ចិន និង ​របប ប៉ុល ពត

ចិន និង ​របប ប៉ុល ពត

ការ​គាំទ្រ​របស់​ប្រទេស​ចិន​ដល់​របប ប៉ុល ពត នៅ​តែ​ជា​ទិដ្ឋភាព​មួយ​ក្នុង​ចំណោម​ទិដ្ឋភាព​ក្តៅ​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមត្រជាក់​របស់​ប្រទេស​ចិន ។ ចន្លោះ​ខែមេសា​ ឆ្នាំ​១៩៧៥ ដល់​ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​ចិន​គឺជា​ដៃគូ​បរទេស​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ តាំងពី​យូរណាស់​មក​ហើយ រដ្ឋាភិបាល​ចិន​បាន​បន្ទាប​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​មាន​បំណង​កសាង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​សា​ជា​ថ្មី ។ ទោះបីជា​យ៉ាងនេះ​ក៏​ដោយ រឿងហេតុ​នេះ​ក៏​ត្រូវ​បាន​ជីក​កកាយ​ឡើង​អំឡុង​ពេល​ការ​ជំនុំ​ជម្រះក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ភ្នំពេញ ។ ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ការ​ជំនុំ​ជម្រះក្តី​ដំបូង​បាន​ចាប់ផ្តើម​ឡើង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ចាង យ៉ូ បាន​ការពារ​ទំនាក់ទំនង​មិត្តភាព​របស់​ចិន​ជាមួយនឹង​រដ្ឋាភិបាល​ជា​ច្រើន​ជំនាន់​រួម​មាន​របប​ប៉ុល​ពត​ផង ។ ក្នុង​ឆ្នាំ​២០១០ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំការ​នៅ​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ថា ប្រទេស​របស់​លោក​បាន​ផ្ដល់​ស្បៀងអាហារ ប៉ុន្តែ​បាន​ទទូច​ថា រដ្ឋាភិបាល​ចិន​មិន​ដែល​ចូលរួម​ឬ​ធ្វើ​អន្តរាគមន៍​ក្នុង​គោលនយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ ។ មាន​អ្នកប្រឆាំង​មួយ​ចំនួន​តូច​បាន​បញ្ចេញ​មតិ​ប្រឆាំង​ជា​សាធារណៈ ដោយ​ចោទប្រកាន់​ប្រទេស​ចិន​ពី​បទ​សម្លាប់​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​តូច ហើយ​បាន​ប្រកាស​ថា «ប្រទេស​ចិន​ជំពាក់​ការ​សូមទោស​ប្រជាជន​កម្ពុជា» ។

តួនាទី​របស់​ចិន​នៅ​ក្នុង​របប ប៉ុល ពត ត្រូវ​បាន​លើក​មក​ពិចារណា​ក្នុង​បន្ទប់​សវនាការ​តាំងពី​ដំបូង​មក​ម្ល៉េះ ។ ក្នុង​ឆ្នាំ​១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គាំទ្រ​ដោយ​វៀតណាម​ដើម្បី​ជំនុំជម្រះ ប៉ុល ពត និង អៀង សារី រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ តុលាការ​នោះ​បាន​ស្ដីបន្ទោស​ប្រទេស​ចិន​ជា​ច្រើន អំពី​អំពើ​យង់ឃ្នង​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្អាប់​កិត្តិយស​ប្រទេស​ចិន នៅ​ពេល​ដែល​សង្គ្រាម​នៅ​ក្នុង​ឥណ្ឌូចិន​លើក​ទី​បី​បាន​កើត​ឡើង ។ សេចក្តីសម្រេច​របស់​តុលាការ​បាន​អះអាង​ថា ចិន​បាន​បង្កើន​ជំនួយ​ផ្នែក​យោធា​ជា​ច្រើន ហើយ​បាន​បង្កើត​ទីប្រឹក្សា​ដើម្បី​គ្រប់គ្រង​សកម្មភាព​របស់​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ក្រុម​របស់​ខ្លួន​អនុវត្ត​គោលនយោបាយ​ប្រល័យពូជសាសន៍​ប្រឆាំង​ប្រជាជន​របស់​យើង និង​សង្គ្រាម​ឈ្លានពាន​ប្រឆាំង​វៀតណាម និង​បម្រើ​មុខងារ​ជា​អ្នក​ញុះញង់​លើ​ផែនការ​នេះ ។ ទោះបីជា​ដំណើរ​នីតិវិធី​នា​ពេល​បច្ចុប្បន្ន ទំនងជា​នឹង​មិន​ដាក់​បញ្ចូល​ភាព​លម្អៀង​ស្រដៀង​គ្នា​ប្រឆាំង​ទៅ​នឹង​ទីក្រុង​ប៉េកាំង មាន​សំណួរ​ជា​ច្រើន​នៅ​តែ​មាន​ទំនាក់ទំនង​ទៅ​នឹង​លក្ខណៈ និង​ឥទ្ធិពល​របស់​ប្រទេស​ចិន​មក​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

អត្ថបទ​នេះ គាំទ្រ​ការ​ឆ្លុះ​បញ្ចាំង​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ត្រួតពិនិត្យ​មើល​លក្ខណៈ​នៃ​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ទាំង​ពីរ ហើយ​ថា​តើ​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​ប្រទេស​ចិន​ថ្នាក់​មូលដ្ឋាន​យ៉ាងដូចម្តេច ។ ដើម្បី​ស្វែងរក​បញ្ហា​នេះ អត្ថបទ​នេះ​បាន​ទាញ​យក​បទសម្ភាសន៍​ជាមួយ​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​ធ្វើការ​ជាមួយនឹង​មន្ត្រី​ចិន​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ព្រមទាំង​កំណត់ហេតុ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ដែល​មិន​បាន​លើក​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ចម្លើយ​សារភាព​ថ្មីៗ​នៅ​សាលាក្ដី​ខ្មែរក្រហម ។ ទោះបីជា​ប្រភព​ថ្មី​ទាំង​នេះ​បាន​លាតត្រដាង​ព័ត៌មាន​ថ្មី​តិច​តួច​អំពី​ដំណើរការ​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​រង្វង់​ខ្មែរក្រហម ឬ​អ្នកកាន់កាប់​ការិយាល័យ​នយោបាយ​ចិន​ក៏​ដោយ ក៏​ប្រភព​ថ្មី​ទាំង​នោះ​ផ្ដល់​នូវ​ទិដ្ឋភាព​ផ្នែក​ខាងក្នុង​ដ៏​សំខាន់​ដែល​ភាគី​ទាំង​ពីរ​យល់​ដឹង​អំពី​សម្ព័ន្ធភាព ហើយ​ត្រូវ​បាន​អនុវត្ត​នៅ​តាម​ថ្នាក់​មូលដ្ឋាន​យ៉ាង​ដូចម្តេច ។

