មែរក្រហម​មួយ​ចំនួន​បាន​ជួយ​ប្រជាជន​ផង​ដែរ» ។ ហេតុ​អ្វី​បាន​ជា សូភី យល់​បែប​នេះ ? រត់​ចេញពី​ការ​គ្រប់គ្រង​របស់​ខ្មែរក្រហម ក្រោយ​ពី​កងទ័ព​ខ្មែរក្រហម​បាន​ចូល ​មក​ដល់​ភូមិ​ទន្លាប់​ឆ្នាំ​១៩៧៤​ ប្រជាជន​ទាំងអស់​ដែល​រស់​នៅ​ក្នុង​ភូមិ​នេះ​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់​នៅ ​ស្រុក​ព្រៃកប្បាស ។ ពេល​នោះ ប្រជាជន​ទាំង​អស់​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ឃើញ​ខ្មែរក្រហម​ចង​ មនុស្ស​ទាំង​ខ្សែ​យក​ទៅ​សម្លាប់​ដោយ​ចោទ​ថា​ជា​ឈ្លើយ​សឹក​ដែល​ក្នុង​ចំណោម​ នោះ​ក៏​មាន​បងថ្លៃ​របស់​គាត់​ផង​ដែរ ។ ដោយ​សារ​តែ​ស្អប់​ខ្ពើម​អំពើ​ដ៏​សាហាវ​ឃោរឃៅ​បែប​នេះ សូភី និង​មិត្ដភក្ដិ​របស់​គាត់​ម្នាក់​ឈ្មោះ​ ឆែម ក៏​បបួល​គ្នា​រត់ ។ ក្រោយ​ពី​ពិភាក្សា​គ្នា​រួច គាត់​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ភូមិ​ទាំង​គ្មាន​ អាហារ​សម្រាប់​ទុក​បម្រុង​ហូប​តាម​ផ្លូវ ។ ទោះ​បីជា​ការ​ធ្វើ​ដំណើរ​មិន​មាន​គោលដៅ​ច្បាស់​លាស់​ក៏​ដោយ ប៉ុន្ដែ សូភី និង ឆែម មិន​ដែល​ភ័យ​ខ្លាច​ខ្មែរក្រហម​ចាប់​ខ្លួន​យក​គាត់​ទៅ​សម្លាប់​ទេ ព្រោះ​គាត់​តែងតែ​យក​កាំបិត​ដាក់​តាម​ខ្លួន​រហូត​ដើម្បី​ទុក​ការពារ​ ខ្លួន ។ សូភី បាន​រៀបរាប់​ថា​ «នៅ​អំឡុង​ពេល​នោះ ខ្ញុំ​មិន​ដែល​ខ្លាច​ស្លាប់​ទេ ព្រោះ​ខ្ញុំ​ប្ដេជ្ញា​ចិត្ដ​ថា​ឱ្យ​តែ​ដើរ​រក​ចាប់​ខ្ញុំ​នឹង​កាប់​តែ​ម្ដង» ។ … Continue reading

Posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment