បុរស​ម្នាក់​ប្ដឹង​ប្រពន្ធ​បាន​ជោគជ័យ​ចំពោះ​ការ​បង្កើត​កូន​មុខ​អាក្រក់

បុរស​ម្នាក់​ប្ដឹង​ប្រពន្ធ​បាន​ជោគជ័យ​ចំពោះ​ការ​បង្កើត​កូន​មុខ​អាក្រក់

លោក Jian Feng បាន​ប្ដឹង​ប្រពន្ធ​របស់​លោក​ចំពោះ​ការ​ផ្ដល់​កំណើត​ឲ្យ​កូនស្រី​ដែល​លោក​ហៅ​ថា «អាក្រក់​បំផុត​មិន​គួរ​ឲ្យ​ជឿ» ។

គាត់​បាន​ប្រាប់​សារព័ត៌មាន The Irish Times ថា «ខ្ញុំ​រៀបការ​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​ផុស​ចេញ​ពី​ក្ដី​ស្រលាញ់​អស់​ពី​ដួងចិត្ត ប៉ុន្តែ​ភ្លាមៗ​បន្ទាប់​ពី​កំណើត​កូនស្រី​ទី​មួយ​របស់​យើង យើង​ចាប់​ផ្ដើម​មាន​បញ្ហា​អាពាហ៍ពិពាហ៍ ។ កូនស្រី​របស់​យើង​មុខ​អាក្រក់​មិន​គួរ​ឲ្យ​ជឿ ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ។

ដំបូង​ឡើយ លោក Jian Feng ចោទ​ប្រកាន់​ប្រពន្ធ​របស់​ខ្លួន​ពី​ការ​ផិតក្បត់ ពីព្រោះ​លោក​មិន​ជឿ​ថា​លោក​ជា​ឪពុក​របស់​ក្មេង​ដែល​មាន​មុខមាត់​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ​ទេ ។ ប៉ុន្តែ ការ​ធ្វើ​តេស្ត DNA បាន​បង្ហាញ​ថា លោក​ពិត​ជា​ឪពុក​បង្កើត​របស់​ក្មេង​ស្រី​ទាំងនោះ​មែន ។ បន្ទាប់មក ប្រពន្ធ​របស់​លោក​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​អំពើ​ផិតក្បត់ ប៉ុន្តែ​បាន​សារភាព​ថា​ខ្លួន​បាន​ធ្វើ​ការ​វះកាត់​កែសម្ផស្ស​ដែល​មាន​តម្លៃ​ប្រហែល​១០​ម៉ឺន​ដុល្លា នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មុន​ពេល​បាន​ជួប​ជាមួយ​ស្វាមី ។

លោក Jian Feng ក៏​បាន​ប្ដឹង​ប្រពន្ធ​ដោយ​សំអាង​លើ​ហេតុផល​ថា ប្រពន្ធ​បាន​បង្ហាញ​រូបរាង​មិន​ពិត លាក់​បាំង​មិន​ប្រាប់​លោក​ពី​ការ​ពិត​នៃ​ការ​វះកាត់​កែ​សម្ផស្ស និង​ការ​បោកប្រាស​លោក​ឲ្យ​ជឿ​ថា​នាង​មាន​សម្រស់​ស្រស់​ស្អាត ។ ចៅក្រម​យល់​ស្រប​នឹង​អំណះអំណាង​របស់​លោក Jian Feng និង​បាន​បញ្ជា​ឲ្យ​ប្រពន្ធ​របស់​លោក​បង់​ថ្លៃ​សង​ជំងឺ​ចិត្ត​ជាង ១២​ម៉ឺន​ដុល្លា ៕

ប្រភពៈ hopeitw.com ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ, រឿងរ៉ាវទាន់កាល. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s