កិត្តិព្រឹទ្ធបណ្ឌិត

អត្ថន័យ​គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត»

លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា

ដើម្បី​បង្ហាញ​នូវ​សេចក្តី​កោត​សរសើរ និង​ដឹងគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ជាតិ ដែល​មាន​បុគ្គលភាព​ថ្លៃថ្នូរ​ល្អ​ប្រសើរ និង​មាន​មគ្គុទេសក៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកប​ដោយ​សេចក្តី​ថ្កុំថ្កើង ល្បីល្បាញ ហើយ​ស័ក្តិសម​ជា​ឥស្សរជន​ឆ្នើម​ជាន់​ខ្ពស់​របស់​ជាតិ និង​ដើម្បី​ជា​គំរូ​ប្រពៃ​ថ្លៃថ្លា​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ ក៏​ដូចជា ប្រជារាស្ត្រ​ទូទាំង​ប្រទេស ក្នុង​ការ​បណ្តុះ​នូវ​ស្មារតី និង​ឆន្ទៈ​ស្រឡាញ់​ការពារ​ទឹកដី និង​សន្តិភាព​ឱ្យ​បាន​ជា​ភិយ្យោភាព​នោះ ក្រុម​សមាជិក​ពេញ​សិទ្ធិ ឬ បណ្ឌិត​សភាចារ្យ (Academician) បាន​សម្រេច និង​ឯកភាព​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​ទ្រង់​ប្រោស​ប្រទាន​នូវ​គោរមងារ​ដល់​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជា​កិត្តិព្រឹទ្ធបណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ។

គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត (Kittipritthbindit)» ជា​គោរមងារ​ដ៏​ឧត្តុង្គឧត្តម ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ។ គោរមងារ​នេះ​ស្នើ​ប្រគល់​ជូន​វរជន​ខ្មែរ​ដែល​មាន​គុណ​បំណាច់ និង​ស្នាដៃ​ធំធេង​ចំពោះ​ប្រទេស​ជាតិ ក្នុង​ការ​ធ្វើ​ឱ្យ​រស់​ឡើង​វិញ និង​អភិវឌ្ឍ​នូវ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំង​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​វិស័យ​មនុស្សធម៌​ និង​សង្គមធម៌​ទៀត​ផង ។ គោរមងារ​នេះ​ត្រូវ​បាន​សម្រេច​ជ្រើស​រើស​ដោយ​សមាជិក​បណ្ឌិតសភា​ពេញ​សិទ្ធិ ឬ​បណ្ឌិតសភាចារ្យ (Academician) នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​ កម្ពុជា និង​ដោយ​មាន​ការ​ឯកភាព​ពាក្យពេចន៍​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​ដែរ ព្រម​ទាំង​ត្រូវ​បាន​ត្រាស់​បង្គាប់​ប្រគល់​ជូន​ដោយ​ព្រះ​មហាក្សត្រ​ព្រះ​ ករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​ព្រះប្រមុខរដ្ឋ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទៀត​ផង ។

កិត្តិព្រឹទ្ធបណ្ឌិត បាន​ផ្សំ​បង្កើត​ពី​ពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត

  • កិត្តិ ជា​នាមសព្ទ មាន​ន័យ​ថា សេចក្តី​រុងរឿង​ដ៏​មហាប្រសើរ សេចក្តី​ថ្កុំថ្កើង ភាព​ល្បីល្បាញ ។
  • ព្រឹទ្ធ ជា​គុណនាម មាន​ន័យ​ថា ដែល​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​វ័យ វឌ្ឍនាការ​ខាង​កិរិយា​មារយាទ ឬ ខាង​គំនិត​ដែល​គិត​វែង​ឆ្ងាយ ហើយ​ប្រកប​ដោយ​គុណធម៌ ។
  • បណ្ឌិត ជា​នាមសព្ទ​មាន​ន័យ​ថា អ្នកប្រាជ្ញ អ្នក​មាន​ប្រាជ្ញា​ឈ្លាសវៃ អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ អ្នក​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គុណធម៌ 

លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជា​ ឥស្សរជន​ជាន់​ខ្ពស់​មួយ​រូប​របស់​ជាតិ ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ និង​ទេព​កោសល្យ​ទូលំ​ទូលាយ ។ លោក​ជំទាវ​បាន​ចូលរួម​ចលនា​កង​កម្លាំង​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​តាំង​ពី​ ក្នុង​វ័យ​១៦​ឆ្នាំ ហើយ​រហូត​ដល់​បច្ចុប្បន្ន លោកជំទាវ​បាន​បង្កើត​ស្នាដៃ​ឧត្តុង្គ​ឧត្តម ជូន​ជាតិ​មាតុភូមិ​ទាំង​ក្នុង​វិស័យ​មនុស្សធម៌ និង​សង្គម-វប្បធម៌ ។ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជា​ឥស្សរជន​ជាន់​ខ្ពស់​មួយ​រូប​ដែល​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ដោយ​បាន​ទទួល​គ្រឿង​ឥស្សរិយយស «ជាតូបការ» ពី​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត «សម្តេច​ព្រះមហាក្សត្រី​យានី ព្រះ​ស៊ីសុវត្ថិមុនីវង្ស​កុសុមៈ​នារីរ័ត្ន» ពី​ព្រះវររាជ​បិតា​ជាតិ​ខ្មែរ ។ លើស​ពី​នេះ លោកជំទាវ​ជា​ឥស្សរជន​មួយ​រូប​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ៖

ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១០: សញ្ញាបត្រ​បណ្ឌិត​កិតិ្តយស ផ្នែក​អប់រំ ពី​សាកល​វិទ្យាល័យ ស៊ីឡា សាធារណរដ្ឋ​កូរ៉េ ។

ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៩: ពានរង្វាន់​វេទិកា​ភាព​ជា​អ្នកដឹកនាំ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយ​តប​មេរោគ​អេដស៍​ និង​ការ​អភិវឌ្ឍ ប្រគល់​ដោយ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​នាម​ជា​វេទិកា​ភាព​ជា​អ្នកដឹកនាំ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក និង​យូអិនអេដ ។

ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០០៩: សញ្ញាបត្រ​បណ្ឌិត​កិតិ្តយស ផ្នែក​អក្សរសាស្រ្ត ពី​សាកល​វិទ្យាល័យ ជេជូរ សាធារណរដ្ឋ​កូរ៉េ ទទួល​ស្គាល់​នូវ​សេវាកម្ម ដែល​ជា​ភ្លើង​បំភ្លឺ​ដ៏​មហិមា ដែល​បាន​ផ្តល់​ជូន​ជាតិ​មាតុភូមិ នៅ​ក្នុង​ការ​ស្វែង​រក​សន្តិភាព និង​ក្តី​ស្រឡាញ់​អាណិត​អាសូរ​ដល់​មនុស្ស​ជាតិ ។

ថ្ងែទី​០៣ ខែ​មិថុនា ឆ្នាំ​២០០៩: សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​សេដ្ឋកិច្ច ពី​សាកល​វិទ្យាល័យ​ស្រ្តី​សេអ៊ូល ទទួល​ស្គាល់​ពី​ស្នាដៃ​នៃ​ការ​ចូល​រួម​ដ៏​វិសេស​វិសាល​នៅ​ក្នុង​ការងារ​ កាកបាទ​ក្រហម​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកជំទាវ​ទៅ​លើ​កិច្ចការ និង​សិទ្ធិ​ស្រ្តី ។

ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០០៨: សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សធម៌ ​ពី​សាកល​វិទ្យាល័យ​កម្ពុជា ទទួល​ស្គាល់​ស្នាដៃ​ពី​ការ​បេ្តជ្ញាចិត្ត និង​ភក្តីភាព​ចំពោះ​សកម្មភាព​មនុស្សធម៌ ។

ឆ្នាំ​២០០៤: មេដៃ​កិត្តិយស កាកបាទ​ក្រហម​ថេហ្គូន (Red Cross Grand Order of Taegung) ពី​កាកបាទ​ក្រហម​ជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ ។

ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ក្នុង​វិស័យ​មនុស្សធម៌ សង្គម វប្បធម៌ និង​ការ​ដឹកនាំ​របស់​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដូច​បាន​លើក​ឡើង​ខាងលើ​ ក្រុម​សមាជិក​ពេញសិទ្ធិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថា​ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ពិត​ជា​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ទទួល​​បាន​នូវ​គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត» ​នេះ​ណាស់ ៕

ប្រភពៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិជនសំខាន់, វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s