សញ្ញា​វិជ្ជមាន​សម្រាប់​ការ​​បន្ស៊ី​សត្វ​ក្រោយ​ភ្លើងឆេះ

គោ​ដាក់​បន្ស៊ី​នៅ​លើ​វាល​ស្មៅ Sagebrush នៅ​ភាគ​ខាងត្បូង​រដ្ឋ Oregon ក្បែរ​ភ្នំ Little Juniper Mountainគោ​ដាក់​បន្ស៊ី​នៅ​លើ​វាល​ស្មៅ Sagebrush នៅ​ភាគ​ខាងត្បូង​រដ្ឋ Oregon ក្បែរ​ភ្នំ Little Juniper Mountain

អ្នកវិទ្យាសាស្ត្រ​នៃ​សេវកម្ម​ស្រាវជ្រាវ​កសិកម្ម​ចំនួន ​២​រូប ​បាន​រក​ឃើញ​ថា វាល​ស្មៅ Wyoming Sagebrush អាច​ដាក់​បន្ស៊ី​គោ​បាន ហើយ​នៅ​តែ​អាច​ដាក់​បន្ស៊ី​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់​ពី​ភ្លើង​ឆេះ ប្រសិនបើ​អ្នក​ផលិត​ត្រួតពិនិត្យ​បសុសត្វ​របស់​ពួក​គេ​ដោយ​ប្រយ័ត្ន​ប្រយែង ។

អ្នកវិទ្យាសាស្ត្រ​ផ្នែក​វាលធំៗ លោក Jon Bates បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​នៅ​ភាគ​ខាងកើត Oregon (EOARC) នៅ​ក្រុង Burns រដ្ឋ Oregon មាន​ប្រសាសន៍​ថា «ជាធម្មតា​អ្នក​គ្រប់គ្រង​តែង​តែ​បញ្ចៀស​មិន​បន្ស៊ី​គោ​នៅ​តំបន់​ដែល​ភ្លើង​ឆេះ​២ ​រដូវ​បន្ទាប់​ពី​​ឆេះ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​សម្រាប់​វាលស្មៅ​ដែល​មាន​ស្ថានភាព​ល្អ មិន​មាន​ការ​ខុសគ្នា​ទេ​ក្នុង​ការ​លូត​លាស់​ឡើង​វិញ​របស់​ស្មៅ​នៅ​ពេល​ដែល​ដាក់​បន្ស៊ី​ភ្លាមៗ​បន្ទាប់​ពី​ភ្លើង​ចេះ» ។

នៅលើ​​វាល​ស្មៅ Sagebrush ធំៗ ភ្លើង​ព្រៃ​ឆេះ​ម្ដងម្កាល​គឺ​ជា​ផ្នែក​មួយ​នៃ​របប​ប្រវត្តិសាស្ត្រ​ដែល​​រំខាន​ដល់​សហគមន៍​រុក្ខជាតិ ហើយ​អ្នកគ្រប់គ្រង​ដី​​យក​តម្រាប់​តាម​ឋាមវន្ត​ទាំង​នេះ​ជាមួយ​នឹង​ការ​​គ្រប់គ្រង​ភ្លើង​ឆេះ ។ លោក Jon Bates ធ្វើ​ការងារ​ជាក្រុម​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វាលធំៗ​នៃ EOARC លោក Kirk Davies ដើម្បី​ពិនិត្យ​មើល​ពី​ការ​ខុស​គ្នា​នៃ​ការ​​លូតលាស់​ឡើង​វិញ​របស់​រុក្ខជាតិ​នៅ​កន្លែង​ដែល​ត្រូវ​បាន​ដាក់​បន្ស៊ី និង​មិន​ដាក់​បន្ស៊ី​បន្ទាប់​ពី​ភ្លើង​ឆេះ ។

អ្នកវិទ្យាសាស្ត្រ​ទាំង​២​រូប​នេះ​បាន​រៀបចំ​ផ្ទៃដី​សាកពិសោធន៍​​មួយ​ចំនួន​ទំហំ ​៥ អែកខ័រ ​នៅ​លើ​វាល​ស្មៅ​សម្រាប់​ពិសោធន៍​​ភាគ​ខាងជើង​ទំនាប Great Basin នៅ​ភាគ​ខាងកើត​រដ្ឋ Oregon ដែល​សម្បូណ៌​ទៅ​ដោយ​ស្មៅ Wyoming Sagebrush និង​ស្មៅ​ពហុវត្ស Bunchgrasses ។ ពួក​គេ​បាន​ដុត​ផ្ទៃដី​ស្មៅ​​ស្ទើរ​តែ​ទាំង​អស់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ឆ្នាំ​២០០២ ដែល​បាន​សម្លាប់​ស្មៅ Wyoming Sagebrush ស្ទើរ​តែ​ទាំង​អស់ បន្ទាប់​មក​សិក្សា​អំពី​​ប្រព័ន្ធ​គ្រប់គ្រង​ការ​បន្ស៊ី​ខុសៗ​គ្នា​ដែល​មាន​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ឡើង​វិញ​នៃ​ស្មៅ Wyoming Sagebrush និង​ស្មៅ​ពហុវត្ស Bunchgrasses ។

