លាញ​ធន ស្កុន​ប្រាណ

អត្ថាធិប្បាយ

«លាញ» ជា​ពាក្យ​ខ្មែរ​បុរាណ គេ​មិន​សូវ​យក​មក​និយាយ​ក្នុង​គ្រា​ឥឡូវ​នេះ​ទេ ។ ពាក្យ​នេះ​មាន​ន័យ​ថា «ខូច វិនាស អន្តរាយ» ។

«ស្កុន» មាន​ន័យ​ថា «ទើសទាក់ ឧបសគ្គ ស្ទះ​ដំណើរ» ។ កាល​ណា​យើង​យល់​ពាក្យ​ពីរ​ម៉ាត់​នេះ​ហើយ ប្រហែល​ជា​យើង​អាច​យល់​ន័យ​សុភាសិត «លាញ​ធន ស្កុន​ប្រាណ» ទាំងមូល​បាន​យ៉ាង​ងាយ ។

ទ្រព្យសម្បត្តិ​ហើយ​និង​ប្រាក់កាស​ដែល​យើង​ធ្លាប់​មាន កាលណា​យើង​ចាយវាយ​ឥត​សណ្ដាប់​ធ្នាប់ ខ្ជះខ្ជាយ ខ្វះ​ការ​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ ទ្រព្យ​ទាំង​នោះ​នឹង​ «លាញ» រលីង ។ បន្ទាប់​មក (កាល​ណា​អស់​ធនធាន​រលីង​ហើយ) យើង​មុខ​ជា «ស្កុន​ប្រាណ» មិន​ខាន ។ ចង់​ធ្វើ​អ្វី ក៏​ធ្វើ​មិន​កើត ព្រោះ​ខ្វះ​ទុន ចង់​ធ្វើ​ដំណើរ ទៅ​រក​ស៊ី​នៅ​ទីណា ក៏​ទៅ​មិន​កើត ព្រោះ​ខ្វះ​ថ្លៃ​យានជំនិះ ។ នេះ​ឯង​ដែល​លោក​ហៅ​ថា «ស្កុន» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s