ការ​កែច្នៃ​ត្រី​លក្ខណៈ​គ្រួសារ

ក-គោល​ការណ៍​ជា​មូលដ្ឋាន​

ផ្ដោត​លើ​ប្រព័ន្ធ​សិក្សា​រៀន​សូត្រ​របស់​មនុស្ស​ពេញ ​វ័យ​ប្រើ​ប្រាស់​ធនធាន​ក្នុង​តំបន់ (ធនធាន​មនុស្ស សម្ភារៈ ពលកម្ម ជា​ទុន​) កៀង​គរ​ការ​ចូល​រួម​របស់​កសិករ​នូវ​គ្រប់​ដំណាក់​កាល​ធ្វើ​ផែនការ​អនុវត្ដន៍ ​ផែនការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ ។

ខ-មូលដ្ឋាន​ថែ​រក្សា​គុណភាព​ត្រី

១-តើ​អ្វី​ទៅ​ជា​គុណភាព ?

នៅ​ក្នុង​វចនានុក្រម «គុណភាព» មាន​ន័យ​ថា ជា​កម្រិត​ភាព​ល្អ​ស្អាត​បំផុត​របស់​ផលិតផល​ជលផល សម្រាប់​ការ​កែច្នៃ​គុណភាព​ គឺ​ជា​ស្ដង់ដារ​គំរូ​សម្រាប់​កំណត់​ពី​សម្ថភាព​ ឬ​សណ្ឋាន​របស់​ត្រី​ដែល​ត្រូវ​យក​មក​ធ្វើ​ការ​កែច្នៃ ។ លើស​ពី​នេះ គុណភាព​ជា​អ្នក​កំណត់​ពី​ទំហំ​នៃ​ការ​លក់​ និង​តម្លៃ​ដែល​អ្នក​កែច្នៃ​ទទួល​បាន ។

២-ការ​វាស់​វែង​លើ​គុណភាព​

គុណភាព​អាច​វាស់​វែង​បាន​ដោយ​សារ​វិធី​សាស្ដ្រ​គីមី​សាស្ត្រ​ និង​ការ​ពិនិត្យ​មើល​សរីរាង្គ​ខាង​ក្រៅ​របស់​ផល​ផលិត​ផ​ល ។​

៣-ការ​ប៉ះ​ពាល់​ទៅ​លើ​គុណភាព

ក្នុង​ករណី​មាន​ការ​ប្រឡាក់​ឆ្លង​ជាមួយ​សារធាតុ​គីមី ​ធ្វើ​ឱ្យ​វត្ថុ​ធាតុ​ដើម​ និង​ផលិតផល​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​គុណភាព​បាន​ទេ​ ពោល​គឺ​ត្រូវ​យក​ទៅ​កម្ទេច​ចោល ។ ការ​ប្រឡាក់​ឆ្លង​ខាង​លើ​នេះ​ក៏​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ត្រី​ខូច​គុណ​ ភា​ព ។

៤-ចំណុច​ដែល​ត្រូវ​ចង​ចាំ

អ្នក​គួរ​តែ​សង្កេត​មើល​ចំណុច​ប្រែ​ប្រួល​ខ្លះៗ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​គុណភាព​ទូទៅ​របស់​វា ៖​

  1. ភ្នែក​ត្រីៈ​ ស្រអាប់​មាន​ឈាម​ពេញ​រង្វង់​ភ្នែក​ រន្ធ​ប្រស្រី​ភ្នែក​ទាំងមូល​ស្រអាប់
  2. ស្រកី​ត្រីៈ​ ពណ៌​ត្នោត​ និង​មាន​រំអិល មាន​ក្លិន​មិន​ស្អុយ​
  3. រាងកាយៈ​ ពណ៌​ក្រហម​លឿង​ មាន​រំអិល​ច្រើន​ ជ្រុះ​ស្រកា​ សាច់​ទន់​ជ្រាយ

