ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ

និយមន័យៈ សមត្ថភាព​អ្នក​ចេះ​ស្ទើរ និង​អ្នក​ចេះ​ស្ទាត់ ។

អត្ថាធិប្បាយ

អ្នក​ចេះ​ក្នុង​ទី​នេះ លោក​សំដៅ​យក​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ដោយ​គ្មាន​គ្រូ និង​ដោយ​គ្មាន​ក្បួន​ខ្នាត រូបមន្ត ។ ចំណេះ​ដែល​គ្មាន​វិធាន​បែប​នេះ រមែង​មិន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ ។ ព្រោះ​គេ​ចេះ​ដោយ​សារ​ធ្វើការ​ច្រើន​ដង​ដដែលៗ រួច​ក៏​ស្រង់​បាន​ជា​បទពិសោធន៍​ខ្លួនឯង​ប៉ុណ្ណោះ ។ ចំណេះ​បែប​នេះ​គេ​ក៏​សម្គាល់​ថា ខ្លួន​ឯង​ចេះ​ទៅ ។ ប៉ុន្តែ​បើ​គេ​ធ្វើការ​អ្វី​មួយ ជួន​រត់​ចោល​ការងារ​កណ្ដាល​ការ​ក៏​សឹង​មាន ។

រីឯ​អ្នក​ប្រសប់​វិញ គឺ​គេ​ចេះ​ស្ទាត់​ពិត​ប្រាកដ និង​ច្បាស់​លាស់ ។ គេ​ចេះ​មាន​គ្រូ មាន​ក្បួនខ្នាត​ត្រឹមត្រូវ និង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ។ ម្យ៉ាង​ទៀត គេ​មាន​ចំណេះ​ជំនាញ​ប៉ិនប្រសប់​ក្នុង​ការ​កែច្នៃ​ប្រឌិត គំនិត​ផ្ដើម​ឲ្យ​ចេញ​ជា​សមិទ្ធិកម្ម​ប្លែកៗ​ទៀត ដោយសារ​គេ​មាន​ទេពកោសល្យ​ខ្ពស់ ។

មនុស្ស​ចេះ​ប្រភេទ​នេះ គេ​ហៅ​ថា មនុស្ស​ប្រសប់ ទោះបី​មាន​ចំនួន​តែ​ម្នាក់ ក៏​ប្រសើរ​ជាង​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ស្ទើរៗ​ចំនួន​ដប់​នាក់​ទៀត​ផង ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s