ម៉ាស៊ីន​ញែក​គ្រាប់​ទទួល​បាន​ការ​ពេញ​និយម​ថ្មី

ជំនួយការ​ជីវសាស្ត្រ​កញ្ញា Anne Berry ចាក់​បញ្ចូល​ស្រូវ​សាលី​ទៅ​ក្នុង​ធុង​ជីឡៅ​នៃ​ម៉ាស៊ីន​ញែក​ពណ៌​រូបភាព ។ ម៉ាស៊ីន​ថត​អភិវឌ្ឍ​ដោយ ARS នៅ​ពី​ក្រោយ​កញ្ញា Anne Berry ថត និង​ដំណើរការ​រូបភាព​ពណ៌​នៃ​គ្រាប់​ស្រូវ​សាលី​នីមួយៗ​នៅ​ពេល​វា​ធ្លាក់​ចុះ​ផុត​ចង្អូររអិល ។ បន្ទាប់​មក គ្រាប់​ស្រូវ​សាលី​ត្រូវ​បាន​ញែក​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ពណ៌ និង​ទម្លាក់​ទៅ​ក្នុង​ធុង​ណា​មួយ​ចំនួន​ពីរ​ដាច់​ពី​គ្នា​ស្ថិត​នៅ​ជើង​ម៉ាស៊ីន

ម៉ាស៊ីន​ញែក​គ្រាប់​សាមញ្ញ​ថោក​ផ្អែក​លើ​រូបភាព​ពណ៌​កំពុង​តែ​ជួយ​ជម្រើសវិទូ​រុក្ខជាតិ និង​អ្នក​ដទៃ​ទៀត​ឲ្យ​ញែក​គ្រាប់​ដែល​ពួក​គេ​ចង់​បាន​ចេញ​ពី​គ្រាប់​ដែល​គេ​មិន​ចង់​បាន ដោយ​មាន​កម្រិត​ជាក់លាក់​ខ្ពស់ ។

វិស្វករ​កសិកម្ម​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Thomas C. Pearson មាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ធញ្ញជាតិ និង​សុខភាព​សត្វ​របស់ ARS នៅ​ក្រុង Manhattan រដ្ឋ Kansas បាន​អភិវឌ្ឍ​ម៉ាស៊ីន​ញែក​ប្រភេទ​នេះ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​កម្មន្តសាលកម្ម​ជាតិ​នៅ​ក្រុង Lincoln រដ្ឋ Nebraska ។ ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ម៉ាស៊ីន​នេះ​ទៅ​ឲ្យ​អតិថិជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​ដទៃ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ។

នៅ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង ម៉ាស៊ីន​ញែក​ខ្នាត​តូច​អាច​យួរ​បាន​នេះ ជា​ម៉ូដែល​សាមញ្ញ​និង​លឿន​ជាង​ម៉ាស៊ីន​រូបភាព​ដទៃ​ទៀត ដែល​លោក Thomas C. Pearson បាន​អភិវឌ្ឍ​នៅ​ឆ្នាំ​២០០៩ បែងចែក​យ៉ាង​លឿន​នូវ​ភាព​ខុស​គ្នា​នៃ​គ្រាប់​ស្រូវ​សាលី​ពណ៌​ក្រហម និង​គ្រាប់​ស្រូវ​សាលី​ពណ៌​ស​ដោយ​មាន​កម្រិត​ភាព​ជាក់លាក់ ៩៨,៦% ។ លោក Thomas C. Pearson មាន​ប្រសាសន៍​ថា «ជម្រើសវិទូ​បង្កាត់​ស្រូវ​សាលី​សម្រាប់​ធ្វើ​នំប៉័ង​ពូជ​ពណ៌​ក្រហម និង​ពណ៌​ស​ដើម្បី​ផ្ទេរ​ព័ត៌មាន​លក្ខណៈ​ចរិត (Traits) ពី​មួយ​ទៅ​មួយ ។ ស្រែ​ធ្វើការ​សាកល្បង​ត្រូវ​បាន​ដាំ​ដោយ​ស្រូវ​សាលី​ពណ៌​ក្រហម និង​ពណ៌​ស ។ នៅ​ពេល​ប្រមូលផល គ្រាប់​ស្រូវ​សាលី​ត្រូវ​តែ​ញែក​បំបែក​ចេញ​ពី​គ្នា» ។