គ- ការ​អនុវត្ដ​ល្អ​សម្រាប់​ផលិតផល​ប្រហុក

១-ការ​នេសាទ​ត្រី

យើង​ដឹង​ហើយ​ថា​ «ប្រហុក» ​ជា​ផលិតផល​ដែល​មាន​ក្លិន​ខុស​ពី​ផលិតផល​ជលផល​ដទៃ​ទៀត ។​ មាន​ត្រី​ច្រើន​ប្រភេទ​ណាស់​ដែល​ត្រូវ​ជ្រើស​រើស​យក​មក​កែច្នៃ​ធ្វើ​ ប្រហុក ។​ ត្រី​មាន​គុណភាព​ល្អ​អាច​ជួយ​ឲ្យ​ផលិតផល​ប្រហុក​មាន​គុណភាព​ល្អ និង​ឈ្ងុយ​ឆ្ងាញ់ ។ យើង​អាច​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ខ្លះៗ​ដើម្បី​ចាប់​ត្រី​ពី​វាល​ស្រែ ស្ទឹង​ត្រពាំង​ និង​បឹង ។​ វិធី​សាស្ត្រ​ចាប់​ត្រី​មាន​ដូច​ខាង​ក្រោម ៖​

  • សំណាញ់​/​អួន​
  • រាយ​សន្ទូច​
  • ស្ទូច​ ឬ​ក៏​វិធី​សាស្ត្រ​ជា​ច្រើន​ទៀត​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ​

២-ការ​យក​ត្រី​ពី​កន្លែង​ចាប់

ការ​ដាក់​ត្រី​នៅ​ក្នុង​ឃ្លប់​ទូក​អាច​ប៉ះ​ពាល់​ដល់​ គុណភាព​ត្រី​ និង​អាច​ប៉ះ​ពាល់​ដល់​ផលិតផល​របស់​អ្នក ។ ដាក់​ត្រី​នៅ​ក្នុង​ម្លប់ ។ រក្សា​ដំណើរ​ការ​នេសាទ​ត្រី​របស់​អ្នក​ឲ្យ​មាន​រយៈ​ពេល​ខ្លី​ (តិច​ជាង​៤​ម៉ោង) ។ ដាក់​ត្រី​ក្នុង​ជាល​ស្អាត ធ្វើ​អំពី​ជ័រ​ប្លាស្ទិក​ ហើយ​ដាក់​កន្លែង​ស្អាត​ឆ្ងាយ​ពី​ផ្លូវ​ដើរ​ចុះ​ឡើង ។

ការ​យក​ត្រី​ពី​កន្លែង​ចាប់

៣-អនាម័យ​ឧបករណ៍​/​សម្ភារៈ

ដើម្បី​ការពារ​ការ​ប្រឡាក់​ឆ្លង​មក​លើ​ផលិតផល​ អ្នក​កែច្នៃ​ត្រូវ​ប្រើ​ឧបករណ៍​/​សម្ភារៈ​ដូច​ខាង​ក្រោម ៖​

កញ្ច្រែង​ជ័រ  ទ្រនើរ​សម្រាប់​ហាល​សម្រោះ​សាច់​ត្រី
បន្ទះ​ឫស្សី  កាំបិត និង​ជ្រញ់​ជ័រ
ចាន​ធំ​ធ្វើ​អំពី​ជ័រ ឬ អ៊ីណុក  ស្បៃ​មុង
ពាង  ធុង​ទឹក​ជ័រ
ស្បោង​ប្លាស្ទិក និង​កៅស៊ូ​កង  ក្រឡ​ជ័រ
ស្លឹក​ចេក

៤-ការ​រៀបចំ​ត្រី​

ជា​ទូទៅ​យើង​អាច​យក​ត្រី​គ្រប់​ប្រភេទ​មក​ធ្វើ​ជា​ប្រហុក​បាន ។​ តែ​ប្រភេទ​ត្រី​ដែល​ធ្វើ​ប្រហុក​ល្អ​ជាង​គេ​គឺ​ «ត្រី​កំភ្លាញ»​ និង​ «ត្រី​រ៉ស់» ។ មាន​វត្ថុ​ធាតុ​ដើម​ពីរ​យ៉ាង​ចំពោះ​ការ​ផលិត​ប្រហុក គឺ ​ត្រី​ និង ​អំបិល ។

