សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៤

សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៤

ខុស​ពេល ​ខុស​កន្លែង

កាល​ពី​យប់មិញ​នេះ ខ្ញុំ​បាន​ស្ថិត​នៅ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្រុង​ប្រ៊ីសបិន រដ្ឋ​ឃ្លីនស្លែន ដូច​កាល​ពី​ឆ្នាំ​ទៅ​ដែរ ប៉ុន្តែ​អ្វី​ខុស​គ្នា​នោះ​គឺ​ខ្ញុំ​បាន​ទៅ​ចាប់​កន្លែង​ចាំ​មើល​ការ​បាញ់​កាំជ្រួច​ខុស​ទីកន្លែង ។

ខ្ញុំ​ធ្លាប់​បាន​ទៅ​មើល​ការ​បាញ់​កាំជ្រួច​ចំនួន​បី​ដង​រួច​មក​ហើយ​នៅ​សាវប៊ែង (Southbank) សម្រាប់​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ និង​បុណ្យ​ភ្លើង​ទន្លេ (Riverfire festival) ហើយ​បុណ្យ​ឆ្លង​ឆ្នាំ​នេះ​ចង់​ប្ដូរ​កន្លែង​មើល​ទៅ​ឯ​ស្ពាន​ស្តរី (Story bridge) ដែល​ជា​ស្ពាន​ដែក (Cantilever) ​វែង​ជាង​គេ​នៅ​អូស្ត្រាលី​វិញ ។ ខំ​ចេញ​ដំណើរ​ពី​ផ្ទះ​តាំង​ពី​ម៉ោង​៥​ល្ងាច​ដើម្បី​រក​ចាប់​កន្លែង​ចាំ​មើល​ការ​បាញ់​កាំជ្រួញ​លើក​ទី​១ នៅ​ម៉ោង ៨.៣០​នាទី​យប់ ប៉ុន្តែ​ពុំ​មាន​កាំជ្រួញ​មួយ​គ្រាប់​ណា​សោះ​ត្រូវ​បាន​បាញ់​នៅ​ទី​នោះ ។ ការពិត ការ​បាញ់​កាំជ្រួច​នៅ​ស្ពាន​ស្តរី​នេះ​គឺ​ធ្វើ​ឡើង​តែ​នៅ​ពេល​បុណ្យ​ភ្លើង​ទន្លេ​ប៉ុណ្ណោះ ។ ហេតុ​ដូច​នេះ​ហើយ ដើម្បី​កុំ​ឲ្យ​ខកខាន​ការ​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​២០១៤​នេះ គ្រួសារ​របស់​ខ្ញុំ​បាន​បង្ខំ​ចិត្ត​ចាប់​កន្លែង​រង់ចាំ​មើល​ការ​បាញ់​កាំជ្រួច​លើក​ទី​២ នៅ​សាវប៊ែង នៅ​ម៉ោង​១២​យប់ ។

នេះ​គឺ​ជា​មេរៀន​នៃ​ការ​ខុស​ពេល​ខុស​ទីកន្លែង​របស់​ខ្ញុំ ។ ខ្ញុំ​គួរ​តែ​បាន​ឆែក​មើល​ទី​តាំង​បាញ់​កាំជ្រួច​នៅ​លើ​វេបសាយ​របស់​ក្រុមប្រឹក្សា​ក្រុង​ប៊្រីសបិន​ជា​មុន ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ ខ្ញុំ​បាន​ចូល​រួម​ការ​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​នៅ​ទីបំផុត ។ សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៤ ! សូម​ជូន​ពរ ប្រាថ្នា​អ្វីៗ បាន​សម្រេច​ដូច​បំណង !

ទិដ្ឋភាព​មនុស្សម្នា​ដើរ​ទៅ​មក​លើ​ផ្លូវ​មាត់​ទន្លេ​នៅ​សាវប៊ែង មុន​ការ​បាញ់​កាំជ្រួច​នៅ​ម៉ោង​១២

មនុស្សម្នា​ប្រមូល​ម្ដុំ​គ្នា​នៅ​មាត់​ទន្លេ​ប៊្រីសបិន ប៉ុន្មាន​នាទី​មុន​ការ​បាញ់​កាំជ្រួច​នៅ​ម៉ោង​១២

មនុស្សម្នា​ឈរ​តម្រង់ជួរ​ឡើង​ទូក (Ferry) ត្រលប់​ទៅ​លំនៅដ្ឋាន​រៀងខ្លួន បន្ទាប់​ពី​ការ​បាញ់​កាំជ្រួច​នៅ​ម៉ោង​១២

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s