ការ​ច្នៃប្រឌិត​ដែល​អាច​បំបាំង​រាងកាយ​ពី​មូស

បន្ទះ Kite នេះ​នឹង​ជួយ​បំបាំង​រាងកាយ​របស់​លោកអ្នក​ពី​មូសបន្ទះ Kite នេះ​នឹង​ជួយ​បំបាំង​រាងកាយ​របស់​លោកអ្នក​ពី​មូស

ប្រហែល​ជា​ដល់​ពេល​ត្រូវ​បំភ្លេច​ថ្នាំបាញ់​មូស ធូប​មូស ឬ​ថ្នាំ​លាប​ពេញ​ខ្លួន​ដើម្បី​ដេញ​មូស​ចោល​ហើយ​មើល​ទៅ ។ អ្នកស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​វិធី​ធ្វើ​ឲ្យ​មូស​លែង​មក​រំខាន​យើង​ទៀត​ហើយ ។

ក្រុមស្រាវជ្រាវ​បាន​អភិវឌ្ឍ​បន្ទះ Kite ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​បំបាំង​ខ្លួន​គេច​ចេញ​ពី​មូស ។ បន្ទះ Kite នេះ ដែល​អាច​ពាក់​ភ្ជាប់​ជាមួយ​ខោអាវ រាំង​ខ្ទប់​សមត្ថភាព​ញាណ​របស់​មូស​ក្នុង​ការ​ចាប់​យក​ឧស្ម័ន​កាបូនិក​ដែល​ជា​មធ្យោបាយ​ចម្បង​របស់​វា​ក្នុង​ការ​ស្វែងរក​ខាំ​មនុស្ស ។ បន្ទះ Kite អាច​រាំង​ខ្ទប់​សមត្ថភាព​ញាណ​របស់​មូស​បាន​រហូត​ដល់​ទៅ​៤៨​ម៉ោង ។

ជា​ធម្មជាតិ ផលិតផល​ថ្មី​នេះ​មាន​ប្រយោជន៍​ពេល​ចេញ​ក្រៅ​ផ្ទះ​នៅ​រដូវ​ក្ដៅ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​បណ្ដាល​មក​ពី​មូស​ដទៃ​ទៀត​ផង​ដែរ ដូចជា ជំងឺ​គ្រុនឈាម និង​ជំងឺ West Nile ជាដើម ។

រូប​នេះ​បង្ហាញ​ពី​ញាណ​រក​ឃើញ​របស់​មូស​ពេល​គ្មាន​បន្ទះ Kite និង​មាន​បន្ទះ Kiteរូប​នេះ​បង្ហាញ​ពី​ញាណ​រក​ឃើញ​របស់​មូស​ពេល​គ្មាន​បន្ទះ Kite និង​មាន​បន្ទះ Kite

បន្ទះ Kite ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ប៉ុន្តែ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​សហការ​ជាមួយ​មូលនិធិ​បៀល និង​មេលីនដា​ហ្គេត (Bill and Melinda Gates Foundation) និង​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋ​អាមេរិក ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​យ៉ាងច្រើន​ចំពោះ​គម្រោង​បន្ទះ Kite នេះ​នៅ​លើ​វេបសាយ​ចាប់​តាំង​ពី​ផ្ដើម​ដំបូង និង​បាន​ទទួល​ថវិកា​លើស​ពី​គោលដៅ ៧៥០០០​ដុល្លា តែ​ក្នុង​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ។ យុទ្ធនាការ​រៃអង្គាស​ថវិកា​នៅ​សល់​រយៈពេល​៣៧​ថ្ងៃ​ទៀត ប៉ុន្តែ​បាន​ទទួល​ថវិកា​ចំនួន​ប្រហែល ១៥៩០០០​ដុល្លា​រួច​ទៅ​ហើយ ។

សូម​កុំ​អាល​បោះ​ថ្នាំ​ដេញ​មូស​របស់​លោកអ្នក​ចោល​អី ! គួរ​ឲ្យ​ស្ដាយ ផលិតផល​នេះ​មិន​ទាន់​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ ។ វា​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​មុន​នឹង​អាច​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក (និង​នៅ​ទូទាំង​ពិភពលោក) បាន ។

បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​កំពុង​តែ​កំណត់​គោលដៅ​ទី​ពីរ គឺ​អង្គាស​ថវិកា​ឲ្យ​បាន ១៧៥០០០​ដុល្លា ដើម្បី​ជួយ​ពង្រីក និង​ជំរុញ​ការ​ធ្វើ​តេស្ត​សាកល្បង​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​ផលិត និង​ការ​អភិវឌ្ឍ​ប្រសិទ្ធភាព​តម្លៃ​នៃ​គម្រោង​ស្រាវជ្រាវ​នេះ ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Couriermail ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៣

 
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in រឿងរ៉ាវទាន់កាល, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s