ហេតុ​អ្វី​បាន​ជា​ពិបាក​ទះ​សម្លាប់​មូស​ម្ល៉េះ ?

ហេតុ​អ្វី​បាន​ជា​ពិបាក​ទះ​សម្លាប់​មូស​ម្ល៉េះ ?

ការ​ទះ​សម្លាប់​មូស​ដ៏​គួរ​ឲ្យ​រំខាន គឺ​ជា​ការប្រឈម​មួយ​នៃ​ការ​ប្រឈម​នានា​ក្នុង​ជីវិត​របស់​យើង ។ តើ​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​ពិបាក​យ៉ាង​នេះ ?

បាណកសាស្ត្រវិទូ​លោក Matan Shelomi បាន​ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​នេះ​នៅ​ក្នុង​ផ្នែក​សំណួរ​និង​ចម្លើយ​នៅ​លើ​វេបសាយ Quora ។

ទី​មួយ មូស​វា​លឿន​ណាស់ ។ លោក​សរសេរ​ថា «មូស​ហើរ​ក្នុង​ល្បឿន​ប្រហែល ២​គម/ម៉ ដែល​ស្ដាប់​ទៅ​ហាក់​ដូច​ជា​យឺត ប៉ុន្តែ​សម្រាប់​ទំហំ​តូច​របស់​វា​គឺ​ដូច​ជា​យើង​ហោះហើរ​ក្នុង​ល្បឿន​លើស​នេះ​១០០​ដង» ។

ទី​ពីរ អ្នក​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ។ លោក Matan Shelomi និយាយ​ថា «ភ្នែក​របស់​ពួក​វា​ធំ ហើយ​មូល និង​មាន​ច្រើន​ផ្នែក ដូច្នេះ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​មើល​ឡើង​លើ និង​មើល​ទៅ​ខាង​ក្រោយ​ខ្លួន​វា ។ អ្នក​មិន​អាច​លួច​ទះ​វា​ពី​ក្រោយ​បាន​ដោយ​ងាយ​ស្រួល​ឡើយ» ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​លើស​គេ​នោះ​គឺ​ថា មូស​វា​គិត​លឿន​ណាស់ ។ លោក Matan Shelomi និយាយ​ថា «ពួកវា​គិត និង​ធ្វើ​សកម្មភាព ១០០​ដង​លឿន​ជាង​អ្នក​អាច​ធ្វើ​បាន ។ ដូច្នេះ ដៃ​របស់​អ្នក​កម្រ​នឹង​មាន​ឱកាស​ណាស់» ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Couriermail ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s