ទិន្នន័យ​និង​ទំនោរ​ចំនួន​៧​គួរ​ឲ្យ​កត់សម្គាល់​អំពី​អ៊ីនធឺណិត

ប្រសិនបើ​អ្នក​ពាក់ព័ន្ធ​នឹង​ជំនួញ​អ៊ីនធឺណិត​ណា​មួយ ឬ​មាន​បំណង​ចង់​ដឹង​ថា​តើ​អ៊ីនធឺណិត​មាន​ទំនោរ​ទៅ​ខាង​ណា​នោះ ក្រាហ្វិក​ព័ត៌មាន​ខាង​ក្រោម​នេះ អាច​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ។

ប្រសិនបើ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ផ្ដើម​ជំនួញ​អ៊ីនធឺណិត វា​ជា​ការ​សំខាន់​ក្នុង​ការ​វិភាគ​ទំនោរ​ចម្បងៗ​ដែល​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ឧទាហរណ៍ អ្នក​អាច​រក​មើល​បច្ចេកវិទ្យា​លេច​រូបរាង​ថ្មី​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ជំនួញ​ជា​យុទ្ធសាស្ត្រ ប្រសិនបើ​អ្នក​ជា​អ្នក​ទទួល​យក​បច្ចេកវិទ្យា​នោះ​មក​ប្រើប្រាស់​មុន​គេ ។

ខាងក្រោម​នេះ​ជា​ក្រាហ្វិក​ព័ត៌មាន​ថ្មី​បំផុត បង្ហាញ​អំពី​ទិន្នន័យ​និង​ទំនោរ​ចំនួន​៧​គួរ​ឲ្យ​កត់​សម្គាល់​អំពី​អ៊ីនធឺណិត ។

ប្រទេស​ចិន​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​២​ដង​ច្រើន​ជាង​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក (៥៦៤​លាន​នាក់ ទល់​នឹង ២៤៤​លាន​នាក់)

វេបសាយ​របស់​ចិន​ឈ្មោះ អាលីបាបា (Alibaba) ធ្វើ​ការ​លក់​ដូរ​បាន​ច្រើន​ជាង​វេបសាយ​អាម៉ាហ្សូន (Amazon) និង​អ៊ីបេយ (Ebay) រួម​បញ្ចូល​គ្នា

ហ្វេសប៊ុក​មាន​អ្នកប្រើប្រាស់​ចំនួន ១,១១​ពាន់​លាន​នាក់ ។ ចំនួន​នេះ​គឺ​ស្មើ​នឹង ៤៦% នៃ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ពិភពលោក ។ តួលេខ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ព្រោះ​ថា ហ្វេសប៊ុក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន ។

ទូរសព្ទ​ដៃ និង​កុំព្យូទ័រ​ថែបប្លិត (Tablet) កើន​ចំនួន​យ៉ាង​ឆាប់​រហ័ស​… ហើយ​ត្រូវ​បាន​គន់គូរ​ឃើញ​ថា​នឹង​វ៉ា​ដាច់​កុំព្យូទ័រ​លើ​តុ ចំពោះ​ចំនួន​មនុស្ស​ដែល​ប្រើ​ពួកវា​ចូល​មើល​អ៊ីនធឺណិត​នៅ​ឆ្នាំ​២០១៥ ។

មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ឬ ? មាន​រូបថត​ចំនួន ៣៥០​លាន​សន្លឹក​ត្រូវ​បាន​ផ្ទុកឡើង​ហ្វេសប៊ុក​ជា​រៀងរាល់​ថ្ងៃ ។ ចំណែក​ឯ ស្នែបឆែត (Snapchat) ដែល​បាន​ចាប់​ផ្ដើម​ដំណើរការ​កាល​ពី​២​ឆ្នាំ​មុន ទទួល​បាន​ការ​ផ្ទុកឡើង​រូបថត​ចំនួន ២០០​លាន​សន្លឹក​ក្នុង​មួយ​ថ្ងៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​វ៉ា​ដាច់​ហ្វេសប៊ុក ។

ហ្គូហ្គិល​មាន​រូបថត​អំពី​ទេសភាព​ផ្លូវ​សម្រាប់​ផែនទី​ហ្គូហ្គិល​ច្រើន​ជាង ៥​លាន​ម៉ៃល៍​គិត​ជា​ចម្ងាយ​ផ្លូវ ជា​ចម្ងាយ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ផែនដី​និង​ឋាន​ព្រះចន្ទ​បាន​ចំនួន ១០​ដង 

ក្រុមហ៊ុន​នៅ​ហូលីវូត​ត្រូវ​ចំណាយ​ពេល ៤៣០០០​ឆ្នាំ ដើម្បី​ផលិត​ខ្សែវីដេអូ​ដែល​មាន​ប្រវែង​វែង​ដូច​វីដេអូ​ដែល​បាន​ផ្ទុកឡើង​យូធ្យូប​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ 

ប្រែសម្រួល​ពី hopeitw.com ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៣

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s