​អំបិល  ​ត្រី

៥-ការ​លាង​សម្អាត​ត្រី

មេរោគ​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ការ ​លាង​សម្អាត​ត្រី​មុន​ពេល​ដាក់​ត្រី​ត្រាំ​ទៅ​ក្នុង​ពាង ។​ សូម​កុំ​ប្រើ​ទឹក​កខ្វក់​ដើម្បី​លាង​ត្រី​ ឬ​ក៏​ប្រើ​ទឹក​ក្នុង​ធុង​ដែល​បាន​លាង​ម្ដង​រួច​ហើយ​ ធ្វើ​ដូច​នេះ​មេរោគ​នឹង​មិន​អាច​តោង​ជាប់​ជាមួយ​សាច់​ត្រី ។

ការ​លាង​សម្អាត​ត្រី

ដាក់​ត្រី​ហាល​សម្រោះ​ឱ្យ​ស្រស់​ទឹក​ក្នុង​រយៈ​ពេល​ពី​១-២​ម៉ោង ។ គឺ​ដើម្បី​បន្ថយ​សំណើម​ពី​សាច់​ត្រី ។

ដាក់​ត្រី​ហាល​សម្រោះ​ឱ្យ​ស្រស់​ទឹក​ក្នុង​រយៈ​ពេល​ពី​១-២​ម៉ោង

ដាក់​ត្រី​ត្រាំ​ក្នុង​ពាង​ទឹក​រហូត​ដល់​ត្រី​អណ្ដែត​លើ​ផ្ទៃ​ទឹក ។​ អ្នក​ត្រូវ​ត្រាំ​ត្រី​ប្រហែល​ពី​៤-១២​ម៉ោង ។

ដាក់​ត្រី​ត្រាំ​ក្នុង​ពាង​ទឹក​រហូត​ដល់​ត្រី​អណ្ដែត​លើ​ផ្ទៃ​ទឹក

៦-អនុវត្ត​ការ​ប្រឡាក់​ត្រី

ជំហាន​ទី​១: ហាល​ត្រី​ក្នុង​ម្លប់​ឱ្យ់​ស្រស់​ទឹក​បន្ទាប់​ពី​បាន​ត្រាំ​ពី​៤-១២​ម៉ោង​ រួច​មក​ ដើម្បី​រៀបចំ​ប្រឡាក់​ត្រី​ ហើយ​គ្រប​ដើម្បី​ការពារ​រុយ ។ ​រួច​អ្នក​ត្រូវ​ហាល​ត្រី​ប្រហែល​១​ម៉ោង ។

ជំហាន​ទី​១: ហាល​ត្រី​ក្នុង​ម្លប់​ឱ្យ់​ស្រស់​ទឹក​បន្ទាប់​ពី​បាន​ត្រាំ​ពី​៤-១២​ម៉ោង​ រួច​មក​ ដើម្បី​រៀបចំ​ប្រឡាក់​ត្រី​ ហើយ​គ្រប​ដើម្បី​ការពារ​រុយ

ជំហាន​ទី​២: ផ្នែក​នេះ​មាន​សារៈ​សំខាន់​ណាស់ ។ ប្រសិនបើ​ការ​ប្រឡាក់​អំបិល​មិន​បាន​សព្វ​នោះ​ប្រហុក​ពុំ​មាន​គុណភាព​ទេ ។ អ្នក​ត្រូវ​ប្រើ​អំបិល​៣០​គក្រ ប្រឡាក់​ជាមួយ​ត្រី​១០០​គក្រ ។

ជំហាន​ទី​២: ផ្នែក​នេះ​មាន​សារៈ​សំខាន់​ណាស់ ។ ប្រសិនបើ​ការ​ប្រឡាក់​អំបិល​មិន​បាន​សព្វ​នោះ​ប្រហុក​ពុំ​មាន​គុណភាព​ទេ

ជំហាន​ទី​៣: អ្នក​ត្រូវ​ប្រើ​ពាង​ដើម្បី​ផ្អាប់​ប្រហុក​ទុក​ក្នុង​រយៈ​ពេល​១​ថ្ងៃ ។ ធ្វើ​ដូច​នេះ​គឺ​ដើម្បី​ឱ្យ​អំបិល​ជ្រាប​ចូល​ក្នុង​សាច់​ប្រហុក​បាន​ ល្អ ។

