ទស្សនាវដ្ដី​លុប​ចោល​អត្ថបទ​សិក្សា​អំពី​ការ​បម្លែង​ពន្ធុ

ប្រតិកម្ម​ទៅ​នឹង​ព័ត៌មាន​អំពី​ការសិក្សា​លើ​ពោត​បម្លែង​ពន្ធុ​មាន​សភាព​ខ្លាំងក្លា

ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ឈ្មោះ ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា (Food and Chemical Toxicology) ត្រូវ​បាន​រាយការណ៍​ថា​បាន​លុប​ចោល​អត្ថបទ​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​បារាំង​ប្រកប​ដោយ​ការ​ចម្រូងចម្រាស់​ស្ដីពី​ភាពពុល​នៃ​ថ្នាំ​សម្លាប់​ស្មៅ និង​ពោត​បម្លែងពន្ធុ (Genetically modified corn) ភាព​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ។

អត្ថបទ​ដែល​មាន​ចំណងជើង​ថា «ភាព​ពុល​រយៈពេល​វែង​នៃ​ការ​ប្រមូល​ផ្ដុំ​បន្តិចម្ដង​នៃ​ថ្នាំកសិកម្ម​សម្លាប់​ស្មៅ និង​ពោត​បម្លែង​ពន្ធុ​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ» សរសេរ​ដោយ​ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ Gilles-Eric Séralini ។

ការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ពោត​បម្លែងពន្ធុ និង​ផឹក​ទឹក​លាយ Glyphosate ឆាប់​ស្លាប់​ជាង​កណ្ដុរ​ដែល​ស៊ី​ចំណី​ស្ដង់ដា ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​គាំទ្រ​ការ​បម្លែងពន្ធុ​ចាត់ទុក​ថា​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ ។

ចាប់​តាំង​ពី​អត្ថបទ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ និពន្ធនាយក និង​ចាងហ្វាង​ផ្សាយ​របស់​ទស្សនាវដ្ដី​ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា បាន​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​សំណួរ​ជាច្រើន​ពី​សមាជិក​នៃ​សហគមន៍​វិទ្យាសាស្ត្រ ។

ទស្សនាវដ្ដី​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «យោង​តាម​អត្ថាធិប្បាយ​ទាំងនោះ និពន្ធនាយក និង​ចាងហ្វាងផ្សាយ​សូម​ឆ្លើយ​បំភ្លឺ​ថា ដំណើរ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ជា​ធម្មតា​ដោយ​អ្នកវិទ្យាសាស្ត្រ​ដៃគូ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​អត្ថបទ​ដឹកនាំ​និពន្ធ​ដោយ Gilles-Eric Séralini ។ អត្ថបទ​នេះ​ត្រូវ​បាន​បោះផ្សាយ​បន្ទាប់​ពី​ត្រូវ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ឥត​លម្អៀង និង​ក្នុង​ភាព​អនាមិក​ដោយ​អ្នកវិទ្យាសាស្ត្រ​ដៃគូ ដោយ​មាន​ការ​កែសម្រួល​ជា​បន្តបន្ទាប់​ពី​អ្នកនិពន្ធ ហើយ​បន្ទាប់​មក អត្ថបទ​ដែល​បាន​កែសម្រួល​ត្រឹមត្រូវ​ត្រូវ​បាន​ទទួល​យក​ដោយ​និពន្ធនាយក ។ បណ្ដា​សមាជិក​ក្រោយ​ការ​បោះពុម្ព​ផ្សាយ​នៃ​សហគមន៍​វិទ្យាសាស្ត្រ​បាន​តវ៉ា​ពី​អត្ថបទ​នេះ ដោយ​លើក​ឡើង​ពី​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​អំពី​ការ​រៀបចំ​រចនា​ការសិក្សា ការ​បង្ហាញ​ទិន្នន័យ និង​បញ្ហា​ពាក់ព័ន្ធ​នានា» ។