ផ្ទៃដី​រដូវក្ដៅ​ចំនួន ​៥ កន្លែង​​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​ឆ្នាំ​២០០៣ និង​២០០៤ ជា​ដើម​រដូវ​ក្ដៅ​ទី​មួយ​បន្ទាប់​ពី​ភ្លើង​ឆេះ និង​ជា​ពេល​ដែល​ស្មៅ​ទាំង​ ២ ​ប្រភេទ ​បាន​បញ្ចប់​ការ​លូតលាស់​សម្រាប់​រដូវ​ក្ដៅ ហើយ​ភាគ​ច្រើន​កំពុង​សំងំ ។ ផ្ទៃដី​រដូវ​ក្ដៅ​ចំនួន ​៥ កន្លែង​​ទៀត​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០០៤ និង​២០០៥ ជា​ដើម​ឆ្នាំ​ទី​២​បន្ទាប់​ពី​ភ្លើង​ឆេះ ។

ផ្ទៃដី​រដូវ​ផ្ការីក​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​ដើមខែ​ទៅ​ពាក់​កណ្ដាល​ខែ​ឧសភា មុន​ពេល​ដែល​ស្មៅ​ចាប់​ផ្ដើម​អភិវឌ្ឍ​បង្កើន​ផល ។ ផ្ទៃដី​ចំនួន ​៥​ កន្លែង​នៃ​ផ្ទៃដី​ទាំង​នេះ​ត្រូវ​បាន​បន្ស៊ី​នៅ​ឆ្នាំ​២០០៤ និង​២០០៥ ​នៅ​​ដើម​រដូវ​ដាំដុះ​ទី​ពីរ​បន្ទាប់​ពី​ភ្លើង​ឆេះ​នៅ​ឆ្នាំ​២០០២ ។ ផ្ទៃដី​ចំនួន ​៥​ កន្លែង​ទៀត​ត្រូវ​បាន​ដាក់​បន្ស៊ី​តែ​នៅ​​ឆ្នាំ​២០០៥​ ប៉ុណ្ណោះ គឺ​បី​ឆ្នាំ​បន្ទាប់​ពី​ភ្លើង​ឆេះ ដែល​យក​គំរូ​តាម​យុទ្ធសាស្ត្រ​​ជា​ច្រើន​ក្នុង​ការ​​ដាក់​បន្ស៊ី​ក្រោយ​ភ្លើង​ឆេះ​ដែល​មានស្រាប់​​បច្ចុប្បន្ន ។

ផ្ទៃដី​ចំនួន ​៥ កន្លែង ​ត្រូវ​បាន​ដុត ​ប៉ុន្តែ​មិន​បាន​​ដាក់​បន្ស៊ី​ទេ ហើយ​ផ្ទៃដី​ចំនួន​ ៥​ កន្លែង​ទៀត​ត្រូវ​បាន​រក្សា​ទុក​ដោយ​មិន​ដុត និង​មិន​ដាក់​បន្ស៊ី ។

គោ​ដែល​ដាក់​បន្ស៊ី​នៅ​ក្នុង​ផ្ទៃដី​ភ្លើង​ឆេះ​ត្រូវ​បាន​យក​ចេញ​បន្ទាប់​ពី​​ពួក​វា​ស៊ី​ស្មៅ​អស់ ៤០ ទៅ ៥០% ។ កម្រិត​បន្ស៊ី​នេះ​ត្រូវ​បាន​គេ​គិត​ថា ​​ជា​កម្រិត​មធ្យ ឬ​ខ្ពស់​ជាង​បន្តិច​នៃ​កម្រិត​មធ្យម​សម្រាប់​វាល​ស្មៅ Wyoming Sagebrush ។

អ្នកវិទ្យាសាស្ត្រ​ទាំង ​២​រូប ​បាន​ប្រមូល​ទិន្នន័យ​ពី​​គម្រប​បុស្បុក ដង់ស៊ីតេ ទិន្នផល​ប្រចាំ​ឆ្នាំ​នៃ​ស្មៅ Wyoming Sagebrush និង​ទិន្នផល​គ្រាប់​​ស្មៅ​ពហុវត្ស Bunchgrasses ពី​ផ្ទៃដី​ទាំង​ ៣០​ កន្លែង ។ ពួក​គេ​រក​ឃើញ​ថា រុក្ខជាតិ​លូត​លាស់​ក្រោយ​ភ្លើង​ឆេះ​មិន​មាន​ការ​ខុស​ប្លែក​គ្នា​គួរ​ឲ្យ​កត់​សម្គាល់​រវាង​ផ្ទៃដី​ដាក់​បន្ស៊ី និង​មិន​ដាក់​បន្ស៊ី​ទេ ។ លើស​ពី​នេះ ផ្ទៃដី​ដែល​ភ្លើង​ឆេះ មាន​គម្រប​ស្មៅ ដើម​ស្មៅ ទិន្នផល​ប្រចាំ​ឆ្នាំ និង​ទិន្នផល​គ្រាប់​ ចាប់​ពី​ឆ្នាំ​ទី​ពីរ ឬ​ទី​បី​បន្ទាប់​ពី​ភ្លើង​ឆេះ ច្រើន​ជាង​ផ្ទៃដី​ដែល​មិន​បាន​ដុត ។ អត្ថបទ​ដោយ Ann Perry មន្ត្រី​ព័ត៌មាន​នៃ​ ARS

បកប្រែ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/Nov-Dec 2010

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s