ព្រះរាជត្រកូល​ព្រះពុទ្ធ​សមណគោតម

ព្រះរាជត្រកូល​ព្រះពុទ្ធ​សមណគោតម

ត្រកូល​ខាង​ព្រះបិតា

ស្ដេច​សាក្យៈ​វង្ស​ព្រះនាម «ជយសេន» នគរ​កបិលពស្តុ មាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «សីហហនុ» និង​ព្រះរាជធីតា​មួយ​អង្គ​នាម «យសោធរា» ។ ព្រះនាង​យសោធរា បាន​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ «អញ្ជនៈ» នៃ​រាជវង្ស​កោលិយៈ នគរ​ទេវទហៈ ។ ចំណែក​ព្រះអង្គ​ម្ចាស់​សីហហនុ បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «កញ្ចនា» ហើយ​បាន​ជា​ស្ដេច​ស្នង​រាជ្យ​បន្ត​ពី​ព្រះបិតា​នៅ​នគរ​កបិលពស្តុ​ត​រៀង​មក ព្រះអង្គ​បង្កើត​បាន​ព្រះរាជបុត្រ​៥​អង្គ​គឺ «សុទ្ធោទនៈ» «ធោតោទនៈ» «សក្កោទនៈ» «សុក្កោទនៈ» «អមិតោទនៈ» និង​រាជធីតា​២​អង្គ​គឺ​ព្រះនាង «អម្មិតា» និង «បមិតា» ។ ព្រះអង្គ​ម្ចាស់​សុទ្ធោទនៈ ត្រូវ​បាន​ជ្រើស​តាំង​ជា​ស្ដេច​គ្រង​រាជសម្បត្តិ​ស្នង​ព្រះបិតា ហើយ​បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «សិរីមហាមាយា» ទ្រង់​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «សិទ្ធត្ថ» ។ ក្រោយ​ពី​ព្រះនាង​សិរីមហាមាយា ទ្រង់​ចូល​ទីវង្គត​ទៅ ស្ដេច​សុទ្ធោទនៈ​ទ្រង់​ជ្រើស​យក​ព្រះនាង «បតិគោតមី» អភិសេក​ជា​ព្រះអគ្គមហេសី​បន្ត ទ្រង់​ប្រសូត​បាន​រាជបុត្រ​មួយ​អង្គ​នាម «នន្ទ» និង​រាជធីតា​មួយ​អង្គ​នាម «សុន្ទរីនន្ទា (រូបនន្ទា)» ។ ព្រះអង្គម្ចាស់​សិទ្ធត្ថ (តួអង្គ​ព្រះពោធិសត្វ) បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង «យសោធរា (ពិម្ពា)» ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម «រាហុល» ។

ត្រកូល​ខាង​ព្រះមាតា

ស្ដេច​កោលិយ​វង្ស ព្រះនាម «ទេវទហៈ» នគរ​ទេវទហៈ មាន​រាជបុត្រ​មួយ​អង្គ​នាម «អញ្ជនៈ» និង​រាជធីតា​មួយ​អង្គ​នាម «កញ្ចនា» (មហេសី​របស់​ស្ដេច​សីហហនុ) ។ ព្រះអង្គ​ម្ចាស់​អញ្ជនៈ​បាន​ជា​ស្ដេច​នៃ​នគរ​ទេវទហៈ មាន​អគ្គមហេសី​នាម «យសោធរា» ប្រសូត​បាន​រាជបុត្រ​២​អង្គ​គឺ «សុប្បពុទ្ធ» និង «ទណ្ឌបាណិ» និង​ព្រះរាជបុត្រី​២​អង្គ​គឺ​ព្រះនាង «សិរីមហាមាយា» និង​ព្រះនាង «បជាបតិគោតមី» ។ ព្រះអង្គម្ចាស់​សុប្បពុទ្ធ ត្រូវ​បាន​ជ្រើស​តាំង​ជា​ស្ដេច​នគរ​ទេវទហៈ​បន្ត​ពី​ព្រះបិតា ទ្រង់​រៀប​អភិសេក​ជាមួយ​ព្រះនាង «បមិតា» ហើយ​ប្រសូត​បាន​ព្រះរាជធីតា​មួយ​អង្គ​នាម «យសោធរា (ពិម្ពា)» និង​រាជបុត្រ​មួយ​អង្គ​នាម «ទេវទត្ត» ។ ចំណែក​ព្រះនាង​សិរីមហាមាយា និង​ព្រះនាង​បជាបតិគោតមី បាន​ជា​ព្រះមហេសី​របស់​ស្ដេច​សុទ្ធោទនៈ ៕

 

អត្ថបទ​ពាក់ព័ន្ធៈ   មាគ៌ាជីវិត​នៃ​ព្រះពោធិសត្វ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, អរិយធម៌​ខ្មែរ and tagged , , , . Bookmark the permalink.

One Response to ព្រះរាជត្រកូល​ព្រះពុទ្ធ​សមណគោតម

  1. Carlos says:

    I read a lot of interesting content here. Probably you spend a lot of time writing, i know how to save you a lot of
    work, there is an online tool that creates unique,
    google friendly articles in minutes, just search
    in google – laranitas free content

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s