ចម្បាំង​រាំងជល

និយមន័យៈ មហន្តរាយ​នៃ​ភ្នក់​ភ្លើង​សង្គ្រាម ។

អត្ថាធិប្បាយ

«ជល» មាន​ន័យ​ថា «ទឹក» គឺ​លោក​ចង់​ពោល​ថា កាលណា​មាន​សង្គ្រាម អ្វីៗ​ក៏​វិនាស​ហីនហោច​ទាំងអស់ សូម្បី​តែ​ទឹកភ្លៀង​ក៏​រាំង​មិន​បង្អុរ​ចុះ​មក​ដែរ ។ ព្រោះ​កន្លែង​ណា​មាន​សង្គ្រាម កន្លែង​នោះ​តែង​ទទួល​រង​នូវ​វិនាសកម្ម​គ្រប់​បែប​យ៉ាង ដូចជា ភោគផល​ដំណាំ ផ្ទះសម្បែង ជា​ពិសេស​ព្រៃព្រឹក្សា ។ ព្រៃឈើ​ធំៗ​ខ្ទេចខ្ទី​គ្មាន​សល់ ទិដ្ឋភាព​ដែល​ធ្លាប់​តែ​ស្រស់​បំព្រង​ក៏​ក្លាយ​ជា​វាល​រហោស្ថាន ។ រុក្ខជាតិ​តូច​ធំ​ក្រៀម​ស្វិត​ក្រញង់​ដោយសារ​ត្រូវ​ចំហាយ​គ្រាប់​រំសេវ ។ បើ​រុក្ខជាតិ​តូច​ធំ​វិនាស​អស់​បែប​នេះ ហើយ​ភ្លៀង​ដែល​ធ្លាប់​តែ​បង្អុរ​ចុះ​មក​ក៏​រាំង​លែង​បង្អុរ​មក​ទៀត​ហើយ ព្រោះ​វា​បាត់​បង់​ទំនាញ​ពី​ដើម​ឈើ​ធំៗ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា «ចម្បាំង​រាំង​ជល ឬ​រាំង​ទឹក» ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s