ជំហាន​ទី​៣: អ្នក​ត្រូវ​ប្រើ​ពាង​ដើម្បី​ផ្អាប់​ប្រហុក​ទុក​ក្នុង​រយៈ​ពេល​១​ថ្ងៃ

ជំហាន​ទី​៤: បន្ទាប់​ពី​បាន​ផ្អាប់​ត្រី​រយៈ​ពេល​១​ថ្ងៃ​រួច​មក​ ត្រូវ​យក​ត្រី​ទៅ​សម្រោះ​ទឹក​អំបិល​ចេញ ។ អ្នក​ត្រូវ​ប្រើ​ចាន​ធំ ធ្វើ​អំពី​ជ័រ​ ឬ​អ៊ីណុក​ដើម្បី​ត្រង​យក​ទឹក​អំបិល​សម្រាប់​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ ទៀត ។

ជំហាន​ទី​៤: បន្ទាប់​ពី​បាន​ផ្អាប់​ត្រី​រយៈ​ពេល​១​ថ្ងៃ​រួច​មក​ ត្រូវ​យក​ត្រី​ទៅ​សម្រោះ​ទឹក​អំបិល​ចេញ

ជំហាន​ទី​៥: ដំណាក់​កាល​នេះ អ្នក​ត្រូវ​យក​សាច់​ប្រហុក​ទៅ​ហាល​លី​ទ្រនើរ​ប្រហែល​២​ម៉ោង​ រួច​គ្រប​ប្រហុក​ដោយ​ប្រើ​ស្បៃ​មុង ។

ជំហាន​ទី​៥: ដំណាក់​កាល​នេះ អ្នក​ត្រូវ​យក​សាច់​ប្រហុក​ទៅ​ហាល​លី​ទ្រនើរ​ប្រហែល​២​ម៉ោង​ រួច​គ្រប​ប្រហុក​ដោយ​ប្រើ​ស្បៃ​មុង

ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។

ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។  ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។

ជំហាន​ទី​៧: ចាក់​អំបិល​គ្រប​លើ​សាច់​ប្រហុក​ បន្ទាប់​មក​ប្រើ​បន្ទះ​ឫស្សី​ខ្ទាស់​ឱ្យ​ជាប់​ ហើយ​លាយ​ទឹក​អំបិល​ចាក់​ពី​លើ​ឱ្យ​លិច​បន្ទះ​ឫស្សី ​(ដោយ​ប្រើ​អំបិល​៥​គក្រ​លាយ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ​ទុក​ឱ្យ​ត្រជាក់​ចំនួន​២០​លីត្រ)​ រួច​ចង​មាត់​ពាង​ឱ្យ​ជាប់​ដោយ​ប្រើ​បន្ទះ​ក្ដារ​ដាក់​ពី​លើ​ និង​សង្កត់​ដោយ​ដុំ​ឈើ​ ​ឬ​របស់​ដែល​មាន​ទម្ងន់ ។

ជំហាន​ទី​៧: ចាក់​អំបិល​គ្រប​លើ​សាច់​ប្រហុក​ បន្ទាប់​មក​ប្រើ​បន្ទះ​ឫស្សី​ខ្ទាស់​ឱ្យ​ជាប់​ ហើយ​លាយ​ទឹក​អំបិល​ចាក់​ពី​លើ​ឱ្យ​លិច​បន្ទះ​ឫស្សី ​(ដោយ​ប្រើ​អំបិល​៥​គក្រ​លាយ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ​ទុក​ឱ្យ​ត្រជាក់​ចំនួន​២០​លីត្រ)​ រួច​ចង​មាត់​ពាង​ឱ្យ​ជាប់​ដោយ​ប្រើ​បន្ទះ​ក្ដារ​ដាក់​ពី​លើ​ និង​សង្កត់​ដោយ​ដុំ​ឈើ​ ​ឬ​របស់​ដែល​មាន​ទម្ងន់ ។

