ការអភិវឌ្ឍន៍ចំណេះដឹងពីភូគព្ភសាស្រ្តនៅកម្ពុជា
កម្ពុជាត្រូវបានបែងចែកជាតំបន់ភូមិសាស្ត្រពីរខុសគ្នា គឺភូមិភាគឦសាន និងភូមិភាគនិរតី ដោយទំនាបទន្លេសាប ទន្លេមេគង្គ ដែលលាតសន្ធឹងពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ តាមបណ្តោយភូមិភាគកណ្តាលនៃប្រទេស ។ ទំនាបទន្លេសាបទន្លេមេគង្គ មានផ្ទៃដីមួយភាគបីនៃភូមិភាគកណ្តាល ។ ភូមិភាគឦសាន និងនិរតី រួមមានសិលាប្រែរូប (Metamorphic) សិលាកម្ទេចកំណ (Sedimentary) សិលាភ្នំភ្លើង និង សិលាម៉ាកម៉ា ដែលបង្កើតជាបាតគ្រឹះលាតសន្ធឹងក្នុងអំឡុងយុគសម័យ Precambrian និង Mesozoic ។ សិលាកម្ទេចកំណនៃយុគសម័យ Mesozoic ភាគច្រើនស្ថិតក្នុងដីទ្វីប ។ នៅលើផ្ទៃដីដ៏ធំនៃតំបន់សិលាបាតមានគ្របដណ្តប់ដោយសិលាបាសាល់ខ្ពង់រាប និងសិលាកម្ទេចកំណទន់នៃយុគសម័យ Neogene និង Quaternary ។ តំបន់ភូមិភាគកណ្តាលគឺជាតំបន់ដែលមានលក្ខណៈកំណត់ ដោយកម្រាស់ក្រាស់នៃសិលាកម្ទេចកំណនៃសម័យ Quaternary និងដោយភ្នំតូចៗនៅដាច់ឆ្ងាយពីគ្នា ។ គេកម្របានឃើញសិលានៃយុគស័យ Paleogene លេចចេញមកនៅលើផ្ទៃដីនៅកម្ពុជាណាស់ ។
ភូគព្ភសាស្រ្តកម្ពុជាក្នុងបរិបទតំបន់
កម្ពុជាស្ថិតនៅក្នុងប្លុកឥណ្ឌូចិន ជាមួយប្រទេសឡាវ និងវៀតណាម ។ ប្លុកឥណ្ឌូចិនស្ថិតជាប់នឹងប្លុកចិនខាងត្បូងនៅប៉ែកឧត្តរ និងប្លុកសាន-ថៃនៅប៉ែកបស្ចិម ។ តំបន់ព្រំដែននៃប្លុកនីមួយៗ មានក្រវ៉ាត់ពំនើងផ្នត់ អមដោយអង្គ ពំនើងផ្នត់បាក់ចូលខ្លាំង ។ ភូមិភាគនិរតី និងភូមិភាគកណ្តាល ស្ថិតនៅជាមួយក្រវ៉ាត់ពំនើងផ្នត់នៅសម័យកាល អាំងដូស៊ីន (Indosinian fold belt) ចន្លោះប្លុកឥណ្ឌូចិន និង ប្លុកសាន-ថៃ ។
សេចក្តីអធិប្បាយអំពីភស្តុតាងបច្ចុប្បន្ននៃចំណុចរ៉ែនៅកម្ពុជា
សកម្មភាពធ្វើអាជីវកម្មរ៉ែនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្វែងរុករកនៅឡើយ ។ នៅពេលដែលការស្វែងរុករករ៉ែកំពុងប្រព្រឹត្តទៅ គេបានរកឃើញរ៉ែដែលអាចមានសក្តានុពលពិតប្រាកដ ។ សេចក្តីពិពណ៌នាជាក់លាក់នៃការរុករកមានរៀបរាប់នៅពេលក្រោយក្នុងសេចក្តីណែនាំនេះ ។ សកម្មភាពអង្កេតភូគព្ភសាស្ត្រថ្មីៗដោយក្រុមការងាររួមគ្នាពីនាយកដ្ឋានភូភូគព្ភសាស្ត្រកម្ពុជា និង JICA វត្តមានរ៉ែមួយចំនួនត្រូវបានរកឃើញនៅក្បែរសិលាម៉ាកម៉ាក្នុងខេត្តសៀមរាប កំពត និងតាកែវ ។
សេចក្តីអធិប្បាយអំពីលោហភូគព្ភសាស្រ្តរបស់កម្ពុជា
