ភាព​ខុស​គ្នា​រវាង «ឈ្មោះ​ក្លែង» និង «ឈ្មោះ​ហៅ​ក្រៅ»

មតិ​របស់ រ៉េម៉ិន ចូហាន់សាន់

«ឈ្មោះ​ក្លែង» (alias) គឺ​គ្រាន់តែ​ជា​ឈ្មោះ​សន្មត​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ពាក្យ​នេះ​ចង់​បញ្ជាក់​ថា បុគ្គល​ម្នាក់​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​របស់​ខ្លួន ។ ចំណែក «ឈ្មោះ​ហៅ​ក្រៅ» (aka) ចង់​បញ្ជាក់​ថា បុគ្គល​ម្នាក់​តែងតែ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ហៅ​ក្រៅ​របស់​គាត់ ប៉ុន្តែ​មិន​មាន​លក្ខណៈ​ច្បាស់​ថា​ គាត់​ជ្រើសរើស​ឈ្មោះ​នេះ​ដើម្បី​លាក់បាំង​អត្តសញ្ញាណ​របស់​គាត់​នោះ​ទេ ។ ក្នុង​ការ​ប្រើប្រាស់​ជាក់ស្តែង ពាក្យ​ទាំង​ពីរ​នេះ​អាច​ប្រើ​ផ្លាស់​ប្តូរ​គ្នា​បាន ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា «ឈ្មោះ​ក្លែង» ចង់​បង្ហាញ​ពី​ចេតនា​លាក់បាំង​អត្តសញ្ញាណ រីឯ «ឈ្មោះ​ហៅ​ក្រៅ» មិន​បញ្ជាក់​ពី​ចេតនា​អាក្រក់​ឡើយ ។

ឧទាហរណ៍ «៨៩» គឺជា «ឈ្មោះ​ក្លែង» របស់ សុន សេន ។

មតិ​របស់ ចន ឆរឆីអារី

ពាក្យ​ទាំង​ពីរ​នេះ​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ ។ ពាក្យ​ថា «ឈ្មោះ​ក្លែង» គឺជា​ឈ្មោះ​ដែល​បុគ្គល​ម្នាក់​ប្រើប្រាស់​ដើម្បី​បិទ​បាំង​អត្តសញ្ញាណ​របស់​ខ្លួន ។ ចំណែកឯ «ឈ្មោះ​ហៅ​ក្រៅ» មាន​ន័យ​ថា «ហៅ​ថា» ។ ពាក្យ​នេះ​មិន​មាន​លក្ខណៈ​ជា​ផ្លូវការ​ទេ ។ យើង​ច្រើន​តែ​ប្រើ «ឈ្មោះ​ហៅ​ក្រៅ» នេះ​សម្រាប់​សម្គាល់​ឈ្មោះ​ហៅ​ក្រៅ​របស់​បុគ្គល​ម្នាក់ ។ ក៏​ប៉ុន្តែ​ពាក្យ​នេះ​ក៏​អាច​ប្រើ​សម្រាប់​សម្គាល់​ឈ្មោះ​ក្លែង​របស់​បុគ្គល​រូប​នេះ​ដែរ ។ ខ្ញុំ​សូម​លើកយក​ឧទាហរណ៍​មួយ​ចំនួន​មក​បញ្ជាក់​ឱ្យ​កានតែ់​ច្បាស់ ៖

  • ឈ្មោះ​ក្លែង​របស់ ម៉ុក គឺ ឈិត ជឿន ។
  • ម៉ុក ហៅ ឈិត ជឿន ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ម្នាក់ ។
  • ម៉ុក ជា​ឈ្មោះ​ហៅ​ក្រៅ​របស់ ឈិត ជឿន 
  • ម៉ុក ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា «ជន​ដៃ​ឆៅ» ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ម្នាក់ ។
  • ម៉ុក ហៅ «ឈិត ជឿន» ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ម្នាក់ ។

ក្នុង​ការ​សរសេរ​អត្ថបទ​ជា​ផ្លូវការ យើង​តែងតែ​ប្រើ «ឈ្មោះ​ក្លែង» ។ ចំណែកឯ «ឈ្មោះ​ហៅ​ក្រៅ» ឃើញ​មាន​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន និង​អត្ថបទ​មិន​ផ្លូវការ 

ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​២៤ ខែធ្នូ ឆ្នាំ​២០០១

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s