៧-ការ​ទុកដាក់​ប្រហុក​នៅ​កន្លែង​ស្អាត

  • កត់ត្រា​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ការ​ទុកដាក់​ប្រហុក
  • កត់ត្រា​ប្រភេទ​ប្រហុក​ (ប្រហុក​សាច់​ ឬ​ប្រហុក​ឆ្អឹង)
  • កត់ត្រា​ប្រភេទ​ត្រី

កន្លែង​ទុកដាក់​ប្រហុក

៨-ការ​វេច​ខ្ចប់​ប្រហុក

  • លាង​ក្រឡ​ឱ្យ​ស្អាត​ហាល​ថ្ងៃ​ឱ្យ​ស្ងួត
  • ផ្ទេរ​ប្រហុក​ដោយ​ប្រុង​ប្រយ័ត្ន​ដាក់​ក្នុង​ក្រឡ
  • សរសេរ​ថៃ​ខ្ងែ​ឆ្នាំ​នៃ​ការ​វេច​ខ្ចប់ ប្រភេទ​ត្រី​ ប្រភេទ​ប្រហុក​ ទុកដាក់​ប្រហុក​ដែល​បាន​វេច​ខ្ចប់​រួច​ក្នុង​កន្លែង​ស្អាត ។

លាង​ក្រឡ​ឱ្យ​ស្អាត​ហាល​ថ្ងៃ​ឱ្យ​ស្ងួតកន្លែង​ទុកដាក់​ប្រហុក

៩-កន្លែង​ទុកដាក់​ប្រហុក​គួរ​តែ

  • ដំបូល​ប្រក់​ស័ង្កសី​
  • ជញ្ជាំង​អាច​ជា​ក្ដារ
  • មាន​ប្រហោង​ខ្យល់​ចេញ​ចូល
  • សត្វ​មិន​អាច​ចូល​បាន​
  • កណ្ដុរ​មិន​អាច​ចូល​បាន​
  • មាន​គន្លឹះ​អាច​បិទ​បើក​បាន

កន្លែង​ទុកដាក់​ប្រហុក

ឃ-ផលិតផល​ត្រី​ផ្សេង​ទៀត

១-ការ​ធ្វើ​ផ្អក

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង ​អំបិល

ខ-គ្រឿង​ផ្សំៈ

  • អង្ករ​លីង​ ឬ​បបរ​ខាប់​ ស្ករ​ត្នោត

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង​ ឬ​ខាប់​ (ក្រឡ)
  • ចាន​ធំ​ធ្វើ​អំពី​ជ័រ​ កាំបិត​ ជ្រញ់​ជ័រ​
  • ស្បៃ​មុង កន្ទាស់​ឫស្សី​ ស្លឹក​ចេក

ឃ-វិធី​ធ្វើ

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់ (ត្រី​១០០​គក្រ​ អំបិល​៨០គក្រ)
  • ផ្អាប់​ត្រី​ក្នុង​ពាង​យ៉ាង​យូរ​១​សប្ដាហ៍ ​រួច​ហាល​សម្រោះ​ទឹក

ង-វិធី​ចាវ​ផ្អក

វិធី​ទី​១: បើ​ចង់​ឱ្យ​ឆាប់​ជូរ​សូម​ធ្វើ​តាម​វិធី​ខាង​ក្រោម ៖​

  • ប្រឡាក់​ជាមួយ​បបរ​ខាប់​ (ត្រី​១០០​គក្រ​ លាយ​បបរ​១​ឆ្នាំង​លេខ​៨)
  • ផ្អាប់​ទុក​រហូត​ដល់​ផ្អក​មាន​ក្លិន​ជូរ​

(ចំណាំៈ ​វិធី​នេះ​មិន​អាច​ទុក​ផ្អក​បាន​យូរ​ទេ)

វិធី​ទី​២:

