សីតុណ្ហភាព​ប្រចាំ​ខែ​តុលា​នៅ​អូស្ត្រាលី​កើន​ឡើង​ខ្លាំង

សីតុណ្ហភាព​អតិបរមា​មធ្យម​ប្រចាំថ្ងៃ​សម្រាប់​ខែ​តុលា

ខែតុលា ឆ្នាំ​២០១៣ ជា​ខែ​ទី​១៥​បន្តបន្ទាប់​គ្នា​ហើយ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​មធ្យម​ គិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១២​មក ការណ៍​នេះ​ពង្រីក​ទំនោរ​នៃ​ការកត់ត្រា​សីតុណ្ហភាព​ក្ដៅ​បូក​រួម​ជាមួយ​នឹង​ការ​មាន​ភ្លៀង​ធ្លាក់​តិច​ជាង​មធ្យម​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ។

តាម​របាយការណ៍​របស់​ការិយាល័យ​ឧតុនិយម (BoM) បាន​ឲ្យ​ដឹង​ថា ការណ៍​នេះ​បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ហួស​រយៈពេល​១២​ខែ ។

ខែសីហា បន្ទាប់​មក​ខែ​កញ្ញា បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ក្នុង​រយៈពេល​១២​ខែ​ថ្មី ហើយ​ខែតុលា​បាន​បន្ត​កំណត់ត្រា​ទៀត​ ដោយ​សីតុណ្ហភាព​ធម្យម​រយៈពេល​១២​ខែ​ខ្ពស់​ជាង​សីតុណ្ហភាព​មធ្យម​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៩០ ចំនួន ១,៣ អង្សា 

ការិយាល័យ​ឧតុនិយម​ក៏​បាន​រាយការណ៍​ថា ការ​ប្រមើលមើល​សម្រាប់​រដូវ​នេះ​គឺ​នឹង​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​មធ្យម ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រតិទិន​ឆ្នាំ​២០១៣​នេះ​ក្លាយ​ជា​ឆ្នាំ​ក្ដៅ​ជាងគេ ខ្ពស់​ជាង​កំណត់ត្រា​ឆ្នាំ​២០០៥ ។

អាកាសធាតុ​ក្ដៅ​រួម​ផ្សំ​នឹង​ស្ថានភាព​រាំងស្ងួត​កាន់​តែ​រាលដាល​គឺ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​តិច​ដែល​កាន់​តែ​ពន្យា​ពេល ។

ប្រហែល ២​ភាគ​៣ នៃ​ប្រទេស​អូស្ត្រាលី រួមទាំង​តំបន់​ស្ទើរ​តែ​ទាំងស្រុង​នៃ​ភាគ​ខាងកើត និង​ភាគ​កណ្ដាល​នៃ​ប្រទេស បាន​ទទួល​ទឹក​ភ្លៀង​តិច​ជាង​មធ្យម ឬ​តិច​ជាង​មធ្យម​ខ្លាំង​មែនទែន​នៅ​ក្នុង​ខែតុលា​កន្លង​ទៅ​នេះ ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Queensland Country Life ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, រឿងរ៉ាវទាន់កាល. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s