សម្គាល់​ពាក្យ «ក្រិត» «ក្រឹត្យ» «ក្លា» និង «ខ្លា»

«ក្រិត» (កិ.) លាក់​ចំណាំ លាក់​ឲ្យ​មាន​ស្នាម​សម្គាល់ ឧ. គេ​ក្រឹត​ឈើ​ជា​ចំណាំ ។

«ក្រឹត្យ» (ន.) (សំ. ក្ឬត្យ > ក្រឹត្យ) កិច្ច ច្បាប់ ឧ. មនុស្ស​ត្រូវ​កាន់​ក្រឹត្យ​វិន័យ មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្រឹត្យក្រម​ទេ ។

«ក្លា» (គុ.) សប្បាយ​ក្នុង​ខ្លួន អង់អាច ដែល​សម្ដែង​កិរិយា​ឲ្យ​ឃើញ​សេចក្ដី​រីករាយ ឧ. យុទ្ធជន​ក្លាហាន ច្បាំង​ឈ្នះ​សត្រូវ​មាន​ចិត្ត​ក្លា​ណាស់ ។

«ខ្លា» (ន.) ឈ្មោះ​សត្វ​ចតុប្បាទ​សាហាវ​រូបរាង​ដូច​ឆ្មា តែ​ធំ​ជាង​ តែង​នៅ​ក្នុង​ព្រៃ​បរិភោគ​សាច់ ឧ. ខ្លាធំ ខ្លារខិន ខ្លាត្រី ខ្លាឃ្មុំ ។

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s