ភ័ស្តុតាង​ទាំងនោះ​បង្ហាញ​នូវ​សម្ព័ន្ធភាព​ដែល​ភ្ជាប់​ដោយ​មន្ទិល​សង្ស័យ​ទៅ​វិញ​ទៅ​មក និង​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ការ​សហការ​ជា​រួម ជា​ជាង​ភាព​ដូច​គ្នា​នៃ​មនោគមវិជ្ជា ។ ប្រទេស​ចិន​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នែក​បច្ចេកទេស និង​ការិយាធិបតេយ្យ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ភ័ស្តុតាង​នោះ​បាន​លើក​ឡើង​ថា​ឥទ្ធិពល​របស់​ប្រទេស​ចិន​មាន​ភាព​ទន់ខ្សោយ​លើ​គោល​នយោបាយ​របស់​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ស្ដីពី​កិច្ចការ​សន្តិសុខ និង​ការងារ​ផ្ទៃក្នុង ។ មន្ត្រី​ចិន​មួយ​ចំនួន មិន​យល់​ស្រប​ជាមួយនឹង​គោលនយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ ប៉ុន្តែ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ការពារ​ស្វយ័តភាព​របស់​ខ្លួន​យ៉ាង​មុតមាំ ។ ប្រទេស​ចិន​មិន​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ សូម្បី​តែ​នៅ​ពេល​ដែល​គោលនយោបាយ​យង់ឃ្នង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បំផ្លាញ​ដល់​លទ្ធភាព​នៃ​ភាព​ជោគជ័យ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​អាម៉ាស់មុខ​ដល់​ប្រទេស​ចិន​ក្នុង​ឆាក​អន្តរជាតិ និង​ការ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​ក៏​ដោយ ។ ទស្សនៈ​របស់​ប្រទេស​ចិន​ស្ដីពី​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ចុះ​ទន់ខ្សោយ​ដល់​ឥទ្ធិពល​ទីក្រុង​ប៉េកាំង ហើយ​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​ទំនាក់ទំនង​បាន​យ៉ាង​ប្រសើរ ។ ការ​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​គំរូ​ដ៏​សំខាន់​នៃ​សមត្ថភាព​របស់​រដ្ឋ​ទន់ខ្សោយ​ក្នុង​ការ​ជះ​ឥទ្ធិពល និង​ការ​ធ្វើ​ស្វយ័តភាព​ក្នុង​សម្ព័ន្ធមិត្ត ពេល​ខ្លះ​ជះ​ឥទ្ធិពល​ដល់​ការ​បំផ្លិចបំផ្លាញ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​នេះ​គឺជា​មេរៀន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ការបរទេស នា​ពេល​បច្ចុប្បន្ន​របស់​ប្រទេស​ចិន ។

ការ​ជំរុញ​ឲ្យ​មាន​ភាព​ជា​ដៃគូ

បន្ទាប់​ពី​ជ័យជម្នះ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ជន​បដិវត្តន៍​ខ្មែរក្រហម​បាន​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​គ្មាន​ជម្រើស ។ ជន​បដិវត្តន៍​ទាំងនោះ​បាន​មើលងាយ​លោក​ខាងលិច និង​សហភាព​សូវៀត ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ប្រទេស​វៀតណាម​ខាងជើង ប៉ុន្តែ​លោក​ខាងលិច និង​សហភាព​សូវៀត បាន​ផ្ដល់​ការ​គាំទ្រ​សង្គ្រាម​ស៊ីវិល​របស់​ខ្មែរក្រហម ហើយ​បាន​ពិចារណា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​ឆ្នាំ​១៩៧២ ក្នុង​តំបន់​ឥណ្ឌូចិន ដែល​បាន​ធ្វើ​ឲ្យ​របប លន់ នល់ ស្តាំ​និយម​ចូល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភ្លាមៗ​បន្ទាប់​ពី​កាន់កាប់​ប្រទេស​ទាំងមូល កង​យោធា​ខ្មែរក្រហម​បាន​ចូល​ក្នុង​ស្ថានទូត​សូវៀត ហើយ​បាន​ចាប់ចង​អ្នកការទូត​សូវៀត រួច​ហើយ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ស្ថានទូត​បារាំង​ដើម្បី​បណ្តេញ​ចេញ​ជាមួយនឹង​ជនបរទេស​ដទៃ​ទៀត ។ មេដឹកនាំ​ខ្មែរក្រហម​ក៏​បាន​ជំទាស់​នូវ​សំណើ​ក្រុង​ហាណូយ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជា​ពិសេស ដោយ​ភ័យ​ខ្លាច​ថា វៀតណាម​មាន​បំណង​គ្រប់គ្រង​ប្រទេស​កម្ពុជា ហើយ​បង្វែរ​ប្រទេស​កម្ពុជា​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន ។ ផ្ទុយ​ទៅ​វិញ នៅ​ដើម​ខែឧសភា កងកម្លាំង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​កោះ​ចំនួន​ពីរ​ដែល​មាន​ជម្លោះ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​របស់​វៀតណាម​មក​លើ​ដែន​កោះ​របស់​ប្រទេស​កម្ពុជា ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​រង្គោះរង្គើ​ទំនាក់ទំនង ។

 

ភាគបន្ត

 
Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s