ការ​ពិត​៦​យ៉ាង​អំពី​សុបិន​របស់​អ្នក

តើ​អ្នក​កំពុង​តែ​គិត​អំពី​អ្វី​នៅ​ពេល​នេះ ?

ខាងក្រោម​នេះ​ជា​គឺ​ជា​ការ​ពិត​គួរ​ឲ្យ​ចាប់​អាម្មណ៍​ចំនួន ៦ ចំណុច​អំពី​សុបិន​របស់​យើង ដែល​បាន​បូក​សរុប​ដោយ​សារព័ត៌មាន The Huffington Post ។

ហេតុអ្វី​បាន​ជា​យើង​យល់សប្តិ ?

អ្នកខ្លះ​និយាយ​ថា សុបិន​ធ្វើ​ឲ្យ​យើង​បំពេញ​បាន​នូវ​ការ​រវើរវាយ​ដោយ​មិន​ដឹង​ខ្លួន ។ អ្នកខ្លះ​ទៀត​និយាយ​ថា សុបិន​ជួយ​យើង​រក្សា​បាន​នូវ​ការ​ចងចាំ ឬ​ជួយ​ឲ្យ​គំនិត​របស់​យើង​សកម្ម​ក្នុង​ការ​រៀបចំ​អារម្មណ៍​សម្រាប់​ថ្ងៃ​ខាង​មុខ ។

ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​អំពី​តួនាទី​ពិតប្រាកដ​នៃ​សុបិន​ទេ ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា សុបិន​ពិត​ជា​ចម្លែក​ណាស់ ។

ហាក់​មិន​មាន​សុបិន​ផ្អែមល្ហែម​ទេ

សុបិន​របស់​យើង​ភាគ​ច្រើន​បំផុត​ហាក់​មាន​តែ​ពី​រឿង​មិន​ល្អ ។ តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០៨ យើង​តែង​មាន​បទពិសោធន៍​សុបិន​លម្អៀង​ទៅ​ខាង​អវិជ្ជមាន ។

បណ្ឌិត Ross Levin ជា​ចិត្តវិទូ និង​ជា​អ្នកឯកទេស​ខាង​ជំងឺ​ពិបាក​គេង នៅ​សាកវិទ្យាល័យ Yeshiva ស្ថិត​ក្នុង​ក្រុង​ញូយ៉ក បាន​ប្រាប់​សារព័ត៌មាន Reuters ថា «សុបិន​មាន​គោល​ដើម​ចម្បង​ជា​រឿង​មិន​ល្អ» ។

ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា យើង​បាន​អភិវឌ្ឍ​ការ​យល់សប្តិ​ចេញ​ពី​ស្ថានភាព​ភ័យ​ខ្លាច​នានា​ជាជាង​ចេញ​ពី​ស្ថានភាព​វិជ្ជមាន ដូច្នេះ​យើង​បាន​ត្រៀម​ដើម្បី​រំដោះ​ខ្លួន​នៅ​ពេល​យើង​ជួប​ប្រទះ​នឹង​ករណី​គំរាមកំហែង​នៅ​ក្នុង​ជីវិត​ជាក់​ស្ដែង ។

សុបិន​មិន​ល្អ​អាច​ជា​សញ្ញា​ដាស់តឿន​អំពី​បញ្ហា​សុខភាព

ដោយសារ​អ្នក​មាន​សុបិន​អាក្រក់​មិន​មែន​មាន​ន័យ​ថា អ្នក​មាន​ជំងឺ​អ្វី​មួយ​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា ជួនកាល​សុបិន​អាក្រក់​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បេះដូង និង​រោគ​ប្រកាំង ។

បណ្ឌិត Patrick McNamara អ្នកឯកទេស​ខាង​រោគ​សរសៃប្រសាទ​នៅ​វិទ្យាល័យ​វិជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Boston បាន​ប្រាប់​សារព័ត៌មាន International Business Times ថា «រាល់​ការ​ឆ្លង​ជំងឺ​នីមួយៗ​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​បរិមាណ​នៃ​ការ​គេង​ក្រ​លក់​របស់​យើង ។ ការ​នេះ​ពន្យា​ការ​ចាប់​ផ្ដើម​នៃ​ការ​គេង​សុបិន​របស់​យើង ដូច្នេះ​ការ​គេង​សុបិន​ចាប់​ផ្ដើម​យឺត ហើយ​អាច​នាំ​ទៅ​ដល់​ការ​ភ្ញាក់​ដឹង​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​សុបិន​មាន​សភាព​រស់រវើក និង​បណ្ដាល​ឲ្យ​មាន​ការ​ស្រមើស្រមៃ​ផ្ដេសផ្ដាស» ។

ស្ត្រី​ក៏​មាន​សុបិន​សើម​ដែរ

មិនមែន​មាន​តែ​បុរស​ទេ​ដែល​ទទួល​បាន​នូវ​ក្ដី​សប្បាយ​រីករាយ​ទាំងអស់​នោះ ។ ស្ត្រី​ចំនួន ៣៧% ត្រូវ​បាន​រាយការណ៍​ថា បាន​សុខស្រួល​ដល់​ចំណុច​កំពូល​នា​ពេល​រាត្រី នេះ​បើ​តាម​ការ​សិក្សា​មួយ​លើ​សិស្ស​សាកលវិទ្យាល័យ​កាល​ពី​ឆ្នាំ​១៩៨៦ ។ ច្បាស់​ណាស់​ថា​បុរស​បាន​សុខ​ដល់​កំពូល​ពេល​ពួកគេ​យល់សប្តិ ចំណែក​ឯ​ស្ត្រី​ក៏​បាន​សុខ​ដល់​កំពូល​ដូចគ្នា​ដែរ ។

សុបិន​ធ្វើ​ឲ្យ​អ្នក​មិន​អាច​កម្រើក​ខ្លួន​បាន ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ

ក្នុង​ដំណាក់កាល​រ៉ែម (Rapid-eye movement-REM) នៃ​ការ​គេង សាច់ដុំ​របស់​យើង​គាំង​មិន​អាច​កម្រើក​បាន ដែល​ការពារ​ខ្លួន​របស់​យើង​ពី​ការ​ធ្វើ​ចលនា និង​ដើរ​គេង ។ ប្រព័ន្ធ​សារធាតុ​គីមី​របស់​ខួរក្បាល​ដ៏​មាន​ថាមពល​ចំនួន​២ ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​សាច់ដុំ​គ្រោងឆ្អឹង​កម្រើក​បាន ដូច្នេះ​យើង​សម្រាក​បន្ធូរ​អារម្មណ៍ និង​ស្ថិត​នៅ​នឹង (ស្ងៀម) ។

អ្នក​ឃើញ​ច្រើន​ជាង​ឮ

ភាគ​ច្រើន​បំផុត​នៃ​សុបិន​របស់​យើង​គឺ​មិន​មាន​សំឡេង​ទេ យើង​ឃើញ​រូបភាព​មាន​ចលនា​យ៉ាង​ច្បាស់ ប៉ុន្តែ​មិន​ឮ​សំឡេង ។

បណ្ឌិត Robert Stickgold នាយក​ផ្នែក​ការ​គេង និង​ញាណ នៃ​មជ្ឈមណ្ឌល​វិជ្ជសាស្ត្រ Beth Israel Deaconess និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​វិជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Harvard បាន​ប្រាប់​សារព័ត៌មាន The Huffington Post ថា សុបិន​របស់​យើង​ក៏​មាន​សំឡេង​ច្រើន​ជាង​ការ​ប៉ះពាល់​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ផង​ដែរ ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Couriermail ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s