ម៉ាស៊ីន​ញែក​ក៏​មាន​ជំនាញ​ក្នុង​ការ​ញែក​បំបែក​ឆ្មៃ​ពណ៌​ក្រហម​ពី​ឆ្មៃ​ពណ៌​ត្នោត និង​ស្រូវ​បាឡេ​ពី​ស្រូវ​សាលី Durum ផង​ដែរ ។

លោក Thomas C. Pearson ពន្យល់​ថា ឆ្មៃ​ពណ៌​លឿង​ត្រូវ​បាន​ប្រើ​ដូចជា​គ្រាប់​ល្ង​ជា​គ្រឿង​លម្អ​មាន​រសជាតិ​ស្នូលគ្រាប់ (Nut) នៅ​លើ​នំប៉័ង និង​ចំណី​ធ្វើ​ដោយ​ដុត​ដទៃ​ទៀត ឆ្មៃ​ពណ៌​ត្នោត​ត្រូវ​បាន​ប្រមូលផល​ដើម្បី​ចម្រាញ់​យក​ប្រេង​របស់​វា ។ ម៉ាស៊ីន​ញែក​នេះ​មាន​កម្រិត​ភាព​ជាក់លាក់ ៩៤% នៅ​ពេល​ចាប់​រក​គ្រាប់​ឆ្មៃ​ពណ៌​លឿង​ពី​គ្រាប់​ពណ៌​ត្នោត​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​របស់​លោក Thomas C. Pearson ។

ដើម​ស្រូវ​បាឡេ​ជួនកាល​ក្លាយ​ជា​របស់​ ឬ​ជា​អ្នកស្ម័គ្រ​ចិត្ត​ដែល​គេ​មិន​ត្រូវការ​នៅ​ក្នុង​ជួរ​សាកល្បង​ក្បែរខាង​នៃ​ស្រូវ​សាលី Durum ។ ប្រព័ន្ធ​ម៉ាស៊ីន​ញែក​ចាប់​រក​គ្រាប់​ស្រូវ​សាលី​ដោយ​មាន​កម្រិត​ភាព​ជាក់លាក់ ៩៣% នេះ​បើ​យោង​តាម​របាយការណ៍​របស់​លោក Thomas C. Pearson ។

ម៉ាស៊ីន​ញែក​នេះ​ក៏​មាន​ភារកិច្ច​សំខាន់ៗ​ដទៃ​ទៀត​ផង​ដែរ ។ ឧទាហរណ៍ គ្រាប់​ស្មៅ​មាន​កំណើត​ដើម​ក្នុង​ស្រុក ដែល​ត្រូវ​ការ​ចាំបាច់​សម្រាប់​ដាំដុះ​នៅ​លើ​ដី​សាធារណៈ​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​ញែក​បំបែក​យក​ចេញ​នូវ​គ្រាប់​ពូជ​ស្មៅ​ដទៃ​ទៀត​ដែល​មិន​ត្រូវការ ។ ជម្រើសវិទូ​សណ្ដែក​និង​សណ្ដែក​បារាំង​ដ៏​ចម្បង​មួយ​នៃ​កសិដ្ឋាន​បន្លែ​នានា​ប្រើប្រាស់​ម៉ាស៊ីន​ញែក​នេះ​ដើម្បី​ជ្រើស​យក​ចេញ​នូវ​គ្រាប់​ដែល​បាក់បែក ។ ជម្រើសវិទូ​រុក្ខជាតិ​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​នេះ​ដើម្បី​ចាប់​យក​ ឬ​បោះចោល​សណ្ដែក​បារាំង​មាន​ស្នាម​អុច ឬ​ទាត់​ចោល​គ្រាប់​ស្រូវ​សាលី​ដែល​មាន​ពណ៌​កើត​ជំងឺ Fusarium Head Blight ជា​ជំងឺ​ខាតបង់​ថវិកា​ច្រើន​ចំពោះ​ស្រូវ​សាលី និង​ស្រូវ​បាឡេ ។

