វេបសាយ​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​លោក

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អ៊ីនធឺណិត​នៃ​សាកលវិទ្យាល័យ Oxford លោក Mark Graham និង Stefano De Stabbata បាន​បង្កើត​ផែនទី​មួយ​បង្ហាញ​ពី​វេបសាយ​ដែល​គេ​បើក​មើល​ច្រើន​ជាង​គេ​បំផុត​តាម​ប្រទេស​នីមួយៗ

តើ​វេសាយ​មួយ​ណា​ពេញ​និយម​ជាង​គេ: ហ្គូហ្គិល ឬ ហ្វេសប៊ុក ?

ចម្លើយ​គឺ​អាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយៗ ។ ហ្គូហ្គិល ​នៅ​តែ​គ្រប​ដណ្ដប់​លើស​គេ​នៅ ​អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ភាគ​ធំ​នៅ​អឺរ៉ុប និង​អាស៊ី​ខាងកើត ។ ហ្វេសប៊ុក ​ពេញ​និយម​បំផុត​នៅ​អាហ្វ្រិក​ខាងជើង ប្រទេស​ម៉ិកស៊ិក ប្រទេស​ភាគ​ច្រើន​នៅ​អាមេរិក​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា ។

នៅ​ប្រទេស​ចិន វេបសាយ​ស្វែង​រក Baidu ពេញ​និយម​បំផុត ចំណែក​ឯ យ៉ាហ៊ូ (Yahoo!) គ្រប​ដណ្ដប់​លើស​គេ​នៅ​ប្រទេស​ជប៉ុន ។ វេបសាយ​ស្វែង​រក​របស់​រុស្សី​ឈ្មោះ Yandex ពេញ​និយម​បំផុត​នៅ​រុស្សី 

ប្រភពៈ សារព័ត៌មាន Couriermail ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៣

ឈូក​សង្កេតៈ  ហ្គូហ្គិល​ជា​វេបសាយ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​សមាគម​អាស៊ាន ប៉ុន្តែ​ហ្វេសប៊ុក​ត្រូវ​បាន​គេ​ចូល​មើល​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ហ្វីលីពីន ។ ចំណែក​ឯ​ប្រទេស​ឡាវ ពុំ​មាន​ស្ថិតិ ។

ដោយសារ​អ្នកប្រើ​វេបសាយ​ហ្គូហ្គិល​ភាគ​ច្រើន​គឺ​ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងៗ រីឯ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​គឺ​ដើម្បី​ការ​កំសាន្ត តើ​យើង​អាច​សន្និដ្ឋាន​បាន​ទេ​ថា ប្រជាជន​កម្ពុជា និង​ហ្វីលីពីន ចូល​ចិត្ត​ការ​សប្បាយៗ ប៉ុន្តែ​មិន​ចូលចិត្ត​ការ​ស្រាវជ្រាវ ?

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s