តួលេខ​ពិត​គួរ​ឲ្យ​ខក​ចិត្ត

ស្ថិតិ​ស្ដីពី​រូបភាព​អាសអាភាស​លើ​បណ្ដាញ​អ៊ីនធឺណិត

រូបភាព​អាសអាភាស​ត្រូវ​បាន​បង្ហោះ​ធ្វើ​ពាណិជ្ជកម្ម​លើ​អ៊ីនធឺណិត​តាំង​ពី​ទសវត្សរ៍​១៩៨០ ក្នុង​ទម្រង់​ជា​សិល្បៈ​កូដ​អក្សរ (ASCII) មក​ម្ល៉េះ បន្ទាប់​មក​ទៀត​នៅ​ពេល​មាន​បណ្ដាញ World Wide Web នៅ​អំឡុង​ទសវត្សរ៍​១៩៩០ វេបសាយ​សម្រាប់​មនុស្ស​ពេញវ័យ​ក៏​បាន​ចាប់​ផ្ដើម​រីក​ដុះដាល​គ្រប់​ទីកន្លែង ។ ខាងក្រោម​នេះ​គឺ​ជា​តួលេខ​អំពី​ពិភព​រូបភាព​អាសអាភាស​ដ៏​សម្បូរ​បែប​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ៖

១. វេបសាយ​ចំនួន ១២% នៅ​លើ​បណ្ដាញ​អ៊ីធឺណិត​គឺ​ស្ដីពី​រឿងរ៉ាវ​អាសអាភាស (ប្រហែល ២៤,៦​លាន​វេបសាយ) ។

២. រៀងរាល់​វិនាទី ថវិកា​ប្រមាណ ៣០០០​ដុល្លា ត្រូវ​បាន​ចំណាយ​លើ​រូបភាព​អាសអាភាស ហើយ​អ្នក​ប្រើប្រាស់​អ៊ីធឺណិត​ចំនួន ២៨២៥៨​នាក់ កំពុង​តែ​បើក​មើល​រូបភាព​ទាំង​នោះ ។

៣. ជនជាតិ​អាមេរិក​ចំនួន ៤០​លាន​នាក់ បើក​មើល​វេបសាយ​អាសអាភាស​ជា​ប្រចាំ ។ អ្នក​មើល​រូបភាព​អាសអាភាស ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ជា​ស្ត្រីបុរស​ចំនួន ៧០% មាន​អាយុ ១៨-២៤​ឆ្នាំ មើល​វេបសាយ​អាសអាភាស​ក្នុង​មួយ​ខែ ។

៤. វិស័យ​ជំនួញ​រូបភាព​អាសអាភាស​តាម​អ៊ីនធឺណិត​នៅ​សហរដ្ឋ​អាមេរិក​មាន​តម្លៃ ២,៨៤​ពាន់​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ។ នៅ​ក្នុង​ពិភពលោក​ទាំងមូល វិស័យ​នេះ​មាន​តម្លៃ ៤,៩​ពាន់​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ។

៥. អ៊ីមែល​ចំនួន ២,៥​ពាន់​លាន ក្នុង​មួយ​ថ្ងៃ​គឺ​ជា​អ៊ីមែល​ស្ដីពី​រូបភាព​អាសអាភាស (ប្រហែល​៨%​នៃ​ចំនួន​អ៊ីមែល​សរុប) ។

៦. ការ​រាវរក​នៅ​លើ​អ៊ិនធឺណិត​ចំនួន ២៥% គឺ​ពាក់ព័ន្ធ​នឹង​រូបភាព​អាសអាភាស (ចំនួន ៦៨​លាន​ដង​ក្នុង​មួយ​ថ្ងៃ) ។

៧. ការ​ទាញ​យក​តាម​បណ្ដាញ​អ៊ីនធឺណិត​ចំនួន ៣៥% ​គឺ​អំពី​រូបភាព​អាសអាភាស ។

៨. ពាក្យ​រាវរក​តាម​អ៊ីនធឺណិត​ដែល​ពេញ​និយម​ជាង​គេ​បំផុត​គឺ ស៊ិច (៧៥%) ការ​ណាត់​ជួប​របស់​មនុស្ស​ពេញ​វ័យ (៣០%) និង រូបភាព​អាសអាភាស (២៣%) ។ ក្រុង Elmhurst រដ្ឋ Illinois សហរដ្ឋ​អាមេរិក​គឺ​ជា​ក្រុង​ជាប់​លេខ​១ ដែល​ប្រើ​ពាក្យ​រាវរក «ស៊ិច» «រឿង​អាសអាភាស» និង «XXX» ។

៩. រដ្ឋ Utah គឺ​ជា​រដ្ឋ​ដែល​មាន​អត្រា​អ្នក​ចុះ​ឈ្មោះ​ក្នុង​វេបសាយ​អាសអាភាស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ១០០​នាក់ ខ្ពស់​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក (៥,៤៧​នាក់​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ១០០០​នាក់) ។

១០. អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចំនួន ៣៤% ធ្លាប់​ជួប​ប្រទះ​រូបភាព​អាសអាភាស​ដោយ​ចៃដន្យ​ តាម​រយៈ​ការ​លោត​ទំព័រ​ពាណិជ្ជកម្ម ការ​តម្រង់​ទិស​ដោយ​តំនភ្ជាប់​មិន​ត្រឹមត្រូវ ឬ​ដោយ​អ៊ីមែល ។

១១. មាន​ការ​រាវរក​ដោយ​ប្រើ​ពាក្យ «រូប​អាសអាភាស​កុមារ» ចំនួន ១១៦០០០​ដង ជា​រៀង​រាល់​ថ្ងៃ ។

១២. អាយុ​ជា​មធ្យម​ដែល​កុមារ​ឃើញ​រូបភាព​អាសអាភាស​ជា​លើក​ដំបូង​គឺ ១១​ឆ្នាំ 

១៣. ប្រុសៗ​ចំនួន ២០% និង​ស្រីៗ​ចំនួន ១៣% សារភាព​ថា​បាន​មើល​រូបភាព​អាសអាភាស​តាម​អ៊ីនធឺណិត​នៅ​កន្លែង​ធ្វើការ ។ ការ​បើក​មើល​វេបសាយ​អាសអាភាស​ម្ដង​មាន​រយៈពេល​ជា​មធ្យម ៦​នាទី និង ២៩​វិនាទី ។

១៤. ពេល​វេលា​ដែល​មិន​ពេញ​និយម​ប្រចាំ​ឆ្នាំ​ក្នុង​ការ​បើក​មើល​រូបភាព​អាសអាភាស​គឺ​នៅ​ថ្ងៃ​បុណ្យ Thanksgiving ។ ពេល​វេលា​ដែល​ពេញ​និយម​បំផុត​ប្រចាំ​សប្ដាហ៍​ក្នុង​ការ​បើក​មើល​រូបភាព​អាសអាភាស​គឺ​នៅ​ថ្ងៃ​អាទិត្យ ។

(ប្រភពៈ hopeitw.com)

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s