ប្រាជ្ញ​ឯង តោង​ក្រែង​ប្រាជ្ញ​គេ

អត្ថាធិប្បាយ

«ប្រាជ្ញ​ឯង តោង​ក្រែង​ប្រាជ្ញ​គេ» ​នេះ​គឺ​ជា​ពាក្យ​ប្រៀនប្រដៅ​កូនចៅ​ឲ្យ​ប្រយ័ត្ន​សម្ដី ប្រយ័ត្ន​ស្នៀត និង​ឧបាយកល ដែល​ខ្លួន​ប្រើ​ទៅ​លើ​អ្នកណា​ម្នាក់ ។

«ប្រាជ្ញ» មាន​ន័យ​ថា ប្រាជ្ញា ចំណេះ វិជ្ជា ។ «ប្រាជ្ញ​ឯង» គឺ​ប្រាជ្ញា​របស់​ខ្លួន​យើង ។ យើង​មិន​ត្រូវ​ប្រកាន់​ថា យើង​មាន​ប្រាជ្ញា​ហួស​គេ​នោះ​ទេ ។ មនុស្ស​ម្នាក់ៗ​រមែង​មាន​ប្រាជ្ញា​ខុសៗ​គ្នា ។

បើ​មិន​ទាន់​ហារ​មាត់​និយាយ​អ្វី​មួយ​ម៉ាត់​នៅ​ឡើយ​ទេ​នោះ យើង​មិន​អាច​ដឹង​ថា អ្នក​នោះ ជា​មនុស្ស​ប្រភេទ​ណា​បាន​ទេ ។ ជួនកាល គេ​ឆ្លាត​ជាង​យើង ហើយ​បើ​យើង​មិន​ដឹង​ខ្លួន​ថា​ខ្លួនឯង​ខែង​ជាង​គេ ឬ​យ៉ាង​ណា​ទេ​នោះ ជា​រឿង​អាច​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ដោយសារ​កលល្បិច ឬ​សម្ដី​ទៅ​លើ​គេ រួច​ហើយ​គេ​ឆ្លើយ​តប​វិញ ធ្វើ​ឲ្យ​យើង​កើត​ក្ដី​អាម៉ាស់ ។

មនុស្ស​មាន​ប្រាជ្ញា មុន​នឹង​ហារ​មាត់​និយាយ​ទៅ​រក​នរណា​ម្នាក់ ឬ​មុន​នឹង​ធ្វើ​ឧបាយកល​ណា​មួយ​ទៅ​លើ​អ្នកណា​ម្នាក់ គេ​ត្រូវ​ស្ទង់​ប្រាជ្ញា​ខ្លួន​ជាមួយ​ប្រាជ្ញា​គេ​នោះ​ឲ្យ​ដឹង​ថា តើ​អ្នកណា​ឆ្លាត​ជាង ឬ​ចេះ​ជាង ។ បើ​ដឹង​ថា គេ​គ្រាន់​បើ​ជាង​យើង តើ​ប្រយុទ្ធ​បាន​ប្រយោជន៍​អ្វី ? ហេតុ​នេះ គប្បី​យល់​រឿង​នេះ​ឲ្យ​ច្បាស់ «ប្រាជ្ញ​ឯង តោង​ក្រែង​ប្រាជ្ញ​គេ» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s