សម្គាល់​ពាក្យ «ខ័ន ឬ ខាន់» «ខន្ធ» និង «ខណ្ឌ»

«ខាន់» ឬ «ខ័ន» (ន.) (សំ. ខឌ្គ បា. ខគ្គ) គ្រឿង​សស្ត្រា​សម្រាប់​រាជ្យ មាន​មុខ​ទាំង​ពីរ​ខាង​សណ្ឋាន​ដូច​លំពែង តែ​មាន​ដង​ខ្លី ឧ. ព្រះខាន់​រាជ្យ​រាប់​ថា​ជា​វត្ថុ​បុរាណ​មាន​តម្លៃ​ណាស់ ។

«ខាន់ខៅ» រង្វាន់ ឬ​ទ្រនឹប​សម្រាប់​ជូន​គ្រូ​រក្សា​ជំងឺ ។

«ខាន់ជីប» រំយោ​គ្រឿង​សេះ​ចង​សំយុង​ក្រោម​ចង្កា ។

«ខាន់បៀត» ឈ្មោះ​រោគ​កើត​បៀត​បំពង់​ក ។

«ខាន់លឿង» ឈ្មោះ​រោគ​បណ្ដាល​ឲ្យ​សាច់​សម្បុរ​លឿង ។

«ខាន់ស្លា» ប្រាក់​ជំនូន​ខាង​ប្រុស​ជូន​ទៅ​មេបា​ខាង​ស្រី ក្នុង​ពេល​រៀប​មង្គលការ ។

«ខាន់ស្លាក់» ឈ្មោះ​រោគ​កើត​នៅ​កណ្ដាល​ក ។

«ខន្ធ» (ន.) (បា. សំ. ស្កន្ធ) ក ដើម គំនរ កង ប្រជុំ សេចក្ដី​កំណត់ ឧ. ខន្ធ​៥​គឺ រូប​ខន្ធ វេទនា​ខន្ធ សញ្ញា​ខន្ធ សង្ខារ​ខន្ធ វិញ្ញាណ​ខន្ធ ។ ឧ. ព្រះពុទ្ធ​រំលត់​ខន្ធ គឺ​ចូល​កាន់​និព្វាន​ហើយ ។

«ខណ្ឌ» (ន.) សង្កាត់ ប៉ែក កំណត់ ឧ. ផ្ទះ​នេះ​ធំ គេ​ខណ្ឌ​ជា​ច្រើន​បន្ទប់ ។

«ខណ្ឌ» (ន.) កម្រិត បម្រាម​ផ្ដាច់​មិន​ឲ្យ​ធ្វើ ឧ. អ្នក​ទៅ​បាន​ឥត​មាន​ខណ្ឌ​ទេ ។ ខណ្ឌ​ស្ករ ស្ករ​ក្រាម​ដុំៗ និង​ឈ្មោះ​ស្វាយ​ខណ្ឌ​ស្ករ ខណ្ឌ​សីមា សម្រាប់​ព្រះពុទ្ធ​សាសនា ភិក្ខុ​ធ្វើ​សង្ឃកម្ម ។

«ខណ្ឌសញ្ញា» សម្រាប់​រាំង​ឃ្លា ឬ​សង្កាត់​នៃ​សេចក្ដី​មួយៗ ដូច​គ្នា​នឹង​ល្បះ មាន​សញ្ញា​យ៉ាង​នេះ ()

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s