លោក​ប្រែ តោង​ព្រឹត្ត ចិត្ត​កុំ​ប្រែ

អត្ថាធិប្បាយ

«លោក​ប្រែ តោង​ព្រឹត្តិ ចិត្ត​កុំ​ប្រែ» ពាក្យ​នេះ​ជា​ដំបូន្មាន​ឲ្យ​យើង​ចេះ​រស់​ជាមួយ​សង្គម ទៅ​តាម​កាលៈទេសៈ ដែល​ត្រូវ​ជំនោរ​ខ្យល់​បក់​មក ។

«លោក» គឺ​មនុស្ស​ក្នុង​លោក ។ «ព្រឹត្ត» គឺ​ការ​ចម្រើន​លូតលាស់ ក្នុង​ទី​នេះ​មាន​ន័យ​ថា «ប្រព្រឹត្ត ធ្វើ» ។

សង្គម​មនុស្ស​នៅ​ពេល​ខ្លះ ប្រែ​ចិត្ត​ថ្លើម​ខុស​ផ្សេង​ពី​បែបបទ​ដែល​ធ្លាប់​និយម​រៀង​ដរាប​មក ។ ឧបមា ស្ដេច ឬ​ប្រធានាធិបតី​ខ្លះ បាន​ដឹក​នាំ​ប្រទេស និង​ប្រជារាស្ត្រ ឲ្យ​ដើរ​ថយ​ក្រោយ បញ្ច្រាស​ទិស ខុស​គេ​ឯង ក្នុង​សកលលោក ។ សម័យ​រាជ្យ ប៉ុល ពត បាន​បង្វិល​ជីវភាព​មនុស្ស​ស​ជា​ខ្មៅ ខុស​ជា​ត្រូវ ល្ងង់​ជា​ចេះ ពាល​ជា​បណ្ឌិត ច្របូក​ច្របល់ ពេញ​នគរ ។ នេះ​ឯង​ដែល​គេ​ហៅ​ថា «លោក​ប្រែ» ។ បើ​លោក​ប្រែ​យ៉ាង​នេះ​ហើយ តើ​យើង​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា ? យើង​តោង «ព្រឹត្ត» តែ​ចិត្ត​របស់​យើង​សុំ​កុំ «ប្រែ» ចាក​ចេញ​ពី​បន្ទាត់ «ខុស​និង​ត្រូវ» ដែល​យើង​ធ្លាប់​បាន​ដឹង​មក​ហើយ​នោះ​ឲ្យ​សោះ ។ សតិសម្បជញ្ញៈ​របស់​យើង​មិន​ត្រូវ​រេ ឬ​ប្រែ​ទៅ​តាម «បែប​បទ​ឆ្កួត​លេលា» នោះ​ទេ ប៉ុន្តែ​បើ​មនុស្ស​ភាគច្រើន​នៅ​ក្នុង​សង្គម​ដែល​យើង​រស់នៅ​នោះ គេ​នាំ​គ្នា «សំពះ​មេគោ» ដើម្បី​សុំ​សិរីសួស្ដី ហើយ​យើង​មិន​ព្រម​សំពះ​តាម​គេ ពេល​នោះ​យើង​អាច​ទទួល​ផល​ពិបាក​ច្រើន​យ៉ាង ។ លើក​ដៃ​សំពះ​តាម​គេ​ទៅ ប៉ុន្តែ​ក្នុង​ចិត្ត​កុំ​ភ្លេច​ថា នេះ​គឺ​ជា «មហា​ឆ្កួត» ដែល​មិន​មាន​គ្រូ​ណា​អាច​មើល​ជា​ទេ ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s