ពាក្យ​សង្ឃ ពាក្យ​សត្យ

អត្ថាធិប្បាយ

«សង្ឃ» សំដៅ​ទៅ លើ​អ្នក​បួស ដែល​យើង​ហៅ​ថា លោកសង្ឃ បព្វជិត ឬ​សមណៈ ។

«សត្យ» ជា​ភាសា​សំស្ក្រឹត មាន​ន័យ​ថា ទៀង ត្រង់ មិន​កុហក មិន​បោកប្រាស យើង​ច្រើន​និយាយ​ថា សច្ចៈ ។

តាម​វិន័យ​ព្រះពុទ្ធសាសនា អ្នក​បួស​ទូទៅ ត្រូវ​ហាម​ដាច់​ខាត​មិន​ឲ្យ​និយាយ​ពាក្យ​មិន​ពិត ឬ​កុហក​បោកប្រាស​ទេ ។ តាម​ធម្មតា កាល​ពី​ជំនាន់​ដើម អ្នក​បួស​ត្រូវ​សង្គម​ចាត់​ទុក​ថា ជា​បុគ្គល​ជាន់​ខ្ពស់ គួរ​គោរព គួរ​បូជា គួរ​ស្រលាញ់ អាច​ពឹង​ផ្អែក​បាន អាច​យក​ជា​គ្នា​កើត ព្រះ​លោក​កាន់​សច្ចៈ ឃើញ​យ៉ាង​ណា ថា​យ៉ាង​នោះ មិន​បំផ្លើស មិន​កាន់​ជើង មិន​បន្ថែម មិន​បន្ថយ មិន​ប្រកាន់​បក្ស​ពួក មិន​ទទួល​សំណូក មិន​រេ​តាម​ខ្យល់ មិន​ខ្វល់​តាម​ផ្សែង ។

គុណសម្បត្តិ​នេះ​នាំ​ឲ្យ​កើត​ជា​សុភាសិត «ពាក្យ​សង្ឃ ពាក្យ​សត្យ» ដែល​បកប្រែ​មក​ថា វាចា ឬ​ភាសា​ដែល​ចេញ​ព្រះឱស​របស់​អ្នក​បួស សុទ្ធ​តែ​ពិត​ទាំង​អស់ ។ ក្រោយ​មក ជា​ពិសេស​នៅ​សតវត្ស​ទី​២០ ការ​ប្រែប្រួល​នៃ​របប​គ្រប់គ្រង​ប្រទេស​ជាតិ ហើយ​នឹង​សង្គ្រាម បាន​បង្ខំ​ឲ្យ​មនុស្ស​ទូទៅ រួម​ទាំង​អ្នកបួស​ផង លះបង់​នូវ​អ្វី​ដែល​ជា​គុណធម៌ ហើយ​ស្រវា​ចាប់​នូវ​អ្វី​ដែល​បញ្ហា​ជីវិត​បាន​រុញ​ច្រាន​ឲ្យ​ប្រកាន់​យក​ដើម្បី​រស់​ជា​បណ្ដោះ​អាសន្ន​… ។

លោកសង្ឃ​ទស្សន៍ទាយ ស្រោច​ទឹក តម្លើង​រាសី ស្ដោះ​ផ្លំ ដើម្បី​ព្យាបាល​ជំងឺ និមន្ត​លក់​វត្ថុ ដូចជា ចែកាច់ ខ្នាយ​តាន់ ដោយ​ពន្យល់​ថា ជា​វត្ថុ​ស័ក្តិសិទ្ធិ​នាំ​មក​នូវ​ជោគជ័យ ទ្រព្យសម្បត្តិ ។ល។ តើ​ទាំង​នេះ ជា​រឿង​សច្ចៈ​ត្រូវ​តាម​ឱវាទ​របស់​ព្រះសមណគោតម​ដែរ​ឬ ?

ទីបំផុត «ពាក្យ​សង្ឃ ពាក្យ​សត្យ» ដែល​ធ្លាប់​តែ​មាន​ន័យ​ច្បាស់លាស់​នោះ ក៏​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​មាន​ន័យ​ចាក​ប្រភព​ដើម មិន​អាច​ជឿ​ត​ទៅ​ទៀត​បាន​ឡើយ ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s