  • យក​ត្រី​ទៅ​ប្រឡាក់​ជាមួយ​អង្ករ​លីង​រួច​បុក​ឱ្យ​ស្អិត​ (ត្រី​១០០​គក្រ​ អង្ករ​លីង​៣០​គក្រ)
  • ដាក់​ស្ករ​ត្នោត​ (ត្រី​១០០​គក្រ​ ស្ករ​ត្នោត​២​-​៣​គក្រ)
  • ផ្អាប់​ទុក​រហូត​ដល់​ផ្អក​ជូរ​ និង​មាន​ក្លិន​ឈ្ងុយ ។

(ចំណាំៈ ​វិធី​នេះ​អាច​រក្សា​ទុក​ផ្អក​បាន​យូរ)

* ចំពោះ​ការ​រក្សា​ទុក​ផ្អក​ គឺ​ធ្វើ​ដូច​គ្នា​នឹង​ការ​រក្សា​ទុក​ប្រហុក​ដែរ ។

២-ការ​ធ្វើ​ត្រីងៀត

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង​ អំបិល

ខ-គ្រឿង​ផ្សំៈ

  • ប៊ីចេង ស្ករ​ត្នោត

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង​ ចាន​ធ្វើ​អំពី​ជ័រ​ កាំបិត ជ្រញ់​ជ័រ​
  • ស្បៃ​មុង​ កន្ទាស់​ឫស្សី​ ស្លឹក​ចេក

ឃ-វិធី​ធ្វើ

វិធី​ទី​១:

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់​ (ត្រី​១០០​គក្រ​ អំបិល​១៥-២០​គក្រ​ ប៊ីចេង​៣០​ក្រាម)
  • យក​សរ​ត្នោត​១​គក្រ​ទៅ​កម្លោច​ឱ្យ​ក្រហម​ក្រម៉ៅ​ទុក​ឱ្យ​ត្រជាក់ រួច​យក​ទៅ​ប្រឡាក់​ជាមួយ​ត្រី​ បន្ទាប់​មក​ផ្អាប់​ទុក​ចំនួន​១២​ម៉ោង
  • បន្ទាប់​មក ​ស្រង់​ត្រី​យក​ទៅ​ហាល​ឱ្យ​ស្ងួត​

(ចំណាំៈ​ វិធី​នេះ​មិន​អាច​ទុក​បាន​យូរ​ទេ)

វិធី​ទី​២:

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់ (ត្រី​១០០​គក្រ​ អំបិល​១៥-២០​គក្រ​ ប៊ីចេង​៣០ក្រាម)
  • ផ្អាប់​ត្រី​ទុក​ចំនួន​១២​ម៉ោង
  • ស្រង់​យក​ត្រី​ទៅ​ហាល​ថ្ងៃ​រួម​ប្រើ​ស្បៃ​មុង​គ្រប​ដើម្បី​ការពារ​រុយ
  • បន្ត​ការ​ហាល​ត្រី​រហួត​ដល់​ត្រី​ស្ងួត​ល្អ

(ចំណាំៈ វិធី​នេះ​អាច​ថែ​រក្សា​ទុក​បាន​យូរ)

ង-ការ​ថែទាំ

  • ទុកដាក់​ត្រី​ក្នុង​ម្លប់​ឱ្យ​មាន​គម្លាត​ពី​គា្ន​ (២​សង់ទីម៉ែត្រ)
  • ឧស្សាហ៍​ហាល​ត្រី​ និង​ពិនិត្យ​មើល​ក្រែង​មាន​ដុះ​ផ្សិត

៣-ការ​ធ្វើ​ត្រី​ប្រឡាក់

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង ​អំបិល

ខ-គ្រឿង​ផ្សំៈ

  • ម្រេច​ សរ​ ប៊ីចេង ខ្ទឹម

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង ចាន​ដែក​ កាំបិត​ ជ្រញ់​ ស្បៃ​មុង

ឃ-វិធី​ធ្វើ​

វិធី​ទី​១: ចំពោះ​ត្រី​មាន​ស្រកា

  • ស្រកា​ ​វះ​ពោះ​ កាត់​ក្បាល​ ឆូត​លើ​ខ្លួន​ត្រី
  • លាង​សម្រោះ​រួច​ប្រឡាក់​អំបិល​ (ត្រី​១០០​គក្រ អំបិល​១៥-២០​គក្រ)
  • ផ្អាប់​ទុក​រយៈ​ពេល​១២​ម៉ោង ​រួច​ហាល​សម្រោះ​ទឹក​ចេញ