ម៉ាស៊ីន​ញែក​មាន​ទំហំ ៣​ហ៊្វូត x ១​ហ៊្វូត x ៣​ហ៊្វូត ចាប់​ភ្ជាប់​ពី​លើ​ជើង​មាន​កង់ អាច​ចល័ត​បាន​យ៉ាង​ងាយ​ពី​កន្លែង​ធ្វើការ​មួយ​ទៅ​កន្លែង​មួយ ។ គ្រាប់​មិន​ទាន់​ញែក​ត្រូវ​បាន​ដាក់​នៅ​លើ​ធុង​ជីឡៅ​ញ័រ​មួយ និង​ចាប់​ផ្ដើម​រអិល​ចុះ​តាម​ចង្អូររអិល​ណា​មួយ​នៃ​ចង្អូរ​ចំនួន​បី ។ បន្ទាប់​ពី​គ្រាប់​ធ្លាក់​ចុះ​នៅ​ចុង​បញ្ចប់​នៃ​ចង្អូររអិល ម៉ាស៊ីន​ថត​ពណ៌​បំពាក់​ដោយ​សិនស័រ​រូបភាព​មួយ​ចាប់​យក​រូបភាព និង​បញ្ជូន​វា​តាម​រយៈ​បន្ទះ​សៀគ្វី​មួយ​ទៅ​កាន់​ឈីប​ដើម្បី​ដំណើរការ ។

ឈីប​នោះ​ប្រើ​ទិន្នន័យ​ដែល​បាន​បញ្ចូល​កម្មវិធី​រួច​ស្រេច​ដើម្បី​កំណត់​ថា​តើ​វាយនភាព​ផ្ទៃ​គ្រាប់ និង​តម្លៃ​ពណ៌​ក្រហម ត្រួយចេក និង​ខៀវ មាន​ភាព​កៀក​ជិត​ពណ៌​គ្រាប់​ដែល «ទទួល​យក​បាន» ឬ​ជា​ពណ៌​គ្រាប់​ដែល​ត្រូវ «ទាត់​ចោល» ។ គ្រាប់​ដែល​ដូច​គ្នា​នឹង​គ្រាប់ «ទាត់​ចោល» ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​រយៈ​ខ្យល់​បាញ់​ពី​វ៉ាល់ខ្យល់​មួយ ចូល​ទៅ​ក្នុង​ក្នុង​ធុង​គ្រាប់​ទាត់​ចោល នៅ​ពេល​ដែល​គ្រាប់​ត្រូវ​យក​ធ្លាក់​យ៉ាង​ល្អ​ទៅ​ក្នុង​ធុង​គ្រាប់​ទទួល​យក​បាន ។

ការ​ស្រាវជ្រាវ​របស់​លោក Thomas C. Pearson ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​បោះពុម្ព​នៅ​ក្នុង​ទស្សនាវដ្ដី​វិស្វកម្ម​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម (Applied Engineering in Agriculture) ទស្សនាវដ្ដី​កុំព្យូទ័រ និង​អេឡិចត្រូនិក​ក្នុង​វិស័យ​កសិកម្ម (Computers and Electronics in Agriculture) និង​ទស្សនាវដ្ដី​ការ​វាស់វែង​និង​ការ​កំណត់​អត្តចរិត​ម្ហូបអាហារ (Food Measurement and Characterization) ។ អត្ថបទ​ដោយ Marcia Wood មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/July 2013

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s