តាំងពី​ពេល​នោះ​មក ទស្សនាវដ្ដី​បាន​ចុះផ្សាយ​លិខិត​ជាច្រើន​ដែល​បាន​ផ្ញើ​ទៅ​កាន់​និពន្ធនាយក ។

សហគមន៍​វិទ្យាសាស្ត្រ​មាន​ប្រតិកម្ម​ចម្រុះ​ចំពោះ​ព័ត៌មាន​នៃ​ការ​លុបចោល​អត្ថបទ​នេះ ។ អ្នកជំនាញការ​ឈានមុខ​នានា​បាន​អបអរសាទរ​ការ​សម្រេច​ចិត្ត​នេះ ។

លោក Alan McHughen រុក្ខជីវបច្ចេកវិទូ នៅ​វិទ្យាល័យ​វិទ្យាសាស្ត្រ​ធម្មជាតិ និង​កសិកម្ម នៃ​សាកលវិទ្យាល័យ UC Riverside សហរដ្ឋ​អាមេរិក និយាយ​ថា ការ​លុប​ចោល​នេះ​ដូចជា​យឺត​ពេល​បន្តិច ។ លោក​បន្ត​ថា «អត្ថបទ​នេះ​មិន​គួរ​ត្រូវ​បាន​បោះផ្សាយ​ពី​ដំបូង​ទេ ដោយសារ​វា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​តម្រូវការ​នៃ​ការ​បោះពុម្ព​តាម​បែប​វិទ្យាសាស្ត្រ ។ ចំពោះ​ការ​លុប​ចោល​របស់​ទស្សនាវដ្ដី​ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា​ពេល​នេះ គឺ​ធ្វើ​ឲ្យ​ការ​សិក្សា​ដែល​មិន​អាច​ជឿជាក់​បាន​តាំងពី​យូរ​មក​ហើយ ត្រលប់​ចូល​មក​ក្នុង​សង្វៀន​សាធារណៈ ធ្វើ​ឲ្យ​វា​ល្បី​ឡើង​វិញ ដែល​វា​មិន​គួរ​ទទួល​បាន​សោះ» ។

លោក​សាស្ត្រាចារ្យ David Spiegelhalter បម្រើការ​នៅ​ផ្នែក​ការ​យល់ដឹង​របស់​សាធារណៈ​ចំពោះ​ហានិភ័យ​នៃ​សាកលវិទ្យាល័យ Cambridge មាន​ប្រសាសន៍​ថា «វា​ច្បាស់​ណាស់​ថា​សូម្បី​គ្រាន់​តែ​អាន​ត្រួសៗ​ក៏​ដឹង​ថា អត្ថបទ​នេះ​មិន​សមស្រប​សម្រាប់​ការ​បោះផ្សាយ​ទេ ហើយ​នៅ​ក្នុង​ករណី​នេះ ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​អ្នកវិទ្យាសាស្ត្រ​ដៃគូ​មិន​បាន​ធ្វើ​ឡើង​ឲ្យ​បាន​ដិតដល់​ទេ ។ ប៉ុន្តែ​ឥឡូវ​នេះ​យ៉ាង​ហោច​ណាស់​កំហុស​ត្រូវ​បាន​ជួសជុល ហើយ​ទស្សនាវដ្ដី​ក៏​បាន​ទទួល​ស្គាល់​ថា មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​អ្វី​ទេ​ចេញ​ពី​ការសិក្សា​នេះ ដូច្នេះ​ខ្ញុំ​យល់​ថា​យឺត​ប្រសើរ​ជាង​មិន​ធ្វើ​អ្វី​សោះ ។ គួរ​ឲ្យ​ស្ដាយ ការ​លុប​ចោល​អត្ថបទ​នេះ​មិន​បាន​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ដូច​កាល​ពី​វា​ត្រូវ​បាន​បោះផ្សាយ​ដំបូង​ឡើយ» ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Queensland Country Life ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s