វិធី​ទី​២: ចំពោះ​ត្រី​គ្មាន​ស្រកា

  • ពុះ​ពី​ខាង​ខ្នង​ត្រី​ដោយ​មិន​បាច់​កាត់​ក្បាល
  • លាង​សម្រោះ​ទុក​រួច​យក​ទៅ​ប្រឡាក់ ​(ត្រី​១០០​គក្រ អំបិល​១០-១៥​គក្រ)
  • ផ្អាប់​ទុក​រយៈ​ពេល​១២​ម៉ោង
  • ស្រង់​ត្រី​យក​ទៅ​ហាល​សម្រោះ​ទឹក​ បន្ទាប់​មក​យក​ត្រី​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត

ង-វិធី​ថែ​រក្សា

  • ដាក់​ ឬ​ព្យួរ​ត្រី​នៅ​កន្លែង​មាន​ម្លប់​ដោយ​រក្សា​គម្លាត​ប្រហែល​២​សង់ទីម៉ែត្រ
  • ឧស្សាហ៍​ហាល​ត្រី​ និង​ត្រួត​ពិនិត្យ​មើល​ក្រែង​ត្រី​មាន​ដុះ​ផ្សិត​ ឬ​ប៉ះ​ពាល់​ដោយ​សត្វ​ល្អិត​ ឬ​ខូច​ត្រូវ​បំផ្លាញ​វា​ចោល​ភ្លា​ម ។

៤-ការ​ធ្វើ​ប្រហិត​សាច់​ត្រី

ប្រភេទ​ត្រី​ក្រាយ ស្លាត ស ក្រុះ​ ឆ្កោក ច្រកែង​ និង​ឆ្ពិន ។ល ។​

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី និង ​អំបិល​

ខ-គ្រឿង​ផ្សំៈ

  • ម្រេច​ ស្ករ​ ប៊ីចេង​ ខ្ទឹម

គ-សម្ភារៈ

  • ទ្រនើរ​ ធុង​ ចាន​ធំ​ធ្វើ​អំពី​ជ័រ​ កាំបិត ជ្រញ់​ជ័រ​
  • ត្បាល់​ជាន់​ ឬ​ត្បាល់​បុក ឬ​ឧបករណ៍​សម្រាប់​កិន​សាច់​ត្រី

ឃ-វិធី​ធ្វើ

  • លាង​ត្រី​ឱ្យ​ស្អាត​ បក​ស្បែក​ចៀរ​យក​សាច់​ត្រី​សុទ្ធ
  • ចិញ្ច្រាំ​ ឬ​កិន​ឱ្យ​ម៉ដ្ឋ
  • បុក​សាច់​ត្រី​ទាល់​តែ​សាច់​ត្រី​នោះ​ឡើង​ស្អិត
  • យក​សាច់​ត្រី​ទៅ​លាយ​ជាមួយ​គ្រឿង​ផ្សំ ។ សាច់​ត្រី​៤៤​កគ្រ​លាយ​ជា​មួយ អំបិល​២​គក្រ ស្ករ​ស ១,១​គក្រ ប៊ីចេង​៥០​ក្រាម ម្រេច​៣០០​ក្រាម ខ្ទឹម​ស​៥​កំពឹស
  • វឹក​ ឬ​កិន​បញ្ចូល​គ្នា​ឱ្យ​សព្វ​រយៈ​ពេល​១៥​នាទី រួច​យក​សាច់​ត្រី​ទៅ​ក្លាស្សេ​​ទឹក​កក​១៥​គក្រ​

(ចំណាំៈ​ ប្រហិត​សាច់​ត្រី​ក្រោយ​ពី​បាន​ធ្វើ​រួច​ហើយ អាច​យក​ទៅ​ធ្វើ​ម្ហូប និង​អាច​លក់​ដូរ​បាន)

ឯកសារ​បណ្ដុះបណ្ដាល​របស់​ក្រុមហ៊ុន CATIS Consultant

 
Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s