ច្របាច់​ក​ចិន លៀន​អណ្ដាត​ខ្មែរ

និយមន័យៈ ការ​ប្រើ​ឥទ្ធិពល​កៀប​សង្កត់​ចិន ខ្មែរ​ជា​អ្នក​រងគ្រោះ ។

អត្ថាធិប្បាយ

ចិន​នៅ​ពេល​នេះ លោក​សំដៅ​យក​វិនិយោគិន​ពួក​ឈ្មួញ​ធំៗ ។ កាលណា​រដ្ឋ​បន្តឹង​សួយសារ​ពន្ធអាករ​ពី​ពួក​ឈ្មួញ​ធំៗ ពួក​ឈ្មួញ​ទាំង​នោះ ក៏​បន្តឹង​ថ្លៃ​ទំនិញ​ពី​អ្នក​ប្រើប្រាស់ គឺ​អ្នក​ទិញ ។ តើ​អ្នកណា​ជា​អ្នក​ប្រើប្រាស់ ? គឺ​ប្រជារាស្ត្រ​ខ្មែរ ។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា បើ​រដ្ឋ​កៀប​ចិនៗ​កៀប​ខ្មែរៗ​លៀន​ភ្នែកត្លែ ឬ​លៀន​អណ្តាត ។ ឧទាហរណ៍ ៖

  • រដ្ឋ​ដំឡើង​ថ្លៃ​អង្ករ ឈ្មួញ​អង្ករ​ដំឡើង​ថ្លៃ​ពី​ខ្មែរ​អ្នក​ហូប
  • រដ្ឋ​ដំឡើង​ពន្ធ​ឡាន​ឈ្នួល ថៅកែ​ឡាន​ឈ្នួល​ដំឡើង​ថ្លៃ​ពី​ខ្មែរ​អ្នកជិះ
  • រដ្ឋ​ដំឡើង​ពន្ធ​សាំង ថៅកែ​សាំង​ដំឡើង​ថ្លៃ​ប្រេង​ពី​ខ្មែរ​ប្រើប្រាស់​សាំង​គ្រប់​គ្នា
  • រដ្ឋ​ដំឡើង​ពន្ធអាករ​បណ្ដាញ​ខ្សែ​ទូរសព្ទ ថៅកែ​បណ្ដាញ​ដំឡើង​ថ្លៃ​សេវា​ពី​អ្នក​ប្រើប្រាស់
  • រដ្ឋ​ដំឡើង​ពន្ធដារ​ពី​រោងចក្រ​នានា ថៅកែ​រោងចក្រ​ដំឡើង​ម៉ោង​ការងារ​កម្មករ តែ​ប្រាក់​ឈ្នួល​នៅ​ដដែល ។

ករណី​ដូច​ខាងលើ​នេះ ផល​ប៉ះទង្គិច​ធ្លាក់​មក​លើ​អ្នក​ប្រើប្រាស់ ជាពិសេស​ធ្លាក់​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​តែ​ម្ដង ។ ឯ​ថៅកែ ឬ​ពាណិជករ​ធំៗ គ្មាន​បញ្ហា​អ្វី​ទាំងអស់ ព្រោះ​គេ​មាន​បច្ចេកទេស​ដំឡើង​ថ្លៃ ។ ឯ​ខ្មែរ​អ្នកប្រើប្រាស់ គ្មាន​អ្វី​ដំឡើង ក៏​ឡើង​សរសៃ​ក​ឲ្យ​លៀន​អណ្ដាត​តែ​ម្ដង​ទៅ ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s