អគ្គនាយកដ្ឋានធនធានរ៉ែនៃកម្ពុជា បានបោះពុម្ពផ្សាយកូនសៀវភៅស្តីពីវត្តមានធនធានរ៉ែ ក្នុងឆ្នាំ១៩៩៩ ដែលមានរាយស្រទាប់ និងវត្តមានរ៉ែលោហៈចំនួន ៦២ ។ ភាគច្រើន រ៉ែទាំងនេះមានពាក់ព័ន្ធនឹងប្រភពដើមនៃសកម្មភាពភ្នំភ្លើង ដូចជា ចង្អូរ (Vein) មានសារធាតុមាស ថ្ម (Skarn) មានសារធាតុមាស ទង់ដែង សំណ (Pb) ស័ង្កសី និង Porphyry មានសារធាតុមាស ម៉ូលីបដែន (Mo) ទង់ដែង ។ ថ្មភ្នំភ្លើងជាច្រើន តាំងពីថ្មក្រានីតកើតពីភ្នំភ្លើង (Rhyolites) ដល់ថ្មពពុះ និងក្រានីត ដល់ Serpentinite មានរាយពាសពេញប្រទេស ហើយមានភស្តុតាងថា ដោយមានវិធីសាស្ត្រមានបច្ចេកទេសជឿនលឿន ដែលយកមកប្រើនាពេលបច្ចុប្បន្ននៅកម្ពុជានោះនឹងមានរកឃើញវត្តមានរ៉ែបន្ថែមទៀត ។

DEM កម្ពុជា និងផែនទីរបាយសកម្មភាពភ្នំភ្លើង ម៉ូដែលខ្ពង់រាបលក្ខណៈឌីជីថល (Digital Elevation Model) ដែលបង្កើតឡើងពីទិន្នន័យ ASTER ដោយមានរបាយថ្មភ្នំភ្លើង

រូបភាពផ្កាយរណបមានពណ៌មិនពិត ដែលប្រើដើម្បីកំណត់រកស្រទាប់រ៉ែ រូបភាពមានពណ៌មិនពិត ដែលបង្កើតឡើងពីទិន្នន័យ ASTER ទាញយកក្នុងរដូវប្រាំង ។ ពណ៌ក្រហមបង្ហាញពីព្រៃក្រាស់នៅលើខ្ពង់រាប និងភ្នំ ផ្ទុយទៅវិញពណ៌បៃតងបង្ហាញពីស្មៅ ឬព្រៃគម្ពោត និងព្រៃរបោះនៅលើផ្ទៃដីរាបស្មើ ដែលភូគព្ភសាស្រ្តផ្ទៃរាបស្មើជាធម្មតាគឺជាកករ ឬក្រួសក្រហមចំនួនបួន
ផែនទីភូគព្ភសាស្រ្តបន្ថែមទៀតនឹងរួមបញ្ចូលតំបន់រ៉ែដែលមាន
យើងស្គាល់វាថាជាអង្គធាតុដែលកើតឡើងដោយសារភ្នំភ្លើង ត្រូវបានលាក់កំបាំងដោយកករមានសារ ធាតុបួនមុខនៅយុគថ្មី (Neogene) ហើយនៅក្នុងទូទាំងតំបន់កណ្តាល និងនៅព្រំប្រទល់ខេត្តរតនគីរី ដែលការឈានចូលនៃថ្មកើតដោយភ្នំភ្លើងនៅដាច់ឡែកនៃតំបន់ខេត្តមណ្ឌលគីរី លេចចេញជាខ្ពង់រាបនៅក្នុងផ្ទៃគ្របដណ្តប់កករ ។ ទាំងនេះត្រូវបានចាត់ថា មានសក្តានុពលសម្រាប់របកគំហើញលើស្រទាប់រ៉ែ ។ ជួរភ្នំក្រវាញនៃប៉ែកនិរតី និងតំបន់កណ្តាលក៏មានទីតាំងនៅតាមក្រវ៉ាត់ពំនើងផ្នត់នៅសម័យកាលអាំងដូស៊ីន (Indosinian fold belt) ដែលមានរ៉ែទង់ដែង (Sepon Copper)/មាស នៅប្រទេសឡាវ និងរ៉ែមាសចាទ្រី (Chatree Gold mine) នៅប្រទេសថៃ ។ ភ្នំទាំងនេះក៏ចាត់ថាជាតំបន់មានរ៉ែសម្រាប់រុករកផងដែរ ។
សេចក្តីសង្ខេបអំពីការធ្វើផែនទីភូគព្ភសាស្រ្ត និងព័ត៌មានបោះពុម្ភផ្សាយដោយអង្កេតភូគព្ភសាស្រ្ត
