ចូល​ព្រៃ​ទាន់​ព្រឹក សិក្សា​ទាន់​ក្មេង

អត្ថាធិប្បាយ

ដំបូន្មាន​នេះ​ទាក់ទង​នឹង​អាជីវកម្ម ហើយ​នឹង​ការ​រៀនសូត្រ​ស្រដៀង​នឹង​ពាក្យ​ស្លោក​របស់​អាមេរិកាំង​ថា The early bird gets worms (បក្សី​ណា​ក្រោក​មុន​គេ បក្សី​នោះ​បាន​ដង្កូវ​ស៊ី) ។

ចូល​ព្រៃ​ទាន់​ព្រឹក

ខ្មែរ​ជាន់​ដើម​ដែល​រស់​នៅ​ស្រែ​ចម្ការ ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ព្រៃ កាលណា​គេ​ត្រូវ​ការ​គ្រឿង​ស្ល ដូចជា បន្លែ ឧស សាច់ គ្រឿងទេស ស្លឹកឈើ ។ល។ គេ​ទៅ​ស្វែងរក​ក្នុង​ព្រៃ ។

អ្នកណា​ភ្ញាក់​ពី​ព្រឹក (មុន​គេ) អ្នក​នោះ​អាច​នឹង​បាន​សំណាង​រក​វត្ថុ​ទាំង​នេះ​បាន​ដោយ​ងាយ ព្រោះ​មិន​ទាន់​មាន​អ្នកណា​ទៅ​បេះ​នៅ​ឡើយ ។ នេះ​មិន​ខុស​ពី​បក្សី​ដែល​ភ្ញាក់​ពី​ព្រលឹម​មុន​គេ ទៅ​ស្វែងរក​អាហារ​នោះ​ទេ ។ សត្វ​ដង្កូវ​ដែល​ជា​ចំណី​នៃ​បក្សី ប្រហែល​ជា​មិន​ទាន់​គេច​ខ្លួន​ទៅ​ក្នុង​ដី​វិញ​ទេ នៅ​ពេល​ព្រលឹម​ស្រាងៗ ។

សិក្សា​ទាន់​ខ្លួន​នៅ​ក្មេង

«សិក្សា​ទាន់​ខ្លួន​នៅ​ក្មេង» មាន​ន័យ​ថា ពេល​នៅ​ក្មេង ជា​ពេល​ដែល​ខួរក្បាល​នៅ​ស្អាតស្អំ ពេល​ដែល​ប្រាជ្ញា​មិន​ទាន់​ស្រអាប់ ហើយ​បញ្ហា​នានា​មិន​ទាន់​មក​ក​ពូន​នៅ​ក្នុង​ដួងចិត្ត​នៅ​ឡើយ ។ ក្មេង​រៀន​ឆាប់​ចាំ​ជាង​មនុស្ស​ចាំ ព្រោះ​ខួរក្បាល​នៅ​ភ្លឺថ្លា វិស័យ​ដូច​ហ្វីល (Film) ដែល​មិន​ទាន់​ត្រូវ​ពន្លឺ​អ្វី​នៅ​ឡើយ ។

លុះ​ដល់​ចូល​វ័យ​ចាស់ វ័យ​មាន​គ្រួសារ មាន​កូន មាន​កាតព្វកិច្ច ត្រូវ​រក​ទ្រព្យ​ដើម្បី​ចិញ្ចឹម​គ្រួសារ ក្នុង​ពេល​នេះ បញ្ហា​នានា​ក៏​កើត​បន្ត​កន្ទុយ​គ្នា រឿង​លុយកាក់ ការ​ខ្វះខាត ជំងឺ គ្រោះថ្នាក់ ។ល។ ជា​រឿង​រាប់រយ​ជំពូក មក​ប្រមូលផ្ដុំ​នៅ​ក្នុង​ខួរក្បាល ឬ​ក្នុង​សតិអារម្មណ៍​រៀងរាល់​ថ្ងៃ​យប់ ។ ម្ល៉ោះហើយ វា​មិន​ជា​ការ​ងាយស្រួល​ក្នុង​ផ្ចង់​សតិអារម្មណ៍​ឲ្យ​បាញ់​ទៅ​លើ «សៀវភៅ ខ្មៅ​ដៃ» ដូច​កាល​នៅ​ក្មេង​នោះ​ទេ ។

ដោយ​ហេតុ​នេះ ការ​សិក្សា​ក្នុង​គ្រា​នៅ​វ័យ​ក្មេង វា​មាន​ភាព​ស័ក្តិសិទ្ធិ​ជាង​វ័យ​ចាស់ ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s