ស្វែងយល់​ពាក្យ «កងរាជអាវុធហត្ថ»

កង (ន.) ពួក ក្រុម ឧ. កងទ័ព កងសេនាជន កងចល័ត​… ។

រាជ (ន.) ព្រះរាជា ស្ដេច ។ ពាក្យ​នេះ​អាច​ប្រើ​ភ្ជាប់​ខាង​ដើម​ពាក្យ​ដទៃ ដើម្បី​បញ្ជាក់​ន័យ​ថា ជា​របស់​ព្រះរាជា ឬ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​ព្រះរាជា ឧ. រាជទូត រាជធានី រាជវាំង​… ។

អាវុធ (ន.) គ្រឿង​ប្រហារ ឬ​គ្រឿង​ចម្បាំង​ផ្សេងៗ ដូចជា ធ្នូ ស្នា កាំភ្លើង​… ។

ហត្ថ (ន.) ដៃ​… ។

អាវុធហត្ថ: អ្នក​កាន់​អាវុធ ទាហាន​ដែល​មាន​អាវុធ​ក្នុង​ដៃ ។

ដូច្នេះ កងរាជអាវុធហត្ថ គឺ​ក្រុម​ទាហាន​ដែល​មាន​អាវុធ​ក្នុង​ដៃ នៃ​ប្រទេស​ដែល​មាន​ព្រះរាជា​សោយរាជ្យ សំដៅ​ដល់​កងទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ ជា​អ្នក​ដើរ​ត្រួតត្រា ការពារ និង​រក្សា​សេចក្ដី​សុខសាន្ត ក្នុង​ប្រទេស​ដែល​មាន​ព្រះរាជា​សោយរាជ្យ ។

ដកស្រង់​ពី​ព្រឹត្តិបត្រ​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ លេខ​៤ ឆ្នាំ​២០១២

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s