ដំណើរ​វិល​ត្រលប់​នៃ​រូបចម្លាក់ «បនទេវៈ»

រូប «បនទេវៈ​លុតជង្គង់» បាន​ដាក់​តាំងនៅ​សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតែន ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ខែមិថុនា ឆ្នាំ​២០១៣ ។ រូបថត: សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតែន

បន្ទាប់​ពី​ចាក​ចេញពី​មាតុភូមិ​កំណើត​អស់​រយៈពេល​ជាង ៤០​ឆ្នាំ រូបចម្លាក់ «បនទេវៈ​លុតជង្គង់» ដែល​បាន​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១០ ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតែន​ប្រគល់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៣ ។

រូបចម្លាក់​នោះ ត្រូវ​បាន​នាំ​យក​ទៅ​ជួល​ជុល​នៅ​សារមន្ទីរ​ជាតិ រួច​បញ្ជូន​ទៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាទី​ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ដល់​កិច្ចប្រជុំ​គណកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ។ ការ​ប្រគល់​រូបចម្លាក់​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ហើយ​ប្រទេស​កម្ពុជា​គួរតែ​ចាប់​យក​អត្ថប្រយោជន៍​តាម​រយៈ​ដំណើរ​វិល​ត្រលប់​មក​នេះ ។ ប៉ុន្តែ​ទន្ទឹម​ពេល​ដែល​វា​មាន​សារសំខាន់​ដែល​ប្រទេស​កម្ពុជា​បង្ហាញ​អំពី​ភាព​ជោគជ័យ​នៃ​ការ​វិល​ត្រលប់​នៃ​រូបចម្លាក់​ទាំង​ពីរ​នេះ វា​ក៏​មាន​សារសំខាន់​ដែល​យើង​សម្រេច​បាន​នូវ​ដំណើរ​វិល​ត្រលប់​នេះ ។ ការ​បញ្ជូន​រូបចម្លាក់​នេះ​ត្រលប់​ទៅ​កន្លែង​ដើម​វិញ នឹង​ក្លាយជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្ដាររ​អតីតកាល​របស់​ខ្លួន ។ ពិតប្រាកដ​ណាស់ ដំណើរ​វិល​ត្រលប់​នៃ​រូបចម្លាក់​ទាំង​ពីរ​នេះ នឹង​នាំ​មក​នូវ​អត្ថន័យ​ជា​និមិត្តរូប​ដ៏​អស្ចារ្យ ដែល​ប្រជាជន​កម្ពុជា​បាន​តស៊ូ​ដ៏​យូរអង្វែង​ក្នុង​ការ​ស្វែង​យល់ និង​ដោះស្រាយ​នូវ​អតីតកាល​របស់​ខ្លួន ។

រូបចម្លាក់ «បនទេវៈ​លុតជង្គង់» ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៣ តាម​ជើងហោះហើរ Dragon Air

ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​ព្រឹត្តិការណ៍​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដូច​ជា សម័យកាល​អង្គរ​ដ៏​រុងរឿង និង​សម័យកាល​ជា​ច្រើន​ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ។ ប្រទេស​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍ និង​អំពើ​យង់ឃ្នង​ជា​ច្រើន ដែល​ផ្ទុយ​ទៅ​នឹង​អតីតកាល​ក្នុង​សម័យ​អង្គរ​ដ៏​ស្រស់​ផូរផង់​របស់​ខ្លួន ។ ព្រឹត្តិការណ៍​ទាំងនេះ បាន​បំផ្លាញ​ដល់​សរសៃ​ឈាម​សង្គម​កម្ពុជា ក្រៅពី​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស ។ ទន្ទឹម​ពេល​ដែល​ការ​លួច​ប្លន់​ខុសច្បាប់ និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​មួយ​ផ្នែក​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​នេះ ការ​លួច​ប្លន់​ខុស​ច្បាប់ និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​នោះ​បាន​គំរាមកំហែង​ដល់​អត្តសញ្ញាណ​វប្បធម៌ ។ សូម្បី​តែ​សព្វថ្ងៃ វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​ប្រឈម​នឹង​ហានីភ័យ​នៃ​ការ​លួច​ប្លន់ និង​ការ​លក់​នៅ​ទីផ្សារ​ខុស​ច្បាប់ ។

ការ​ជួសជុល​រូបចម្លាក់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​ការ​ជួសជុល​នេះ​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៣ ហើយ​បាន​ដឹក​ទៅ​កាន់​វិមាន​សន្តិភាព

បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​តែ​ងើបឡើង​ចេញពី​ភាព​ភ័យ​ខ្លាច​នៃ​អតីតកាល​របស់​ខ្លួន តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​យន្តការ​ផ្សេងៗ ។ ការ​ផ្តន្ទាទោស​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​កម្មវិធី​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នៅ​តាម​ជនបទ ។ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​ច្បាប់​ប្រទេស​កម្ពុជា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កំពុង​តែ​ខិតខំ​នាំ​យក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នេ​របប​ខ្មែរក្រហម ។ ក្រៅពី​នេះ កម្មវិធី​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍ បង្រៀន​យុវជន​ជំនាន់​ក្រោយ​អំពី​ប្រវត្តិសាស្ត្រ​នៃ​សម័យកាល​ដ៏​គួរ​ឱ្យ​សោកសៅ​នេះ ។ ដោយ​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ពិភាក្សា ការ​ផ្សះផ្សា និង​ការ​យល់​ដឹង​របស់​សាធារណជន ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ខិតខំ​កសាង​មូលដ្ឋាន​ស្វែងរក​ការ​ពិត និង​ការ​ចង​ចាំ ។ ដូច​គ្នា​នេះ​ដែរ ការ​ស្ដារ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ព្យាបាល​ស្នាម​របួស​អតីតកាល​របស់​ប្រជាជន​កម្ពុជា និង​ការ​សម្រេច​បាន​ការ​ផ្សះផ្សា ។ ការ​ផ្សះផ្សា គឺ​ស្តីពី​ការ​ប្រមូលផ្តុំ​មនុស្ស ការ​ស្ដារ​ទំនាក់ទំនង និង​ការ​កសាង​សង្គម​កាន់​តែ​ប្រសើរ ។ ការ​ការពារ និង​ការ​ស្ដារ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​បាន​រួម​ចំណែក​ដល់​ដំណើរការ​នេះ​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ប្រជាជន​កម្ពុជា​ទៅ​នឹង​អតីតកាល​ដ៏​អស្ចារ្យ​របស់​ខ្លួន ។​

ក្នុង​ន័យ​នេះ ការ​ប្រគល់​ត្រលប់​មក​វិញ​នៃ​រូបចម្លាក់​បនទេវៈ​លុតជង្គង់ មាន​សារសំខាន់​ដល់​ប្រជាជន​កម្ពុជា ។ ការ​ប្រគល់​ត្រលប់​មក​វិញ​នេះ បង្ហាញ​អំពី​និមិត្តរូប​ដល់​ការ​ស្ដារ​អត្តសញ្ញាណ​សាសនា និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ។ ក្រៅពី​នេះ​ដោយ​មាន​ការ​តាំង​បង្ហាញ​សាធារណជន និង​ការ​ពិភាក្សា​អំពី​ការ​វិល​ត្រលប់​មក​វិញ​នៃ​រូបចម្លាក់​ទាំង​ពីរ​នេះ ប្រជាជន​កម្ពុជា​នឹង​បង្កើត​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន ។ ឥទ្ធិពល​នេះ​បាន​ធ្វើ​ឱ្យ​ការ​តាំង​បង្ហាញ​ដល់​សាធារណជន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​វិល​ត្រលប់​មក​វិញ​នៃ​រូបចម្លាក់​ទាំងនោះ ។​

លើស​ពី​នេះ ការ​វិល​ត្រលប់​មក​វិញ​នៃ​រូបចម្លាក់​ទាំងនោះ​កើតឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧ ។ ព្រឹត្តិការណ៍​នេះ​មាន​សារសំខាន់​ដល់​ប្រទេស​កម្ពុជា និង​ពិភពលោក ហើយ​រូបចម្លាក់​ទាំងនោះ នឹង​បង្កើត​ចំណែក​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​ការ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ខុសត្រូវ​កាន់តែ​ខ្លាំង​ជាង​មុន ក្នុង​ការ​ការពារ និង​ស្ដារ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ដែល​រង​ការ​លួច​ប្លន់ ។

រូបចម្លាក់ «បនទេវៈ​លត់​ជង្គង់» ដាក់​តាំងនៅ​វិមាន​សន្តិភាព

ប៉ុន្តែ​បន្ទាប់​ពី​បេតិកភណ្ឌ​ទាំងនោះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ហើយ​សារ​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ប្រជាជន​ជ្រួល​ជ្រាប​នោះ យើង​គួរ​តែ​បញ្ចប់​ដំណើរ​បញ្ជូន​រូបចម្លាក់​នោះ​ទៅ​កន្លែង​ដើម​វិញ ។ ការ​បញ្ជូន​រូបចម្លាក់​ត្រលប់​ទៅ​កន្លែង​ដើម​វិញ នឹង​នាំ​យក​មក​នូវ​ការ​បញ្ចប់​សម័យកាល​ដ៏​សោកសៅ​មួយ​នេះ ហើយ​វា​នឹង​បង្ហាញ​ជា​និមិត្តរូប​អំពី​ដំណាក់កាល​ដ៏​សំខាន់​ផ្សេង​ទៀត ក្នុង​ការ​ស្ដារ​អតីតកាល​របស់​ប្រទេស​កម្ពុជា ៕

ស៊ីរិ សាវីណា
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦២ ខែ​មិថុនា ឆ្នាំ​២០១៣
 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s