ក្នុងអំឡុងពេលជាង ១៥០ឆ្នាំ ភូគព្ភសាស្ត្រ ខនិជវិទ្យា និងវត្តមានខនិជរបស់កម្ពុជា ត្រូវបានសិក្សាម្តងម្កាល ដោយបភូគព្ភវិទូ និងអ្នករុករកសាសន៍បារាំង ចិន វៀតណាម និងខ្មែរ ។ ប៉ុន្តែ ប្រវត្តិសាស្ត្រចលាចលរបស់ប្រទេសក្នុងអំឡុងអន្តរកាលពីរដ្ឋអាណានិគមមកដល់ព្រះរាជាណាចក្រក៏បាននាំឱ្យមានទិន្នន័យ ដែលបានកត់ត្រា និងការធ្វើផែនទីចេញពីការងារពីមុនៗមក ត្រូវបានបំផ្លាញ ឬបាត់បង់ ។ ផែនភូគព្ភសាស្ត្រមួយចំនួន ក្នុងមាត្រដ្ឋាន ១.២០០០០០ ត្រូវបានរៀបចំឡើងដោយបារាំង ក្នុងឆ្នាំ១៩៧២ និង១៩៧៣ ហើយនៅមានវត្តមាននៅឡើយ ។ ក្នុងឆ្នាំ១៩៨៩ អង្កេតភូគព្ភសាស្ត្រនៃប្រទេសវៀតណាម កម្ពុជា និងឡាវ បានចងក្រងជាផែនទីភូគព្ភសាស្ត្ររបស់ប្រទេសទាំងបីក្នុងមាត្រដ្ឋាន ១.១០០០០០០ ដែលមានធ្វើបច្ចុប្បន្នភាពលើប៉ែកឦសាននៃកម្ពុជា ។ ដោយមានការងារបន្ថែមដូចរៀបរាប់ខាងលើ ការងារធ្វើផែនទីភាគច្រើនបានទាញចេញពីអង្កេតដែលធ្វើឡើងដោយក្រុមហ៊ុនឯកជន ។ ការងារទំនើបដំបូងត្រូវបានធ្វើឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ១៩៩៣ ។ ផែនទីភូគព្ភសាស្ត្រ និងផែនទីធនធានរ៉ែ របស់កម្ពុជា ក្នុងមាត្រដ្ឋាន ១.១ ៥០០០០០ ត្រូវបានរៀបចំឡើងរួមជាមួយកូនសៀវភៅកំណត់ពន្យល់ ដោយប្រើទិន្នន័យដែលមាននៅពេលនោះ ។ ក្នុងឆ្នាំ១៩៩៩ GDMR បានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារនេះឱ្យទៅជាកូនសៀវភៅមួយថ្មី ដោយបន្ថែមព័ត៌មានដែលប្រមូលបានចន្លោះឆ្នាំ១៩៩៥ និង១៩៩៧ ពីរបាយការណ៍រុករករបស់ក្រុមហ៊ុន ។ ធនធានធ្វើផែនទីភូគព្ភសាស្ត្រ ដែលមានសម្រាប់ដែនដីមានដូចតទៅ ៖
ផែនទីភូគព្ភសាស្រ្តបន្ថែម និងតំបន់រ៉ែដែលមាន
ការងារកំពុងដំណើរការធ្វើទំនើបកម្មលើការធ្វើផែនទីភូគព្ភសាស្ត្រ និងតំបន់សម្បទាននៅកម្ពុជា ។ ការងារនេះទទួលបានការជួយជ្រោមជ្រែងពីជំនាញការខាងក្រៅមកពី JICA ។ ភូគព្ភសាស្ត្រកម្ពុជាត្រូវបានគេដឹងថាមានរ៉ែលោហៈ រួមមាន សំណប៉ាហាំង ក្រូម ដែក ម៉ង់ហ្គាណែស ម៉ូលីបដែន (Molybdenum) ទង់ស្តែន (Tungsten) អាលុយមីញ៉ូម ទង់ដែង សំណ ស័ង្កសី ដែករ៉ា (Tin) និងមាស ។ រ៉ែឧស្សាហកម្ម ត្បូង និងថ្មមានសារធាតុរ៉ែ ក៏មានវត្តមានផងដែរ ។ មានស្រទាប់រ៉ែលោហៈ ដោយសារសកម្មភាពភ្នំភ្លើង រួមមានការជ្រាបចូលនៃកណសីលា និងការរលាយថ្មពពុះ ។ ស៊េរីសកម្មភាពកំណសីលាធំៗចំនួនបួន មានកំណត់រកឃើញនោះ គឺនៅដើមបឋមស័កមាន (Permia) នៅមជ្ឈស័ក (Triassic) នៅចុងមជ្ឈស័ក (Triassic) និង ក្រេតាស៊ុស (Cretaceous) មានដើមចុងស័ក (Paleogene) ។ ខនិជកម្មធំជាងគេបំផុតមាននៅចុងមជ្ឈស័ក (Triassic) គឺ ជុរ៉ាស៊ីក (Jurassic) ក្នុងតំបន់ប៉ែកឦសាន ។ ក្នុងយុគថ្មី (Neogene) ការពុកផុយរលួយនៃស្រទាប់រ៉ែចម្បងបួនមុខ បានបង្កើតឱ្យមានស្រទាប់អណ្តូងរ៉ែមាស និងដែករ៉ា (cassiterite) ។ ទោះបីជាមានការពុកផុយ និងការកកើតជាស្រទាប់រ៉ែខ្លាំងក្លាក្នុងអំឡុងសម័យកាលអាំងដូស៊ីន (Indosinian) និង ក្រេតាស៊ុស (Cretaceous) គ្មានអណ្តូងរ៉ែពាក់ព័ន្ធនឹងសម័យកាលនេះត្រូវបានរកឃើញនោះឡើយ ។ ថ្មពពុះនៃយុគថ្មី (Neogene) ដែលរ៉ែបួនមុខគ្របដណ្តប់លើផ្នែកនៃប៉ែកនិរតី និងភាគច្រើននៃប៉ែកបូព៌ានៃកម្ពុជា ។ ការពុកផុយនៃថ្មពពុះទាំងនេះ បានបង្កើតជាស្រទាប់កំណកបុកស៊ីត និង ម៉ង់ហ្គាណែស ។ ពាក់ព័ន្ធនឹងការផ្ទុះថ្មពពុះ មានលេចចេញនូវស្រទាប់អាលុយមីញ៉ូម អុកស៊ីត (Corundum) ហ្សៀកកុង និងត្បូងទទឹមនៅបាតគ្រាប់ថ្ម ហើយទាំងនេះជាប្រភពនៃអណ្តូងត្បូង ។

ថ្មផុស៊ីលដីឥដ្ឋកាបូណាត (Skarnized shale) ដោយមានសារធាតុដែកស៊ុលភីត (Pyrites) ខនិជកម្មលោហៈ ខេត្តតាកែវ

ថ្មបំលែងពីដីឥដ្ឋ និងឌីអុកស៊ីតស៊ីលីកូន ដោយមានសារធាតុដែកអ៊ីដ្រុកស៊ីត ខនិជកម្មមាស ខេត្តសៀមរាប
i can’t open ur source (http://www.gdmr.gov.kh/khmer/geology.html). Could u give me again!! Because i want use it for reference in my report!! Thanks,
The old site is down now maybe because of the split of the ministry. Here is the new site http://www.mme.gov.kh/administrator/gd-link-page.php?gd1=921 But I can’t find this article either.
thanks
I read a lot of interesting content here. Probably you spend
a lot of time writing, i know how to save you a lot of time,
there is an online tool that creates high quality, SEO friendly posts in minutes,
just search in google – laranitas free content
Márcia comentou em 10 de novembro de 2011 às 23:05. Adorei tudo! Gostei desse delineado marrom. Eu ri muito lembrando do episódio do Pica Pau.Julia, você poderia indicar um corretor de soacanrelhbs que não seja da Benefit? Acha que vale a pena comprar o lápis própria para sobrancelhas da MAC? E outra perguntinha, você recomenda os produtos da Artdeco? Obrigada desde já. =)
Ca s est une p*tain de serie! Je me regale a chaque tome. Meme si la tranche n est pas la meme on peut pas non plus demander la lune j admire le travail d Urban qui respecte ceux qui comme moi ont acheté les tomes a l epoque de la sandwicherie!