ចិត្ត​ល្អ ក្រ​មិន​យូរ

និយមន័យៈ កុសល​ចិត្ត​នាំ​មក​នូវ​ភោគសម្បត្តិ ។

អត្ថាធិប្បាយ

មនុស្ស​ចិត្ត​ល្អ ពេល​នេះ​លោក​សំដៅ​យក​មនុស្ស​ដែល​មាន​ចិត្ត​ជា​កុសល ចិត្ត​ជា​បុណ្យ គឺ​មនុស្ស​ដែល​មានសីល ។ មនុស្ស​ដែល​មាន​សីល​គឺ​មនុស្ស​ល្អ​ទាំង​ចិត្ត ល្អ​ទាំង​វាចា ល្អ​ទាំង​សកម្មភាព គ្រប់​កាយវិការ គ្រប់​សកម្មភាព​របស់​គេ​ល្អ​ទាំង​អស់ ។

មនុស្ស​ប្រភេទ​នេះ ទោះ​តាំង​នៅ​ទីណា ឬ​ទៅ​ទីណា​ក៏​ជាទី​ចូល​ចិត្ត​ស្រលាញ់​រាប់អាន​ពី​សំណាក់​មហាជន​ផង​ទាំង​ពួង ។ ការ​ដែល​មាន​ញាតិ​មិត្ត​ស្រលាញ់​រាប់អាន​ច្រើន ឈ្មោះ​ថា​មាន​លាភ​ដ៏​ប្រសើរ​ក្រៃលែង ។ កាលបើ​មាន​លាភ​ហើយ គេ​ក៏​មាន​អ្វីៗ​ដែល​អាច​ឲ្យ​គេ​រស់​នៅ​បាន​សុខ​ស្រួល ។ ពីព្រោះ​បើ​គេ​ខ្វះខាត​អ្វីៗ ក៏​មាន​ញាតិ​មិត្ត​ជួយ​ឧបត្ថម្ភ​ផ្ចុងផ្ដើម​ដល់​គេ​ដែរ ។ កាល​បើ​មាន​គេ​ជួយ​ទំនុក​បម្រុង​បែប​នេះ​ហើយ តើ​មាន​អ្វី​ឲ្យ​គេ​ក្រ​ទៀត ? សម​ដូច​ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា «សីលេន ភោគសម្បទា» ភោគសម្បត្តិ​កើត​ឡើង​ក៏​ព្រោះ​សីល គឺ​ចិត្ត​ល្អ​ហ្នឹង​ឯង ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s