បសុសត្វ​អាច​ជួយ​ឲ្យ​វាលស្មៅ​លូតលាស់​ឡើង​វិញ​បន្ទាប់​ពី​ភ្លើង​ឆេះ

បសុសត្វ​អាច​ជួយ​ឲ្យ​វាលស្មៅ​លូតលាស់​ឡើង​វិញ​បន្ទាប់​ពី​ភ្លើង​ឆេះ

លទ្ធផល​នៃ​ការ​សិក្សា​អស់​រយៈពេល​១៤​ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា វាលស្មៅ​ដែល​ត្រូវ​បាន​បន្ស៊ី​ដោយ​គោក្របី​អាច​ដុះ​លូតលាស់​ឡើង​វិញ​ពី​ភ្លើង​ឆេះ​ មាន​ប្រសិទ្ធភាព​ជាង​វាលស្មៅ​ដែល​ការពារ​មិន​ឲ្យ​គោក្របី​ចូល ។ នៅ​ពេល​ដំបូង​នៃ​ការ​សិក្សា ទីតាំង​មិន​បាន​បន្ស៊ី​ជា​កន្លែង​ដែល​មិន​បាន​ឲ្យ​គោក្របី​ចូល​តាំង​ពី​ឆ្នាំ​១៩៣៦ មាន​សម្រាម​ស្មៅ​ស្ទើរ​តែ​២​ដង​ធៀប​នឹង​ទីតាំង​បន្ស៊ី ដោយ​សារ​សម្រាម​សក្ដានុពល​នៅ​ទីតាំង​បន្ស៊ី​ភាគ​ច្រើន​ត្រូវ​បាន​ស៊ី​ដោយ​គោក្របី ។ ការ​ដុត​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​ធ្វើ​នៅ​លើ​ទីតាំង​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៩៣ ហើយ​ការ​គ្រប​ដណ្ដប់​របស់​ស្មៅ ដង់ស៊ីតេ​ស្មៅ និង​ផលិតកម្ម​ជីវម៉ាស​ត្រូវ​បាន​វាស់​វែង​នៅ​ឆ្នាំ​២០០៥ ២០០៦ និង​២០០៧ ។ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្មៅ​រាតត្បាត​ឯកវត្ស​ (Cheatgrass) បាន​រុករាន​មួយ​ផ្នែក​ធំ​នៃ​ទីតាំង​មិន​បាន​បន្ស៊ី ដែល​ធ្វើ​ឲ្យ​ទីតាំង​ទាំង​នោះ​ងាយ​នឹង​ទទួល​រង​ភ្លើង​ឆេះ​នៅ​ពេល​អនាគត ។ ប៉ុន្តែ ស្មៅ​រាតត្បាត​ឯកវត្ស​មិន​ជា​បញ្ហា​ចំពោះ​ទីតាំង​ដែល​បាន​បន្ស៊ី​នោះ​ទេ ព្រោះ​ស្មៅ​ពហុវត្ស​ (Bunchgrass) មាន​ដើម​កំណើត​នៅ​ទីនោះ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ស្ទើរ​តែ​២​ដង​ធៀប​នឹង​ទីតាំង​មិន​បាន​បន្ស៊ី ។ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា សម្រាម​នៅ​ទីតាំង​មិន​បាន​បន្ស៊ី​បញ្ឆេះ​ភ្លើង​កម្ដៅ​ខ្លាំង​ជាង​ដែល​បាន​សម្លាប់​ស្មៅ​ពហុវត្ស​ ដែល​ជា​ហេតុ​អនុញ្ញាត​ឲ្យ​ស្មៅ​រាតត្បាត​ឯកវត្ស​ដុះ​លូត​លាស់​លឿន​ឡើង ៕

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA (Agricultural Research/Sept 2010)

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s